ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​នឹង​ទទួល​បាន​វ៉ាក់សាំង Johnson & Johnson ជាង​១​លាន​ដូ​ស​ ពី​អា​មេ​រិ​ក​នៅ​ថ្ងៃនេះ

2 ឆ្នាំ មុន

ឡាវ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ បាន​ប្រកាស​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​

ឡាវ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ បាន​ប្រកាស​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ Johnson & Johnson (Janssen, J&J) ចំនួន​១.០០៨.០០០​​ដូ​ស នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ​។

វ៉ាក់សាំង Johnson & Johnson គឺជា​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ តែ​មួយ​គត់​របស់​អា​មេ​រិ​ក ដែល​តម្រូវ​ចាក់​តែ​មួយ​ដូ​ស​ប៉ុណ្ណោះ​។ ដូចនេះ​មាន​ន័យ​ថា ប្រជាជន​ឡាវ​ចំនួន​១,០០៨,០០០​នាក់ នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ពេញលេញ​។

បើ​យោង​តាម​ការ​បង្ហោះ​ចុង​ក្រោយបង្អស់ លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ឡាវ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា «​វ៉ាក់សាំង Johnson & Johnson ជាង​មួយ​លាន​ដូ​ស ដែល​ជា​អំណោយ​ដោយ​ផ្ទាល់​របស់​ប្រជាជន​អា​មេ​រិ​ក​ដល់​ប្រជាជន​នៃ​ប្រទេស​ឡាវ ដើម្បី​ជួយ​ផ្តល់​នូវ​ការ​ទទួល​បាន​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធិ​ភាព​នៅ​ទូ​ទាំង​ពិភពលោក ដែល​ចាំបាច់​ដើម្បី​បញ្ចប់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​»​។

«​ដោយសារ​តែ​វ៉ាក់សាំង​នេះ តម្រូវ​ចាក់​តែ​មួយ​ដូ​ស ដូច្នេះ​ជាង​១​លាន​ដូ​សមាន​ន័យ​ថា ប្រជាជន​ជាង​១​លាន​នាក់ នៅ​ប្រទេស​ឡាវ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ពេញលេញ​។ ប្រការ​នេះ នាំ​ឱ្យ​ប្រទេស​ឡាវ​កាន់តែ​ខិត​ជិត​សម្រេច​គោលដៅ​ខ្លួន ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​៥០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ចុងឆ្នាំ ២០២១ ហើយ​ក៏​ជា​ឧទាហរណ៍​ដ៏​ភ្លឺស្វាង​នៃ​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​របស់​សហរដ្ឋអាមេរិក​-​ឡាវ​»៕ (​ដកស្រង់​ចេញពី Archyworldys)

ដើម្បីទស្សនាវីដេអូបញ្ជាក់​​របស់ស្ថានទូតអាមេរិកប្រចាំប្រទេសឡាវ សូមចុចត្រង់នេះ ៖ https://www.facebook.com/usembassyvte/videos/1575236696141044

រូបភាព​ការ​ដឹក​បញ្ជូន​វ៉ាក់សាំង Johnson & Johnson ដែល​ជា​ជំនួយ​របស់​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ផ្សេងៗនាពេល​​កន្លង​មក​។ (រូបភាព​ពី​លោក Antony Blinken មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិ​ក)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ