ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​​ដក​កាំភ្លើង​​បា.ញ់​រះ​ជិត​២០​គ្រាប់​ ផ្អើល​​​អ្នកស្រុក​នាំ​គ្នា​រត់​ពួន

2 ឆ្នាំ មុន
  • ព្រៃវែង

ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រហូត​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ដោយសារ​តែ​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​សក្តិ​៣ បាន

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹ​ងឹ​ថា ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​រហូត​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ដោយសារ​តែ​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​សក្តិ​៣ បាន​ផឹកស្រា​ស្រវឹង រួច​ដក​កាំភ្លើងខ្លី​បាញ់​រះ​ជិត​២០​គ្រាប់ ដោយ​មិនដឹង​ពី​មូលហេតុ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មេទឹក​អូ​រាំង ស្ថិត​ក្នុងភូមិ​ពាក់​ស្បៃ ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ខាងលើ​នោះ មានឈ្មោះ តាន់ ជី​វ័​ន្ត អាយុ​ប្រហែល​៥២​ឆ្នាំ ជា​មន្ត្រី​យោធា​ពាក់​សក្តិ​៣ និង​មាន​ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ មន្ត្រី​យោធា​ឈ្មោះ តាន់ ជី​វ័​ន្ត នោះ បាន​មក​លេង​ផ្ទះ​អតីត​ប្រពន្ធ ដែល​ស្ថិត​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយ​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២L ៨៩៦០​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ មន្ត្រី​យោធា​ខាងលើ បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​យ៉ាង​សប្បាយ​រីករាយ​ជា​ធម្មតា មិន​មាន​ទំនាស់​អ្វី​កើតឡើង​ទេ ប៉ុន្តែ​ពេល​ផឹក​ស្រ​វឹក​ជោកជាំ​ទៅ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ដក​កាំភ្លើងខ្លី​នៅ​ហ្នឹង​ចង្កេះ រួច​បាញ់​រះ​ឡើង​ទៅ​លើ​ជិត​២០​គ្រាប់ ធ្វើ​អោយ​ក្មេង​ៗ​ដែល​ឃ្វាលគោ​ក្របី​នៅ​ក្បែ​នោះ និង​អ្នក​ភូមិ​នៅ​ជុំវិញ​នោះ ភ័យ​ស្លន់ស្លោ​នាំ​គ្នារ​ត់រក​កន្លែង​ពួន​គ្រប់​ៗ​គ្នា ចំណែក​មន្ត្រី​យោធា​វិញ ក្រោយ​ពី​បាញ់​រះ​អស់ចិត្ត​ហើយ ក៏​បាន​ជិះ​រថយន្ត​របស់​ខ្លួន​ចាកចេញ​ទៅ​យ៉ាង​រំភើយ ដូច​អត់​មានរឿង​អ្វី​សោះ​។

លោក​ឩ​ត្តម​សេនីយ៍​ទោ ពៅ ជីវី ស្នងការ​នគរបាល​ខេត្តព្រៃវែង បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ពិតជា​មាន​ករណី​មន្ត្រី​យោធា ស្រវឹងស្រា​ដក​កាំភ្លើង​បាញ់​រះ​បង្អើល​អ្នកស្រុក​ពិតមែន ហើយ​លោក​ក៏​បាន​បញ្ជា​អោយ​លោក​អធិការ​ស្រុក ចុះ​ទៅ​ធ្វើការ​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ជន​បង្ក​បាន​ចាកចេញ​ទៅ​បាត់​ហើយ ដូច្នេះ​សមត្ថកិច្ច​ក៏​បាន​ត្រឹម​កសាង​សំណុំរឿង​បន្ត ទៅ​តាម​នីតិវិធី​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ