ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ត្រៀម​បង្កើត​មូលដ្ឋានទ័ព​លើ​ឋាន​ព្រះ​ចន្ទ​ឆ្នាំ​2030

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​រុ​ស្ស៊ី​បាន​ប្រកាស​ពី​គោលនយោបាយ​ផ្នែក​អវកាស​ដោយ​គ្រោង​បង្កើត​មូលដ្ឋានទ័ព​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០ ក្នុង​បំណង​ជម្លៀស​ពលរដ្ឋ​រុ​ស្ស៊ី​

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​រុ​ស្ស៊ី​បាន​ប្រកាស​ពី​គោលនយោបាយ​ផ្នែក​អវកាស​ដោយ​គ្រោង​បង្កើត​មូលដ្ឋានទ័ព​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០ ក្នុង​បំណង​ជម្លៀស​ពលរដ្ឋ​រុ​ស្ស៊ី​ដើម្បី​បង្កើត​អាណានិគម​ថ្មី​ជា​អចិន្ត្រៃយ៍​នៅ​ក្បែរ​ផែនដី ។

លោក​សាស្ត្រាចារ្យ​អីុ​ហ្គ័​រ មី​ត្រូ​ហ្វា​ណូ​វ ក្នុង​ចំណោម​អ្នក​វិទ្យាសាស្ត្រ​កំពូល​របស់​រុ​ស្ស៊ី​នៅ​ក្នុង​គម្រោង​បង្កើត​មូលដ្ឋាន​នៅ​លើ​ឋាន​ព្រះ​ចន្ទ បញ្ជាក់​ប្រាប់ BBC របស់​អង់គ្លេស​ថា «​រុ​ស្ស៊ី​ត្រូវ​ទៅ​ឋាន​ព្រះ​ចន្ទ ក្នុង​សតវត្ស​ទី​២១​នេះ គឺជា​អំឡុង​ពេល​ដ៏​សម​ស្រប​ក្នុង​ការ​ផ្តួចផ្តើម​បង្កើត​អាណានិគម​នៅ​លើ​ឋាន​ព្រះ​ចន្ទ​របស់​មនុស្សជាតិ​។ រុ​ស្ស៊ី​ក៏​ជា​ប្រទេស​ដែល​ត្រូវការ​មាន​ចំណែក​រួម​លើ​រឿង​នេះ​» ។

ក្រៅពី​នេះ​កាសែត​របស់​អីុ​រ៉​ង់​បាន​ផ្សាយ​បន្ថែម​ថា ស្ថាប័ន​ស្រាវជ្រាវ​អវកាស​រុ​ស្ស៊ី «Roscosmos» បាន​អភិវឌ្ឍ​យានអវកាស «Angara-A5V heavy-lift» ធ្វើ​ជា​យាន​ដើម្បី នាំ​យក​សម្ភារ ធំ​ៗ ឆ្ពោះទៅ​ឋាន​ព្រះ​ចន្ទ​សម្រាប់​មូលដ្ឋានទ័ព​នៅ​លើ​ឋាន​ព្រះ​ចន្ទ​របស់​រុ​ស្ស៊ី ។

លើស​ពី​នេះ​មាន​របាយការណ៍​ស្តី​ពី​ការ​រំពឹង​ទុក​ថា ការ​រៀបចំ​ដំឡើង​មូលដ្ឋាន​ថ្មី​នៅ​ក្រៅ​ផែនដី​លើក​នេះ ត្រូវ​ចំណាយពេល​យ៉ាង​យូរ​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ និង​ចាប់ផ្តើម​សាងសង់​នៅ​ពេល​ឧបករណ៍​បាន​ទៅ​ដល់ទី​តាំង​ដ៏​សម​ស្រប​មួយ ។ នៅ​ក្នុង​គម្រោង​នៃ​ការ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ «Luna 25 Lander» វិមាន​ក្រឹម​ឡាំង មាន​ផែនការ​នឹង​ស្រាវជ្រាវ​លើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​នៅ​បរិវេណ​ប៉ូ​ល​ខាងត្បូង​នៅ​ក្នុង​ឆ្នាំ​២០២៤ និង​នៅ​ឆ្នាំ​២០៣០ ក្រឹម​ឡាំង មាន​ផែនការ​បញ្ជូន​មនុស្ស​ទាំងប្រុស​-​ស្រី​ទៅ​រស់នៅ​លើ​ឋាន​ព្រះ​ចន្ទ ៕