ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើស្រឡាញ់កូន ឪពុកម្តាយមិនគួរធ្វើរឿងទាំង ១០ នេះទេ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកស្រឡាញ់កូនរបស់អ្នក ហើយចង់ជួយពួកគេឱ្យរីកចម្រើនទៅជាមនុស្សពេញវ័យមានស្ថេរភាព មានគំនិតជ្រៅជ្រះ មានសមត្ថភាពខ្ពស់ និងគួរឱ្យស្រឡាញ់ ខាងក្រោមនេះមានរឿង ១០ យ៉ាងដែលឪពុកម្តាយគួរតែចៀសវាង…

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកស្រឡាញ់កូនរបស់អ្នក ហើយចង់ជួយពួកគេឱ្យរីកចម្រើនទៅជាមនុស្សពេញវ័យមានស្ថេរភាព មានគំនិតជ្រៅជ្រះ មានសមត្ថភាពខ្ពស់ និងគួរឱ្យស្រឡាញ់ ខាងក្រោមនេះមានរឿង ១០ យ៉ាងដែលឪពុកម្តាយគួរតែចៀសវាង ៖

១. ព្រងើយកន្តើយនឹងខួរក្បាលរបស់ពួកគេ ៖ ខួរក្បាលគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ របៀបដែលពួកគេគិត របៀបដែលពួកគេប្រព្រឹត្ដ និងរបៀបដែលពួកគេទាក់ទងនឹងអ្នកដទៃ ។ នៅពេលដែលខួរក្បាលរបស់ពួកគេដំណើរការបានត្រឹមត្រូវ ពួកគេធ្វើការត្រឹមត្រូវ ។ នៅពេលពួកគេមានបញ្ហាក្នុងខួរក្បាល នោះពួកគេមានបញ្ហាក្នុងជីវិត ។ ហើយប្រសិនបើពួកគេមានបញ្ហានៅក្នុងជីវិតរបស់ពួកគេ អ្នកនឹងមានបញ្ហានៅក្នុងជីវិតរបស់អ្នក ។ ប្រសិនបើអ្នកចង់ឱ្យកូនអ្នកពូកែជាងគេ អ្នកត្រូវតែថែរក្សាខួរក្បាលរបស់ពួកគេ និងបង្រៀនពួកគេពីរបៀបថែរក្សាខួរក្បាលឱ្យបានល្អ ។

. មិនចំណាយពេលវេលាប្រកបដោយគុណភាពជាមួយកូនៗ ៖ ទំនាក់ទំនងត្រូវការពេលវេលាពិសេស ។ លំហាត់ដែលមានប្រសិទ្ធភាពបំផុតដែលអ្នកអាចធ្វើបាន គឺចំណាយពេល ២០ នាទីប្រកបដោយគុណភាពក្នុងមួយថ្ងៃជាមួយកូនអ្នក ស្តាប់ និងធ្វើអ្វីដែលពួកគេចង់ធ្វើ ដែលមានហេតុផលត្រឹមត្រូវ ។

៣. មិនសូវយកចិត្តទុកដាក់ស្តាប់កូន ៖ នៅពេលកូនរបស់អ្នកព្យាយាមនិយាយជាមួយ សូមអ្នកកុំនិយាយលប់ពីលើពួកគេ ។ ចូររៀនធ្វើជាអ្នកស្តាប់ដ៏សកម្ម ។ អនុញ្ញាតឱ្យពួកគេនិយាយអ្វីដែលគេចង់និយាយ ហើយបន្ទាប់មកនិយាយឡើងវិញនូវអ្វីដែលអ្នកបានឮ ដូច្នេះពួកគេដឹងថា អ្នកបានស្តាប់ពួកគេយ៉ាងយកចិត្តទុកដាក់ ។

៤. ហៅឈ្មោះកូនមិនល្អ ៖ កុំនិយាយ ឬហៅកូនរបស់អ្នកថា «កូន គឺជាក្មេងដែលខូច» នេះមិនមានប្រយោជន៍ទេ ហើយពួកគេនឹងដាក់ឈ្មោះអវិជ្ជមានទាំងនេះទៅក្នុងខ្លួន ហើយចាប់ផ្តើមជឿលើឈ្មោះនេះ ។

. បណ្តោយកូនហួសហេតុ ៖ ការបណ្តោយឱ្យកូនរបស់អ្នកធ្វើអ្វីៗដែលពួកគេចង់ធ្វើអាចធ្វើឱ្យពួកគេ «រីករាយ» ក្នុងពេលបច្ចុប្បន្ន ប៉ុន្តែវាអាចធ្វើឱ្យខូចខាតក្នុងរយៈពេលវែង ។ កុមារត្រូវការព្រំដែនច្បាស់លាស់ ។ ក្មេងដែលមានបញ្ហាផ្លូវចិត្តភាគច្រើនមានឪពុកម្តាយដែលមិនបានកំណត់ព្រំដែនសម្រាប់ពួកគេ ។ ចូររឹងមាំ ហើយមានចិត្តតឹងរឹងសម្រាប់កូនអ្នក ហើយពន្យល់គេឱ្យបានច្បាស់លាស់ពីបញ្ហានោះ ។

៦. មិនបានតាមដានកូន ៖ តំបន់ខាងមុខនៃខួរក្បាលរបស់មនុស្សត្រូវបានចូលរួមនៅក្នុងការធ្វើផែនការ ការវិនិច្ឆ័យ និងការត្រួតពិនិត្យការជំរុញទឹកចិត្តមិនត្រូវបានអភិវឌ្ឍពេញលេញរហូតដល់អាយុប្រហែល ២៥ ឆ្នាំ ។ នេះមានន័យថា អ្នកត្រូវពិនិត្យលើអ្វីដែលកូនរបស់អ្នកកំពុងធ្វើ និងជាមួយនរណាដែលពួកគេកំពុងដើរជាមួយ ។ នេះមិនមែនមានន័យថា ធ្វើជាឪពុកម្តាយដែលចាំត្រួតត្រាកូននោះទេ ​ប៉ុន្តែវាមានន័យថា អ្នកយកចិត្តទុកដាក់លើកូនៗ ។

៧. ធ្វើដូចប៉ាម៉ាក់និយាយ មិនមែនធ្វើដូចប៉ាម៉ាក់ធ្វើទេ ៖ ប្រសិនបើអ្នកជាគំរូមិនល្អ កូនៗរបស់អ្នកនឹងទទួលយកវា ហើយធ្វើតាមការនាំមុខដែលមិនល្អរបស់អ្នកនេះ ។ ប្រសិនបើអ្នកនិយាយថា «ញ៉ាំបន្លែរបស់កូន​» ប៉ុន្តែអ្នកញាំអាហារផ្សេង ស្ករគ្រាប់ ឬដំឡូងបារាំងជានិច្ច នោះពួកគេទំនងជានឹងជ្រើសរើសយកអាហារដែលគេឃើញអ្នកកំពុងញ៉ាំជាជាងអាហារដែលអ្នកនិយាយប្រាប់ ។

៨. កត់សម្គាល់តែអ្វី ដែលពួកគេធ្វើខុស ៖ កុំនិយាយតែកំហុសកូន កុំនិយាយតែអ្វីដែលកូនធ្វើមិនបានល្អ ប៉ុន្តែសូមព្យាយាមកត់សម្គាល់ និងសរសើរនៅពេលដែលកូនរបស់អ្នកធ្វើអ្វីដែលអ្នកចូលចិត្ត ដូចជាសម្អាតបន្ទប់របស់ពួកគេ បញ្ចប់កិច្ចការផ្ទះ ឬដុសធ្មេញជាដើម ។

. មិនអើពើនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់កូន ៖ ជាមធ្យម វាត្រូវចំណាយពេល ១១ ឆ្នាំចាប់ពីពេលដែលកុមារវិវត្តរោគសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តរហូតដល់ការវាយតម្លៃលើកដំបូង ។ នេះគឺខុសហើយ ។ ការតស៊ូនឹងរោគសញ្ញាផ្លូវចិត្ត ឬការថប់បារម្ភ និងការធ្លាក់ទឹកចិត្តអាចជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពរបស់ពួកគេ ដើម្បីទទួលបានជោគជ័យនៅក្នុងសាលារៀន និងក្នុងជីវិត ។

១០. មិនអើពើនឹងសុខភាពផ្លូវចិត្តរបស់អ្នក ៖ ប្រសិនបើអ្នកកំពុងមានបញ្ហាសុខភាពផ្លូវចិត្តមិនថា វាជាជំងឺសរសៃប្រសាទ ជំងឺបាក់ស្បាត ជំងឺខ្លាច ឬអ្វីផ្សេងទៀតនោះ វាអាចបំផ្លាញកូនៗរបស់អ្នក ។ សូមចងចាំពាក្យមួយនោះថា «ដាក់របាំងអុកស៊ីសែនដោយខ្លួនឯងជាមុនសិន» ។ អ្នកត្រូវថែរក្សាខ្លួនអ្នក និងធ្វើជាគំរូល្អបំផុតដើម្បីក្លាយជាឪពុកម្តាយល្អបំផុត ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។