ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីស្អែកទៅ វៀតណាម​មិនឱ្យមនុស្សចល័តនៅខេត្ត​ចំនួន ១៦ ដោយសារ​កូ​វី​ដ​១៩វាយលុក​ខ្លាំង

2 ឆ្នាំ មុន

ប្រ​ទេ​សេ​វៀតណាម​៖ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ចាប់ពីថ្ងៃច័ន្ទ ទី ១៩ ខែកក្កដា ឆ្នាំ២០២១ នឹងធ្វើការរឹតបន្តឹងមិនឱ្យមនុស្សធ្វើការចល័តពីខេត្តមួយទៅខេត្តមួយទៀត សម្រាប់ខេត្តចំនួន ១៦…

ប្រ​ទេ​សេ​វៀតណាម​៖ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ចាប់ពីថ្ងៃច័ន្ទ ទី ១៩ ខែកក្កដា ឆ្នាំ២០២១ នឹងធ្វើការរឹតបន្តឹងមិនឱ្យមនុស្សធ្វើការចល័តពីខេត្តមួយទៅខេត្តមួយទៀត សម្រាប់ខេត្តចំនួន ១៦ នៅភាគខាងត្បូងប្រទេសវៀតណាម រយៈពេល ២ សប្តាហ៍ ដោយសារ​តែ​តំបន់​ទាំងនេះ​ប្រឈម​នឹង​ការ​ផ្ទុះ​ជំងឺ កូ​វី​ដ-​១៩ ដ៏​អាក្រក់​បំផុត​របស់​ខ្លួន រហូត​មក​ដល់​ពេល​នេះ​។ នេះបើយោងតាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ័យ​ទ័យ នាថ្ងៃអាទិត្យនេះ ។

វៀតណាមបានព្យាយាមគ្រប់មធ្យោបាយក្នុងការគ្រប់គ្រង​ករណី​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ-​១៩​ ឱ្យនៅ​មាន​កម្រិត​ទាប តាមរយៈ​ការ​ធ្វើ​តេ​ស្តិ៍​ទ្រង់ទ្រាយ​ធំ ការ​តាមដាន ការ​ត្រួតពិនិត្យ​ព្រំដែន និង​វិធានការ​ដាច់​ដោយឡែក ទំនាក់​ទំនងជា​ពិបាក​រឹត​បន្តឹង ។ ក៏ប៉ុន្តែ​ការ​ឆ្លង​ថ្មី លក្ខណៈជាចង្កោម​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ពី​សំណាក់​មន្ត្រី​ក្រសួងសុខាភិបាល​ក្នុង​ប្រទេស​នេះ​។

រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ការ​ផ្ទុះ​ឡើង​នា​ពេល​បច្ចុប្បន្ន ដែល​យើង​កំពុង​ប្រឈម​មុខ គឺ​កាន់តែ​ស្មុគស្មាញ​ទៅ​ៗ ប៉ុន្តែ​ភារកិច្ច​របស់​ពួក​យើង​គឺ​ការ​ទប់ស្កាត់ ដើម្បី​ការពារ​សុខភាព​ប្រជាជន​»​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ត្រូវ​បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង​ថ្មី ៣.៧១៨ នាក់​ដែល​ជា​ការ​កើនឡើង ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត និង​ថ្ងៃ ៣​បន្ទាប់ បាន​កត់ត្រា​ថា​មាន​ករណី​ជាង ៣.០០០ ករណី​។ ៣ ភាគ ៤ នៃ​ករណី​ឆ្លង​នេះ​ត្រូវ​បាន​រក​ឃើញ នៅ​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​ក្រសួងសុខាភិបាល​បាន​និយាយ​ថា ខ្លួន​ក៏​បាន​ពង្រាយ​បុគ្គលិក​សុខាភិបាល​យ៉ាងតិច ១ ម៉ឺន​នាក់ ទៅ​កាន់​ខេត្ត​ដែល​រង​គ្រោះ​ខ្លាំង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​វៀតណាម​ដែល​មាន​ចំនួន​ប្រជាជន ៩៨ លាន​នាក់ មាន​ចំនួន​អ្នក​ឆ្លង​ចំនួន ៤៧.៩០៤ នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ២២៥ នាក់​។ ករណី​កើនឡើង​នា​ពេល​បច្ចុប្បន្ន​នេះ បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង និង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​ថ្នាំ​បង្ការ ដោយ​មាន​ប្រជាជន​តិច​ជាង ៣០ ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​។

ប្រទេស​វៀតណាម​បាន​ទទួល​វ៉ាក់សាំង COVID-19 ជិត ៩ លាន​ដូ​ស ហើយ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ទីក្រុង​ហាណូយ បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង Moderna (MRNA.O) ចំនួន ៣ លាន បន្ថែម​ទៀត ដល់​ប្រទេស​វៀតណាម តាម​រយៈ​កម្មវិធី​អន្តរជាតិ COVAX (the international COVAX program)៕

អត្ថបទសរសេរ ដោយ