ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្សេង​ទិញ​អណ្តើក​ធ្វើ​ម្ហូប ឯ​បុរស​ម្នាក់​ទិញ​លែង​ក្នុង​សមុទ្រ

8 ឆ្នាំ មុន

បុរស​ស្រឡាញ់​សត្វ​ម្នាក់​បាន​ទិញ​សត្វ​អណ្តើក​ពីរ​ក្បាល​យក​ទៅ​លែង​ចូល​ក្នុង​សមុទ្រ​។ បុរស​នោះ​ឈ្មោះ Arron Culling រស់នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​ទិញ​អណ្តើក​ក្នុង​១​ក្បាល​តម្លៃ​៣៣​ដុល្លារ

បុរស​ស្រឡាញ់​សត្វ​ម្នាក់​បាន​ទិញ​សត្វ​អណ្តើក​ពីរ​ក្បាល​យក​ទៅ​លែង​ចូល​ក្នុង​សមុទ្រ​។  បុរស​នោះ​ឈ្មោះ Arron   Culling រស់នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​ទិញ​អណ្តើក​ក្នុង​១​ក្បាល​តម្លៃ​៣៣​ដុល្លារ សម្រាប់​យក​ទៅ​លែង​ចូល​សមុទ្រ ខុស​ពី​អ្នក​ដទៃ​ទិញ​យក​ទៅ​ធ្វើ​ម្ហូប ។

រូបថត​ដែល​ចែករំលែក​ជាង​៨៥.០០០​ដង លោក Arron   Culling និយាយ​ថា «​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ខ្ញុំ​ទិញ​សត្វ​អណ្តើក​ពី​ផ្សារ ហើយ​លែង​វា​ទៅ​ក្នុង​សមុទ្រ​នោះ ពោល​គឺ​ខ្ញុំ​ធ្លាប់​ទិញ​ចំនួន​១០​ក្បាល ហើយ​ក៏​បាន​ធ្វើ​ដូចនេះ​ដែរ​» ។

លោក Arron   Culling បាន​ទទួល​ការ​កោតសរសើរ​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន ហើយ​ពួក​គេ​បាន​ហៅ​លោក​ថា «​អំណាច​អណ្តើក​» ដែល​បង្ហាញ​ពី​ការ​ជួយ​សង្គ្រោះ​ដ៏​អស្ចារ្យ​ពី​ការ​ទទួលទាន ។ ក្រៅពី​នេះ​មាន​មនុស្ស​មួយ​ចំនួន​ចង់​បរិច្ចាគ​លុយ​ដើម្បី​ឱ្យ​គាត់​ទិញ​អណ្តើក​ពី​ផ្សារ ហើយ​លែង​ចូល​ក្នុង​សមុទ្រ ៕