ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អនុម័ត​ប្រើប្រាស់​បន្ទាន់វ៉ាក់សាំង Johnson & Johnson ខណៈ​ករណី​ឆ្លង​កូ​វី​ដ​កើន​ខ្ពស់​បំផុត

2 ឆ្នាំ មុន

វៀតណាម ៖ ក្រសួងសុខាភិបាល​វៀតណាម​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា បាន​អនុម័ត​វ៉ាក់សាំង​ចាក់​តែ​មួយ​ដូ​ស​របស់​ក្រុមហ៊ុន

វៀតណាម ៖ ក្រសួងសុខាភិបាល​វៀតណាម​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា បាន​អនុម័ត​វ៉ាក់សាំង​ចាក់​តែ​មួយ​ដូ​ស​របស់​ក្រុមហ៊ុន Johnson & Johnson (J&J) សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​។ ខណៈ​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ទប់ស្កាត់​នឹង​ការ​កើនឡើង​ករណី​កូ​វី​ដ​១៩ ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​។

រហូត​មក​ដល់​ពេល​នេះ Johnson & Johnson គឺជា​វ៉ាក់សាំង​ទី​៦​ហើយ ដែល​ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​បន្ទាន់​ក្នុង​ប្រទេស​វៀតណាម​។ បន្ទាប់​ពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Astra Zeneca, Sputnik V, Pfizer, Sinopharm និង Moderna ។

ការ​អនុម័ត​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ អំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​។ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា វៀតណាម​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៣,៤១៦​ករណី ដែល​ជា​កំណត់​ត្រា​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ដែល​ភាគច្រើន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​។

ក្រសួងសុខាភិបាល​វៀតណាម​បាន​អះអាង​ថា ការ​អនុម័ត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Johnson & Johnson គឺ​ផ្អែក​លើ​ឯកសារ​ទាក់​ទង​នឹង​សុវត្ថិភាព​, គុណភាព រួម​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ផ្ទាល់​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ទាក់ទង​នឹង​ភាព​ត្រឹមត្រូវ​នៃ​ឯកសារ​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា គិត​មក​ដល់​ពេល​នេះ វៀតណាម​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដល់​ប្រជាជន​ខ្លួន​ជិត​៩​លាន​ដូ​ស​ហើយ​។ ដោយ​ប្រជាជន​តិច​ជាង​៣០​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​បង្ការ​ពេញលេញ ដែល​ភាគច្រើន​ជា​របស់​ក្រុមហ៊ុន AstraZeneca៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ