ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បុក​រះ​គេឯង ហើយ​ព្យាយាម​បើក​រត់​ចូល​ផ្សារ​TK

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ស៊េរី​ទំនើប​មួយ​គ្រឿង បុក​រះ​ម៉ូតូ​៣​គ្រឿង មួយ​គ្រឿង​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​ឈប់​ចត​ចោល ហើយ​ម្ចាស់​ប៉ើង​ទៅ​លើ​រថយន្ត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ រីឯ​អ្នកបើកបរ​រថយន្ត​បើក​រត់​រួច​យក​រថយន្ត​ទៅ​ប្លុង​ចោល​រត់​ចូល​ផ្សារ​ធី​ខេ​តែ​ត្រូវ​បាន​ឃាត់ខ្លួន​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ស៊េរី​ទំនើប​មួយ​គ្រឿង បុក​រះ​ម៉ូតូ​៣​គ្រឿង មួយ​គ្រឿង​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​ឈប់​ចត​ចោល ហើយ​ម្ចាស់​ប៉ើង​ទៅ​លើ​រថយន្ត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ រីឯ​អ្នកបើកបរ​រថយន្ត​បើក​រត់​រួច​យក​រថយន្ត​ទៅ​ប្លុង​ចោល​រត់​ចូល​ផ្សារ​ធី​ខេ​តែ​ត្រូវ​បាន​ឃាត់ខ្លួន​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ផ្លូវ​២៨៣​កែង​ផ្លូវ​៥២៨ ក្នុង​សង្កាត់​បឹ​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

រថយន្ត​បង្ក​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BN-6465 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​១​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៣​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្លូវកែង​ខាងលើ​ក៏​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ភេសជ្ជៈ បណ្តាល​ឲ្យ​ម្ចាស់​រង​របួសស្រាល និង​បុក​ម៉ូតូ​ម៉ាក​ធូ​ដេ​មួយ​គ្រឿង ដែល​ម្ចាស់​ឈប់​ទិញ​ភេសជ្ជៈ​បណ្តាល​ឲ្យ​ម៉ូតូ​ប៉ើង​បោក​ផ្ទប់​នឹង​រថយន្ត​ម៉ាក​នី​ស្សាន់ ហើយ​ម្ចាស់​ម៉ូតូ ប៉ើង​ទៅ​លើ​រថយន្ត ដែល​ឈប់​ចត​ចោល​នោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​។

សាក្សី​បាន​បន្ត​ទៀត បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រថយន្ត​ក៏​បាន​ព្យាយាម​បើក​គេច​រហូត​ដល់​ត្រង់​ចំណុច​ស្តុ​ប​រតនៈ​ស្រី​ម៉ៅ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ស្រី​ម្នាក់​រង​របួស​បាក់ជើង​ខាងស្តាំ​រួច​រថយន្ត​ក៏​បាន​បន្ត​បើក​រត់គេច​រហូត​មក​ដល់​ចំណុច​មុខ​ផ្សារ TK ក៏​បាន​ទៅ​បុក​នឹង​គម្រប​លូ​ទៅ​មុខ​លែង​រួច ហើយ​ចុះ​រត់គេច​ខ្លួន​ចូល​ក្នុង​ផ្សារ​តែ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​។ បន្ទាប់​ពី​គ្រោះថ្នាក់​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត និង​អ្នកបើកបរ​ព្រមទាំង​ម៉ូតូ​៣​គ្រឿង​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ