ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងឯក Euro និង Copa America អាច​នឹង​ប៉ះ​គ្នា​ដណ្តើម​ពាន Maradona Cup

2 ឆ្នាំ មុន

អន្តរជាតិ ៖ អ៊ី​តា​លី​ដែល​ទើប​ឈ្នះ​ជើងឯក Euro 2020 និង​អា​ហ្ស​ង់​ទី​ន​ដែល​ទើប​ឈ្នះ​ជើងឯក Copa America 2021 អាច​នឹង​

អន្តរជាតិ ៖ អ៊ី​តា​លី​ដែល​ទើប​ឈ្នះ​ជើងឯក Euro 2020 និង​អា​ហ្ស​ង់​ទី​ន​ដែល​ទើប​ឈ្នះ​ជើងឯក Copa America 2021 អាច​នឹង​បង្កើត​ប្រវត្តិសាស្ត្រ សម្រាប់​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​ដែល​ត្រូវ​បង្កើត​ថ្មី មានឈ្មោះ​ថា Maradona Cup​។

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) និង​សហព័ន្ធ​បាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បច្ចុប្បន្ន​កំពុង​ពិភាក្សា​លើ​ដំណើរការ​ពាក់ព័ន្ធ​ជាមួយ​ការ​បង្កើត​ពានរង្វាន់​ថ្មី​មួយ​នេះ​។ ដើម្បី​ឈាន​ទៅ​រក​ការ​កំណត់​កាលបរិច្ឆេទ​ដ៏​ជាក់លាក់​មួយ​។ ហើយ​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ ក្រោយ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង​សហព័ន្ធ​បាល់ទាត់​ទាំង​ពីរ​។

យោង​តាម​កាសែត The New York Times បាន​រាយការណ៍​ថា ការ​ប្រកួត​នឹង​ត្រូវធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Diego Armando Maradona ដែល​ជា​ទឹកដី​របស់​ក្រុម Napoli​។ ហើយ​ការ​បង្កើត​ពានរង្វាន់​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស ក៏​ដូច​ជា​ការ​ផ្តល់​កិត្តិយស​យ៉ាង​ធំធេង​ដល់​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន Diego Maradona ដែល​បាន​ទទួលអនិច្ចកម្ម កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​។ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត Buenos Aires ប្រទេស​អា​ហ្ស​ង់​ទី​ន ក្នុង​វ័យ​៦០​ឆ្នាំ ដោយសារ​ជំងឺ​គាំងបេះដូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ