ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងដុល្លារអូស្ត្រាលី ចាញ់កណ្តាប់ដៃប្រាក់រៀល !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារអូស្ត្រាលីមានអត្រាធ្លាក់ចុះ បើធៀបនឹងប្រាក់រៀល ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងដុល្លារអូស្ត្រាលីមានអត្រាធ្លាក់ចុះ បើធៀបនឹងប្រាក់រៀល ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូលត្រឹមតែ ៣០២៥ រៀល និងលក់ចេញតែ ៣០៥៥ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០៤៣ រៀល ហើយលក់ចេញដល់ទៅ ៣០៧៣ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែល រួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល, ១ អឺរ៉ូ ទិញចូល ៤៨១០ រៀល លក់ចេញ ៤៨៥៨ រៀល និង ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៨ រៀល លក់ចេញ ៣៧៤៥ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៦ រៀល លក់ចេញ ៣៦០ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៦ រៀល លក់ចេញ ៣០៣៦ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ១៧៩ រៀល ៕ 

              

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ