ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​អា​មេ​រិ​កថា សង្គ្រាមលោក​លើក​ទី​3 នឹង​បង្អាក់ដំណើរ​ទៅ​ភព​អង្គារ​របស់​លោក

8 ឆ្នាំ មុន

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី GQ មហាសេដ្ឋី​អា​មេ​រិ​ក​លោក Elon Musk បង្ហាញ​កង្វល់​ថា សង្គ្រាមលោក​លើក​ទី​៣ អាច​នឹង​បង្អាក់ដំណើរ​ឆ្ពោះទៅ​ភព​ព្រះ​អង្គារ​របស់​លោក ខណៈ​ពេល​បច្ចុប្បន្ន​ពិភពលោក

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី GQ មហាសេដ្ឋី​អា​មេ​រិ​ក​លោក Elon Musk បង្ហាញ​កង្វល់​ថា សង្គ្រាមលោក​លើក​ទី​៣ អាច​នឹង​បង្អាក់ដំណើរ​ឆ្ពោះទៅ​ភព​ព្រះ​អង្គារ​របស់​លោក ខណៈ​ពេល​បច្ចុប្បន្ន​ពិភពលោក​កំពុង​តែ​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។

លោក Elon Musk វ័យ​៤៤​ឆ្នាំ ជា​វិស្វករ អ្នក​ច្នៃប្រឌិត អ្នក​វិនិយោគិន នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​អវកាស​អា​មេ​រិ​ក SpaceX និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត Tesla Motor បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា ពួក​យើង​មិន​អាច​មិន​គិត​ពី​ភាព​ដែល​អាច​កើតឡើង​មាន​សង្គ្រាមលោក​លើក​ទី​៣​នោះ​ទេ ។ ដូចដែល​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ក្នុង​ឆ្នាំ​១៩១២ ពិភពលោក​បាន​ប្រកាស​ពី​សន្តិភាព និង​ភាព​រុងរឿង​ដោយ​និយាយ​ថា​ជា​ជំនាន់​ថ្កុំថ្កើង (Golden Age) ពោល​គឺ​សង្គ្រាម​បាន​បញ្ចប់ ។ បន្ទាប់​មក​សង្គ្រាមលោក​លើក​ទី ១​បាន​កើតឡើង ហើយ​បន្ត​នូវ​សង្គ្រាមលោក​លើក​ទី​២ និង​សង្គ្រាមត្រជាក់​ផង​ដែរ ។ 

ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ទទួលស្គាល់​ថា​សង្គ្រាមលោក​លើក​ទី​៣ អាច​នឹង​កើត​មាន​មែន ហើយ​បើ​មាន​មែន​នោះ​ពិភពលោក​នឹង​ជួប​គ្រោះអាក្រក់​ជាង​សង្គ្រាមលោក មុន​ៗ​ទៅ​ទៀត​។ ដូច​ជា​ការ​ប្រើប្រាស់​សព្វាវុធ​ទំនើប​នុយក្លេអ៊ែរ​ជាដើម ។ ការ​នាំ​មនុស្ស​ទៅ​កាន់​ភព​ព្រះ​អង្គារ​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត តែ​បើសិនជា​ពិភពលោក​អាច​នឹង​មាន​សង្គ្រាមលោក​លើក​ទី​៣ នោះ​គម្រោង​របស់ខ្ញុំ​ត្រូវ​បំផ្លាញ​ទាំងស្រុង​» ៕