ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចខ្សោយសេដ្ឋកិច្ចកម្ពុជា ក្នុងវិស័យទេសចរណ៍ កសិកម្ម និងពាណិជ្ជកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងការពិភាក្សាអំពីថា តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ? ដែលរៀបចំឡើងដោយរាជបណ្ឌិត្សសភាកម្ពុជា កាលពីដើមសប្តាហ៍នេះ សេដ្ឋវិទូខ្មែរមានឈ្មោះល្បីៗ ធ្លាប់ធ្វើការជាអន្តរជាតិផង ដែលបានចូលរួមលើកឡើងពីចំណុចខ្សោយក្នុងវិស័យសំខាន់…

រាជធានីភ្នំពេញ ៖ ក្នុងការពិភាក្សាអំពីថា តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ? ដែលរៀបចំឡើងដោយរាជបណ្ឌិត្សសភាកម្ពុជា កាលពីដើមសប្តាហ៍នេះ សេដ្ឋវិទូខ្មែរមានឈ្មោះល្បីៗ ធ្លាប់ធ្វើការជាអន្តរជាតិផង ដែលបានចូលរួមលើកឡើងពីចំណុចខ្សោយក្នុងវិស័យសំខាន់ ដែលជាសរសរស្តម្ភ សេដ្ឋកិច្ចដូចជាទេសចរណ៍ កសិកម្ម ឧស្សាហកម្ម កាត់ដេរ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូម្នាក់ដែលចូលរួមវេទិកានោះបាននិយាយថា កម្ពុជាមានប៉ូលទេសចរណ៍សំខាន់ ៤ មាន ៖ សៀមរាបទេសចរណ៍វប្បធម៌, ភាគនិរតីទេសចរណ៍សមុទ្រ, ភាគឦសានទេសចរណ៍ធម្មជាតិ ហើយចំណុចកណ្តាលភ្នំពេញ និងខេត្តកណ្តាលទេសចរណ៍ចម្រុះ ។

ប៉ូលទេសចរណ៍សំខាន់ៗទាំងបួននេះជាសក្តានុពលសំខាន់ តែកម្ពុជានៅមិនទាន់កែច្នៃសក្តានុពលនេះឱ្យអស់នៅឡើយទេ ។ លោក សេរីវឌ្ឍន៍ ថា កូវីដ ១៩ ដែលជាវិបត្តិសកល បានធ្វើឱ្យអ្នកទេសបរទេសនៅកម្ពុជា ធ្លាប់ពីជាង ៦ លាននាក់ នៅត្រឹមជាង ១ លាននាក់ ។ ចំណែកចំណូលពីជាង ៤ ពាន់លានដុល្លារ មកនៅតែ ១ ពានលានដុល្លារ ។ ប៉ុន្តែលោកមើលឃើញពីតួនាទីសំខាន់ ការដើរកម្សាន្តពលរដ្ឋក្នុងស្រុកថា អាចស្តារវិស័យនេះបាន ។

វិស័យកសិកម្មដែលពលរដ្ឋកម្ពុជាជាច្រើនជាកសិករនោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា មានចំណុចខ្សោយជាច្រើន ។ បើតាមលោកបណ្ឌិត ទំហំពាណិជ្ជកម្មកម្ពុជាមានភាពខ្លំាង គឺឆ្នាំ ២០១៨ មានទំហំ ២៩ ពាន់លានដុល្លារ ឆ្នាំ ២០១៩ មានទំហំ ៣៤ ពាន់លានដុល្លារ និងនៅឆ្នាំ ២០២០ ដែលឆ្នាំផ្ទុះកូវីដ ១៩ ហើយក្តី ពាណិជ្ជកម្មកម្ពុជាកើនដល់ ៣៥ ពាន់ដុល្លារ នៅក្នុងនោះទំហំនាំចេញបានកើនជាង ១១% ហើយការនាំចូលមានជាង ៨% ។

សេដ្ឋវិទូខាងលើថា ពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ ២០២០ មានដង្ហើមល្អ ដោយការនាំចេញកើនខ្ពស់ជាងការនាំចូល ហើយផលប៉ះពាល់ពីវិបត្តិនៅមានកម្រិតតិចតូច ។ តែនៅឆ្នាំ ២០២១ ការនាំចូលកើនតែការនាំចេញនៅដដែរ ។ «កន្លែងនេះត្រូវចាប់អាម្មណ៍ថា ការនាំចូលកើនឡើងយើងបាត់បង់ឱកាសនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យ SME ។ នេះជាចំណុចខ្វះខាតដែលត្រូវកែលម្អ» ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

អ្នកសេដ្ឋកិច្ចលើកឡើងថា ទោះបីកម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែបរិមាណនាំចូលនៅតែមានច្រើន និងសឹងគ្រប់មុខទំនិញមិនថា វិស័យកសិកម្ម និងសហគ្រាសខ្នាតតូច និងធម្យមនោះទេ ។ សហគ្រាសខ្នាតតូច និងមធ្យម ដែលភាគច្រើនរកស៊ីខាងផ្នែកចំណីអាហារ ទីផ្សារក្នុងស្រុកបែរជាមិនសូវគំាទ្រដូចទំនិញនាំចូលទៅវិញ ខណៈដែលបច្ចេក ទេសវេចខ្ចប់ និងការកែច្នៃ សមត្ថភាព ហិរញ្ញវត្ថុនៅក្នុងវិស័យនេះមិនទាន់ឆ្លើយតបតម្រូវការនោះ ។

«ក្នុងរបត់ទីផ្សារសេរី និងសហគមន៍អាស៊ាន កម្ពុជាមិនអាចហាមការនាំចូលតែប្រទេសនេះត្រូវដោះស្រាយបញ្ហាថ្លៃដើមផលិតកម្ម ដើម្បីឱ្យផលិតផលក្នុងស្រុកអាចប្រកួតប្រជែងជាមួយរបស់នាំចូលបាន» អ្នកសេដ្ឋកិច្ចបានលើកឡើងនៅក្នុងវេទិកាដែលរៀបចំឡើងដោយរាជបណ្ឌិត្សសភា ។

សម្រាប់លោក បណ្ឌិត ឆេង គីមឡុង អ្នកសេដ្ឋកិច្ចម្នាក់ទៀត លើកឡើងថា ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាល្អ គឺចំណុចសំខាន់ជាទិភាព គឺការពង្រឹងវិស័យឯកជន ។ វិស័យឯកជនដែលជួយទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារ ។ ក្រៅពីនេះគេមើលឃើញថាបរិយាកាស ការទាក់ទាញការវិនិយោគរបស់កម្ពុជាក៏នៅមានកម្រិត ។ ធនធានមនុស្ស កម្លំាងពលកម្មជំនាញមានតិច ចំណែកបច្ចេកទេសដើរមិនទាន់បច្ចេកវិទ្យា ។ ចំណុចទាំងអស់នេះកម្ពុជាត្រូវដោះស្រាយ ។

លោកបណ្ឌិត ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រដ្ឋាភិបាលតែងតែស្តាប់ និងទទួលអនុសាសន៍នានាពីអ្នកពាក់ព័ន្ធ ។ លោកទទួលស្គាល់ពីចំណុចខ្វះខាត និងបានអះអាងថា ក្រុមការងាររបស់ក្រសួងលោកតែងតែប្រជុំតាមដានស្ថានការណ៍នៅរៀងរាល់បីខែ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងហើយសុំទៅប្រមុខរដ្ឋាភិបាលដោះស្រាយ ។ មន្រ្តីខាងលើថា រដ្ឋបានដោះស្រាយបញ្ហាមានច្រើនតាមរយៈការចេញប្រកាស សេចក្តីសម្រេច បទដ្ឋានគតិយុត្តនានា តែលោកថា ដំណោះស្រាយផ្នែកលើទិដ្ឋភាពជាច្រើនដែលអ្នកនៅខាងក្រៅរដ្ឋាភិបាលពិបាកនឹងដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ