ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​ដំណឹង​ល្អ​​! សាស្ត្រាចារ្យ​សិល្បៈ​បុរាណ​អៀង ស៊ី​ធុ​ល វះកាត់​បេះដូង​ដោយ​ជោគជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​បុ​រណ លោក អៀង សុ​ធុ​ល បាន​សម្រេចការ​វះកាត់​បេះដូង​ជា​លើក​ចុង​ក្រោយ ប្រកប ដោយ​ជោគជ័យ បន្ទាប់​ពី​លោក​ត្រូវ​បាន​ញាំញី​ដោយសារ​ជំងឺ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ

រាជធានី​ភ្នំពេញ ៖ សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​បុ​រណ លោក អៀង សុ​ធុ​ល បាន​សម្រេចការ​វះកាត់​បេះដូង​ជា​លើក​ចុង​ក្រោយ ប្រកប ដោយ​ជោគជ័យ បន្ទាប់​ពី​លោក​ត្រូវ​បាន​ញាំញី​ដោយសារ​ជំងឺ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​ជំងឺ​របស់​លោក​ត្រូវ​បាន​តាមដាន និង​ទទួល​ការ​ព្យាបាល​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​។

កូនស្រី​របស់​លោក គឺ​អ្នកស្រី សំណាង ធា​រី​កា​មុនីនាថ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ឪពុក​របស់​អ្នកស្រី (​លោក អៀង ស៊ី​ធុ​ល​) បាន​ទទួល​ការ​វះកាត់​ធំ​មួយ​នឹង​លើក​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ប៊ូ​ស្តុ​ន សហរដ្ឋអាមេរិក​។

អ្នកស្រី​បញ្ជាក់​ថា ការ​វះកាត់​នេះ គឺ​ត្រូវ​វះ​ទ្រូង​ទៅ​តាម​បច្ចេកទេស​របស់​ក្រុម​គ្រូពេទ្យ ដែល​ត្រូវ​សម្រេច​ចុង​ក្រោយ ព្រោះ​ជំងឺ​ឪពុក​អ្នកស្រី ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ យ៉ាងណា បន្ទាប់​ពី​ទទួល​ការ​វះកាត់​នោះ​មក រហូត​មក​ទល់​ពេល​នេះ លោកឪពុក​អ្នកស្រី​បាន​សម្រេច​ជោគជ័យ​នៃ​ការ​វះ​ការ​ព្យាបាល​បេះដូង​នេះ​ហើយ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ ដោយសារ​ការ​វះកាត់​នោះ​មាន​ទំហំ​ធំ​។

បើ​តាម​អ្នកស្រី មុនីនាថ ថា ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ​ឪពុក​អ្នកស្រី​អាច​នឹង​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ចុងឆ្នាំ​នេះ ពោល​គឺ​អាស្រ័យ​លើ​ស្ថានភាព និង​សុខភាព​របស់​លោក​។

អ្នកស្រី​បាន​លើក​ឡើង​បន្ថែម​ថា ឪពុក​របស់​លោកស្រី​មិន​មានការ​ងារ​អ្វី​នៅ​ទីនោះ​ឡើយ ហេតុនេះ​ប្រ​សិន​សុខភាព​បាន​ល្អ​ប្រសើរ​នោះ លោក​នឹង​ត្រឡប់​មក​វិញ​មិន​បង្អង់​យូរ​ឡើយ​។ អ្នកស្រី​បញ្ជាក់​ថា បន្ទាប់​ពី​លោក អៀង ស៊ី​ធុ​ល បាន​ពើបប្រទះ​នូវ​ជំងឺ​បេះដូង និង​ជំងឺ​មួយ​ចំនួន​ទៀត​នោះ លោក​បាន​ដកឃ្លា​ច្រើន​ពី​ការងារ​សិល្បៈ ដោយសារ​តែ​លោក​ត្រូវ​ចំណាយពេល​ច្រើន​សម្រាប់​មើលថែ​សុខភាព​។

យ៉ាងណា អ្នកស្រី​លើក​ឡើង​ថា ក្នុង​ករណី​ដែល​ឪពុក​របស់​លោក​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ដោយ​មិន​ព្យាបាល​នៅ​ស្រុក​ខ្មែរ គឺ​ដោយសារ​លោក​មាន​ប្អូន​រស់នៅ​ទីនោះ ហើយ​ក៏​បាន​ធានា​លោក​ទៅ​ព្យាបាល និង​ពិនិត្យ​សុខភាព​នៅ​ទីនោះ​តែ​ម្តង​។

សូម​រំលឹក​ថា ក្នុង​វ័យ​៦៣​ឆ្នាំ លោក អៀង ស៊ី​ធុ​ល បាន​ចំណាយពេល​លើ​វិស័យ​សិល្បៈ​បុរាណ​ស្ទើរ​ពេញ​មួយ​ជីវិត ខណៈ​ពេល​ដែល​លោក​បាន​កសាង​ស្នាដៃ​ជា​ច្រើន​ផង​ដែរ​។ លោក​ក៏​ជា​អ្នកដឹកនាំ និង​បង្កើត​ក្រុម​កុមារ​បា​សាក់ សម្រាប់​បង្ហាត់​ក្មេង​ៗ សម្តែង​នៅ​ក្នុង​កម្មវិធី​នានា​កន្លង​មក​ផង​ដែរ​។ យ៉ាងណា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ហាក់​មិនសូវ​បាន​បង្ហាញ​វត្តមាន​សម្តែង​ឡើយ ដោយសារ​លោក​បាន​ពើបប្រទះ​ជំងឺ​បេះដូង​តាំងពី​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន​លោក​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន រួម​នឹង​ភាព​ចាស់ជរា​ផង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ