ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​៣​នាក់​ក្រោយ​ធ្វើ​សកម្មភាព​សម្រេច​ភ្លាម​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​នៅ​ចំណុច​ស្តុ​ប​តាម​ផ្លូវ​៣៧១ កែង​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

លោក ផ​ន អូន អធិការរង​ខណ្ឌចំការមន បានអោយ​ដឹង​ថា មុន​កើតហេតុ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ និង​ប៉ុស្តិ៍​រដ្ឋបាល ល្បាត​ដើម្បី​បង្ការ​បទល្មើស​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ផ្លូវ​៣៧១ កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់ ក្នុង​នោះ​២​នាក់​ជិះ​ម៉ូតូ​កូន​ទា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១DE-៩៣៨៤ ហើយ​អ្នក​អង្គុយ​ខាងក្រោយ​កំពុង​តែ​យក​ជើង​ធាក់​ម៉ូតូ​ហុងដា Click ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១FB-៨៧៤៦ ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ជា​ករណី​លួច ឬ​គាស់​ផ្ទះ ក៏​បាន​ឃាត់​ដើម្បី​សាកសួរ​នាំ តែ​ជនសង្ស័យ​ទាំង​៣​នាក់ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម បុរស​ទាំង​៣​នាក់​នោះ​ក៏​ផ្ដួល​ម៉ូតូ​ចោល រួច​នាំ​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​បាន​ម្នាក់ ហើយ​ក៏​នាំ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​សួរនាំ​បន្ត​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ឃាត់​បាន​ខាងលើ​នេះ​មានឈ្មោះ ប្រាក់ រស្មី ហៅ​ជ្រូក ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​អូស​រទេះ​បន្លែ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ បាន​សារភាព​ថា ខ្លួន​មាន​បក្សពួក​៣​នាក់ ហើយ​បាន​លួច​យក​ម៉ូតូ​នៅ​ម្ដុំ​ព្រៃ​ស្ពឺ តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោ​ធ​ធិ៍​សែន​ជ័យ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ជួប​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា លុះ​ពេល​សមត្ថកិច្ច​យក​ទៅ​សួរនាំ​ចប់ ទើប​ដឹង​ថា​មិនមែន​កើតហេតុ​ក្នុង​ខណ្ឌចំការមន​នោះ​ទេ ដូច្នេះ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ករណី​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​យក​ទៅ​សួរនាំ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ