ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ៖ នៅ​លើ​ស្ពាន​ចង្អៀត យានយន្ត​ធុន​ធំ ត្រូវ​ទុក​សិទ្ធ​ឲ្យ​យានយន្ត​ធុន​ស្រាល​ទៅ​មុន

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ យោង​មាត្រា​២០ ចំណុច​ទី​៧ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា នៅ​លើ​ស្ពាន​ចង្អៀត ដែល​បើកបរ​បាន​តែ​រថយន្ត​មួយ​គ្រឿង យានយន្ត​ធុន​ធំ ត្រូវ​ទុក​សិទ្ធិ​ឱ្យ​យានយន្ត​ធុន​ស្រាល​ទៅ​មុន…

ខេត្តតាកែវ ៖ យោង​មាត្រា​២០ ចំណុច​ទី​៧ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា នៅ​លើ​ស្ពាន​ចង្អៀត ដែល​បើកបរ​បាន​តែ​រថយន្ត​មួយ​គ្រឿង យានយន្ត​ធុន​ធំ ត្រូវ​ទុក​សិទ្ធិ​ឱ្យ​យានយន្ត​ធុន​ស្រាល​ទៅ​មុន ។ តែបើ​ក្នុង​ករណី​រថយន្ត​ធុន​ធំ​បាន​ទៅ​ដល់​លើ​ស្ពាន​មុន រថយន្ត​ធុន​ស្រាល​ត្រូវ​ឈប់​សិន រង​ចាំ​ទាល់តែ​រថយន្ត​ធុន​ធំ​ឆ្លង​ផុត​ស្ពាន​មុន​សិន នេះ​បើ​យោង​តាម នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។

នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់​ថា ការ​បង្ហោះ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០២១​នេះ មិនមែន​រក​ខុស​ត្រូវ​ទេ គ្រាន់តែ​ចែករំលែក​ច្បាប់​ចរាចរណ៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ ត្រូវ “​បើកបរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន យោគយល់​អធ្យាស្រ័យ និង​គោរព​ច្បាប់​ចរាចរណ៍​” ។

ការ​ចែករំលែក​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ បន្ទាប់​ពី​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​រថយន្ត​ធន់​ធ្ងន់​មួយ​គ្រឿង និង​រថយន្ត Toyota Pruis លើ​ស្ពានដែក​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ឫស្សី​មួយ​គុម្ព ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៤ កក្កដា ម្សិលមិញ​នេះ ។

បើ​តាម​សាក្សី​ជា​អ្នក​ឃើញ​ហេតុការណ៍​ពិត គឺ​មាន​តែ​ម្ចាស់​រថយន្ត​ទាំង​ពីរ​ប៉ុណ្ណោះ មក​ស្ដាប់​នារី​ម្នាក់​ដែល​ជា​ភាគី​រថយន្ត Toyota Pruis បាន​បកស្រាយ​នៅ​ក្នុង​គណណី​ហ្វេ​ស​បុក​របស់​ខ្លួន​ថា រថយន្ត​របស់​ខ្លួន​បាន​បើក​ចូល​ដល់​លើ​ស្ពាន​ប្រមាណ​បី​ម៉ែត្រ​ហើយ ស្រាប់តែ​ពេល​នោះ រថយន្ត​ធំ​បាន​បើក​បោះពួយ​យ៉ាង​លឿន ហើយ​ខ្លួន​ជា​ម្ចាស់​ឡាន​តូច​ខំ​ស៊ី​ផ្លេ​ផង វ៉ៃ​ភ្លើង​ផង ប៉ុន្តែ​ខាង​រថយន្ត​ធំ​នៅ​តែ​បើក​សំដៅ​មក​យ៉ាង​លឿន មិន​ឈប់​ទេ ពេល​ដែល​ម្ចាស់​រថយន្ត​ធំ​ចុះ​មក​បាន​ប្រាប់​ថា ជាន់​ហ្វ្រាំង​មិន​ស៊ី ។

នៅ​ក្នុង​ពេល​កើតហេតុ​នោះ រថយន្ត​ធំ​នោះ​បាន​អូស​ឡាន​តូច​ថយ​ទៅ​ក្រោយ​ទើប​ឃើញ​រូបភាព​បង្ហាញ​បែប​នេះ បើ​តាម​លោក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ រថយន្ត​តូច មិន​បាន​ខុស​ឡើយ គឺ​រថយន្ត​ធំ​ជា​អ្នក​ខុស ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន បើ​ទោះបី​ដឹង​ថា នៅ​ខាង​មុខ​មាន​ស្ពាន​ឆ្លងកាត់​ហើយ មាន​រថយន្ត​តូច បើក​ចូល​ដល់​លើ​ស្ពាន​មុន​ក៏​ដោយ ក៏​រថយន្ត​ធំ​នៅ​តែ​មិន​បន្ថយល្បឿន​ទៀត ហើយ​នៅ​ពេល​នេះ​រថយន្ត​ទាំង​២​គ្រឿង​នេះ ត្រូវ​បាន​អូស​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ដើម្បី​ម្ចាស់​មក​ដោះស្រាយ​គ្នា ។

គួររម្លឹកដែរថា «ហេតុអីនៅតែប្រជ្រៀតចូលទៅមុខទៀត ? មើលចុះឡើងកៀបជាប់គ្នា​នៅ​លើ​ស្ពានដែកទៅហើយ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ