ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ អាយុ​១០២​ឆ្នាំ ​នៅ​ភូមិ​នគរ​ក្រៅ ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ចុង​ស​ប្តា​ហ៍​ថ្ងៃ​សៅ​រិ៍ ទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក យាយ ចិន មៀ​ច…

ខេត្តសៀមរាប ៖ នៅ​ចុង​ស​ប្តា​ហ៍​ថ្ងៃ​សៅ​រិ៍ ទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ លោក យាយ ចិន មៀ​ច អាយុ​១០២​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​ខេត្តសៀមរាប បាន​អញ្ជើញ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង ក្នុង​បរិវេណ​វត្ត​ប្រាសាទគោក​ចក ស្ថិត​នៅ​ក្នុងភូមិ​វាល សង្កាត់ គោក​ចក ក្រុង​សៀមរាប ។

ចំណាប់អារម្មណ៍ លោក យាយ បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​គ្រូពេទ្យ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ដោយ​បាន​បញ្ជាក់​ថា ទោះបី​លោកយាយ មាន​អាយុ​១០២ ក៏​ពិតមែនតែ​លោកយាយ ដើម្បី​បន្ត​អាយុជីវិត​ទៅ​មុខ​បាន​វែង​បន្ថែម​ទៀត​ក្នុង​ការ​ជៀសវាង​ឲ្យ​ផុត​ពី​មេរោគ​ដ៏​កាច​សាហាវ​កូ​វី​ដ​១៩ លោកយាយ​បាន​ស្ម័គ្រចិត្ត ដោយ​បាន​ជម្រុញ​កូនចៅ ឲ្យ​នាំ​លោកយាយ​បាន​មក​ទទួល​ចាក់​វ៉ាក់សាំង​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ឯទៀត​ផង​ដែរ ។

ពិតមែន​លោក យាយ មាន​អាយុកាល​វែង​មកនេះ​ក៏​ដោយ លោក យាយ បាន​យកចិត្តទុកដាក់​ទៅ​លើ​ការ​ថែទាំ​សុខភាព អនាម័យ​ជា​ចម្បង​ប្រចាំជីវិត​របស់​លោកយាយ ។

ក្នុង​នោះ​ដែរ​លោក យាយ ចិន មៀ​ច ក៏​បាន​ថ្លែង​អំណរ​អរគុណ ដល់​សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក៏​ដូច​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​អាជ្ញាធរ​ខេត្តសៀមរាប គ្រប់​ជាន់ថ្នាក់​បាន​គិត​គួរ​ពី​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ សំខាន់​ក្នុង​ពេល​កំពុង​ជួប​ជម្ងឺ​កូ​វី​ដ​នេះ​បាន​ផ្តល់​នូវ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ឥត​គិតថ្លៃ​ក៏​ដូច​រូប​លោកយាយ​ផ្ទាល់​ឲ្យ​បាន​រួច​ផុត​ពី​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ព្រមទាំង​បាន​ដោះស្រាយ​ការ​លំបាក​ផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុង​ពេល​កូ​វី​ដ​នេះ​ផង​ដែរ ។

ក្នុង​នោះ​ដែរ លោកយាយ ក៏​បាន​ប្រសិទ្ធពរ​ជ័យ​ដល់​ដល់​សម្តេច​ទាំង​ទ្វេ​ឲ្យ​ជួប​តែ​សុខភាព​មាំមួន ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា ឲ្យ​មានការ​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ