ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​មក​ពី​ស្រុក មក​ធ្វើការ​នៅ​ភ្នំពេញ​ តែត្រូវជួបគ្រោះអកុសលបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរបួស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លា​.​ប់​នៅ​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​បាក់ជើង​ឆ្វេង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​មក​ពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​ភ្នំពេញ បាន​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្តា​រិច​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​បុក​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លា​.​ប់​នៅ​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​បាក់ជើង​ឆ្វេង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​មក​ពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​ភ្នំពេញ បាន​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ស្តា​រិច​មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​បុក​ពេញទំហឹង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​ដែល​បាន​ស្លា​.​ប់​ឈ្មោះ គង់ រដ្ឋ​នា អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ល្បើក ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ អ្នក​រង​របួស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ Starex ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-7188 បើកបរ ដោយ​ឈ្មោះ ឡ​ន នូ​ច​អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត ភូមិ​បុស​ពោធិ៍ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ត្រូវ​នគរបាល​ឃាត់ខ្លួន ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្ទឹង​ត្រែង 1B-3159 ជិះ​គ្នា​២​នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៦​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចូល​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​មក​ធ្វើការ ។

នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក Starex មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ឆ្វេង​ឆ្លងផ្លូវ​ក៏​បាន​ទៅ​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់​បោក​ក្បាល​ស្លា​.​ប់​នៅ​កន្លែង និង​យុវជន​ម្នាក់​ទៀត​បាន​រង​របួស​បាក់ជើង ។ បន្ទាប់​ពី​គ្រោះថ្នាក់ អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។

តាម​អ្នកបើកបរ​រថយន្ត​បាន​អះអាង​ថា គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​ជន​រង​គ្រោះ​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក​រថយន្ត​ចំ​ពីមុខ​ផ្នែក​ខាងស្តាំ ។ បន្ទាប់​ពី​គ្រោះថ្នាក់​អ្នក​រង​របួស​ត្រូវ​បាន​នគរបាល​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ ។ រថយន្ត និង​អ្នកបើកបរ​ព្រមទាំង​ម៉ូតូ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ