ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ​ផ្តល់​រហស្សនាមរដ្ឋមន្ត្រី​បរិស្ថាន​ថា «​ជា​វិ​រៈ​រដ្ឋមន្ត្រី​គំរូ​»

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន…

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ទៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដើម្បី​ពិភាក្សា​ការងារ ស្តីអំពី ជំនួយ​ឡ​ដុត​សំរាម ចំនួន ២​កន្លែង គឺ​ទី​១ ជួយ​ដល់​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ម៉ុង ឫទ្ធី​សែន​ជ័យ ខេត្តកំពង់ស្ពឺ និង​ទី​២​ជួយ​អោយទៅ​តំបន់ឆ្នេរ​សមុទ្រ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​លោក​ឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា និង​ជា​ម្ចាស់​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍ ម៉ុង ឫទ្ធី និង​តំបន់​អភិវឌ្ឍន៍ កែវផុស​។​

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា ការផ្តល់​នូវ​ឡ​ដុត​សំរាម​ទាំង ២​កន្លែង​នេះ ក្នុង​លក្ខខណ្ឌ ក្រសួងបរិស្ថាន ជា​អ្នក​ផ្តល់អោយ​ឡ​ដុត​សំរាម ភាគី​ខាង​លោក​ឧកញ៉ា ជា​អ្នកទទួលបន្ទុក​ផ្តល់​ទីតាំង​ដី ថែរក្សា ការពារ និង​ដឹក​ជ​ញ្ជួ​ន​ប្រមូល​សំរាម យកមក​ដុត មកពី​លំនៅឋាន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ភូមិ​ជិតៗ​ឡ​ដុត​សំរាម​។

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា «​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន អញ្ជើញ​មក​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នា​រសៀល​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​លោក​បាន​បំពេញ​តួនាទី​ជា​រដ្ឋមន្ត្រី​បរិស្ថាន​យ៉ាងពិត​ប្រាកដ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់បំផុត និង​សូម​ផ្តល់​រហស្សនាម​ថា ជា​វិ​រៈ​រដ្ឋមន្ត្រី​គំរូ​»​។​

​សូម​រម្លឹកថា ក្រសួងបរិស្ថាន បានផ្តល់​ឡ​ដុត​សំរាម ដល់​អាជ្ញាធរ​ស្រុក ចាប់តាំងពី​ឆ្នាំ​២០១៧​។ ឡ​ទាំងនោះ មាន​បច្ចេកទេស​ដុត​សំរាម មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយមាន​សមត្ថភាព​ដុត​សំណល់​សំរាម ចន្លោះ​ពី ២ ទៅ ៧ តោន ក្នុង ១ ថ្ងៃ​។​

​ក្រសួងបរិស្ថាន លើកឡើងថា ការដំឡើង​ឡ​ដុត​សំរាម​នៅតាម​មូលដ្ឋាន​នេះ​ដើម្បី​ងាយស្រួល​ដល់​អាជ្ញាធរ ក្នុងការ​សម្អាត​អនាម័យ បរិស្ថាន និង​មិនចាំបាច់​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ និង​មិន​ធ្វើឱ្យ​កកស្ទះ​សំណល់​សំរាម នៅ​នឹង​មូលដ្ឋាន​ផ្ទាល់​។​

​ជាមួយគ្នា​នោះ កន្លងមក ក្រសួងបរិស្ថាន ក៏បានផ្តល់​ម៉ូតូ​រ៉ឺម៉ក​ដឹក​សំរាម ដល់​អាជ្ញាធរ​ស្រុក​នានា ដើម្បី​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹក​សំរាម​ពី​មូលដ្ឋាន មកកាន់​កន្លែង​ឡ ដើម្បី​ដុត​សំរាម​។ ម៉ូតូ​រ៉ឺម៉ក​ទាំងនោះ ជា​អំណោយ​របស់​ក្រុមហ៊ុន​ជីបម៉ុង​។​

​ក្រសួងបរិស្ថាន ក៏បាន​ឲ្យ​ដឹងថា បញ្ហា​សំរាម នៅ​កម្ពុជា មាន​បរិមាណ​សរុប​ជាង ១​ម៉ឺន​តោន នៅក្នុង ១ ថ្ងៃ និង​ប្រមាណ​ជិត ៤ លាន​តោន ក្នុង ១​ឆ្នាំ​។ ក្នុងនោះ ៦៥​ភាគរយ ជា​សំណល់​សរីរាង្គ ២០​ភាគរយ​ជា​សំណល់​ថង់​ប្លា​ស្ទិ​ក និង​នៅ​សេសសល់​ជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​។​

​ក្រសួងបរិស្ថាន ក៏បាន​ឲ្យ​ដឹង​បន្ថែមថា ចំនួន​សំរាម​ទាំងនោះ មាន​ត្រឹមតែ​ប្រមាណ ៥១ ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​។ ក្រៅ​នោះ ត្រូវបាន​យកទៅ​បោះចោល​អនាធិបតេយ្យ​តាម​ដងផ្លូវ ខ្លះ​បោះចោល​ក្នុង​ប្រភពទឹក និង​ខ្លះទៀត ត្រូវបាន​ដុត​។ អាត្រា​កំណើន​នៃ​សំរាម នៅ​កម្ពុជា មាន​ប្រមាណ ១៥ ភាគរយ ក្នុង ១ ឆ្នាំ​៕​