ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់​ៗ​គ្នា ទឹក​ជន់​លិច​ឃុំ​ចំនួន​៤ នៅ​ស្រុក​ភ្នំព្រឹក

2 ឆ្នាំ មុន
  • បាត់ដំបង

យ៉ាង​ហោច​ណាស់​លំនៅ​ឋាន និង​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​០៤ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​២​យប់​ជាប់​ៗ​គ្នា​

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​លំនៅ​ឋាន និង​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​០៤ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​២​យប់​ជាប់​ៗ​គ្នា​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​ភ្នំព្រឹក នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ២០២១ នេះ​។

បើ​តាម​របាយការណ៍​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹង​ថា ឃុំ​ទាំង​០៤ នៅ​ស្រុក​ភ្នំព្រឹក ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ​មាន ៖ ឃុំ​ពេជ្រ​ចិន្តា ឃុំ​បួរ ឃុំ​ភ្នំព្រឹក និង​ឃុំ​បារាំង​ធ្លាក់ ប៉ុន្តែ​ឃុំ​បួរ​ហាក់​មាន​សភាព​លិចលង់​ធ្ងន់ធ្ងរ​ជាងគេ​។

មន្ត្រី​រដ្ឋបាល​ស្រុក​ភ្នំព្រឹក​បាន​និយាយ​ថា ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ តែ​ធ្លាក់​ជោកជាំ​ខ្លាំង​ចាប់តាំងពី​យប់​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា នេះ ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​លំនៅ​ឋាន និង​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​បួរ​។

ជាមួយនឹង​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​វាយប្រហារ​នេះ អភិបាលស្រុក​ភ្ន​ព្រឹក លោក សុង សុ​ភ័​ក្រ ក៏​បាន​ដឹកនាំ​មន្ត្រី​នានា ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ផលដំណាំ​ដែល​ខូចខាត នៅ​តាម​បណ្ដា​ឃុំ​ទាំង​០៤​នេះ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​មន្ត្រី​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា អាជ្ញាធរ​ស្រុក រួម​នឹង​មន្ត្រី​នានា បាន​ចុះ​អន្តរាគមន៍​ជួយ​ជន្លៀស​ពលរដ្ឋ​ដែល​លិចលង់​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព និង​បាន​ជួយ​ឧបត្ថម្ភ​នូវ​អំណោយ​ខ្លះ​ដើម្បី​សង្គ្រោះ​បឋម​ផង​ដែរ​។ ប៉ុន្តែ​យ៉ាងណា អាជ្ញាធរ និង​មន្ត្រី​ជំនាញ នូវ​មិន​ទាន់​បង្ហាញ​របាយការណ៍​នៃ​ការ​ខូចខាត ទាំង​លំនៅ​ឋាន ទាំង​ដំណាំ​កសិកម្ម នៅឡើយ​ទេ ព្រោះ​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ​នៅ​តាម​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ