ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​គ្នា​បន្តិច និយាយ​មិន​ត្រូវ​គ្នា​! លុះ​សមត្ថកិច្ច​សួរ​១​សំនួរ ទើប​ខាង​ម៉ូតូ​ព្រម​ទទួលខុស

2 ខែ មុន
  • ភ្នំពេញ

គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​គ្នា​បន្តិចបន្តួច​ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ ហើយ​និយាយ​មិន​ត្រូវរ៉ូវ​គ្នា រហូត​ឈាន​ដល់​សមត្ថកិច្ច​ចរាចរណ៍​ចុះ​មក​ជួយ​សម្របសម្រួល​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​គ្នា​បន្តិចបន្តួច​ដែល​បង្ក​ឡើង​រវាង​រថយន្ត និង​ម៉ូតូ ហើយ​និយាយ​មិន​ត្រូវរ៉ូវ​គ្នា រហូត​ឈាន​ដល់​សមត្ថកិច្ច​ចរាចរណ៍​ចុះ​មក​ជួយ​សម្របសម្រួល​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ R៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ 1L-5821 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ R8 ពី​ត្បូង​ទៅ​ជើង ក្នុង​គោលបំណង​បត់​ឆ្វេង​ទៅ​កាន់​ផ្លូវ R៥ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-6586 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ R8 ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​បត់​ស្តាំ ហើយ​រថយន្ត​នោះ​ក៏​ជិះ​មក​កៀរ​ម៉ូតូ​គាត់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​របួស​ក្បាល និង​ធ្វើ​ឱ្យ​បែក​អំ​ពូ​ល​ភ្លើង​របស់​ក្រុមហ៊ុន​ឯកជន សម្រាប់​ដាក់​បំភ្លឺ​សួន​ថែម​ទៀត​ផង​។

ដោយឡែក​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​វិញ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ R8 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គោលបំណង​បត់​ស្តាំ ទៅ​កាន់​ផ្លូវ R5 ខណៈ​បត់​បាន​ជិត​១០​ម៉ែត្រ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ជិះ​វ៉ា​ខាងស្តាំ​រថយន្ត​របស់​គាត់ បណ្តាល​ឲ្យ​ប៉ះ​ចំ​កញ្ចក់​ស្តាំ​រថយន្ត រួច​មនុស្ស​ក៏​បាន​ដួល​ទៅ​លើ​សួន ប៉ុន្តែ​ខ្លួន​មិន​បាន​ទៅ​ណា​ទេ គឺ​ឈប់​រថយន្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ចរាចរណ៍​បាន​ចុះ​មក​ទីតាំង​កើតហេតុ និង​ធ្វើការ​វាស់វែង ព្រមទាំង​ជួយ​សម្របសម្រួល​ទៅ​ភាគី​ទាំង​សងខាង ព្រោះ​ជា​រឿង​តូចតាច ប៉ុន្តែ​ម្ចាស់​ម៉ូតូ​មិន​ព្រម ដោយ​ចង់​ឲ្យ​ម្ចាស់​រថយន្ត​ជួយ​សង​ថ្លៃ​អំ​ពូ​ល​ភ្លើង​បំភ្លឺ​សួនច្បារ​នៅ​ក្នុង​បឹង​កក់ និង​ជួសជុល​ម៉ូតូ​របស់​ខ្លួន​ផង​ដែរ ចំណែកឯ​របួស​ក្បាល គឺ​ស្ម័គ្រចិត្ត​ចេញថ្លៃ​ព្យាបាល​ខ្លួនឯង​។

ក្នុង​ពេល​នោះ​ផង​ដែរ សមត្ថកិច្ច​ក៏​បាន​សួរ​បញ្ជាក់​ថា តើ​ពេល​ភាគី​ខាង​ម៉ូតូ​ជិះ​មានបាន​ចុច​ទូរស័ព្ទ​ដែរ​ឬទេ0x017d7 ទើប​ពេល​កំពុង​បើកបរ​នោះ បានជា​មើល​មិនឃើញ​រថយន្ត​នៅ​ខាង​មុខ​ខ្លួន​អ​ញ្ចឹ​ង ព្រោះ​ខាង​រថយន្ត​ពុំ​មាន​ស្នាម​កៀរ​នោះ​ទេ ក្រោយមក​ទើប​ភាគី​ម្ចាស់​ម៉ូតូ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ខុស និង​ដោះស្រាយ​គ្នា​បញ្ចប់រឿង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុគ្គលិក​ក្រុមហ៊ុន​ឯកជន ដែល​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​តំបន់​បឹង​កក់ បាន​ទាមទារ​ថ្លៃ​អំ​ពូ​ល​ភ្លើង​បំភ្លឺ​សួន ក្នុង​តម្លៃ​៥០​ដុល្លារ តែ​ភាគី​ខាង​ម៉ូតូ​បានអោយ​តែ​៤០​ដុល្លារ​នោះ​ទេ ដើម្បី​បញ្ចប់រឿង ព្រោះ​ខ្លួន​ជា​អ្នក​ប៉ះ មិនមែន​រថយន្ត​ប៉ះ​នោះ​ទេ​៕