ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi យល់ព្រម​បន្ត​ស្នាក់​នៅ​ជាមួយ Barca ប៉ុន្តែ​ត្រូវ​កាត់​ប្រាក់​ឈ្នួល​ពាក់កណ្តាល

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ Lionel Messi បាន​យល់ព្រម​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លិប Barcelona លើ​កិច្ចព្រមព្រៀង​រហូត​ដល់​ឆ្នាំ​២០២៦ ពោល​រយៈពេល​

អេ​ស្ប៉ា​ញ ៖ Lionel Messi បាន​យល់ព្រម​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លិប Barcelona លើ​កិច្ចព្រមព្រៀង​រហូត​ដល់​ឆ្នាំ​២០២៦ ពោល​រយៈពេល​៥​ឆ្នាំ​បន្ថែម​ទៀត​។ ប៉ុន្តែ​តម្រូវ​កាត់​ប្រាក់​ឈ្នួល​ពាក់កណ្តាល​នៃ​ប្រាក់​ឈ្នួល ដែល​រូបគេ​ទទួល​បាន​ពី​មុន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី BBC​។

ប្រធាន​ក្រុម​វ័យ​៣៤​ឆ្នាំ​រូប​នេះ ក្លាយ​កីឡាករ​ភ្នាក់ងារ​ឥត​គិតថ្លៃ (Free Agent) បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ កាល​ពី​ថ្ងៃ​ទី​៣០ ខែមិថុនា កន្លង​ទៅ​។ ជា​កន្លែង​ដែល​រូបគេ​ទទួល​បាន​ប្រាក់​ឈ្នួល​រហូត​ដល់​១៧០​លាន​ដុល្លារ ក្នុង​មួយ​រដូវ​កាល​។

ការ​ចុះហត្ថលេខា​ឡើង​វិញ​របស់ Messi គឺជា​គោលដៅ​ដ៏​សំខាន់​បំផុត​របស់​លោក Joan Laporta ដែល​ជា​ប្រធាន​ក្លិប​ថ្មី​។ ខណៈ​បច្ចុប្បន្ន Messi កំពុង​សម្រាក​លំហែកាយ​ជាមួយ​គ្រួសារ បន្ទាប់​ពី​ជួយ​ឱ្យ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ពានរង្វាន់ Copa America កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា កន្លង​ទៅ​។ ហើយ​សេចក្តី​លម្អិត​លើ​កិច្ចសន្យា​រវាង​ម្ចាស់​ពាន Ballon d’Or ៦​លើក​រូប​នេះ ជាមួយ​ក្លិប​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ​ទេ​។

ទន្ទឹម​នឹង​នេះ ក្លិប​ក៏​កំពុង​ពិនិត្យ​មើល​លើ​កិច្ចព្រមព្រៀង​ដោះ​ដូរ​ពាក់ព័ន្ធ​នឹង​ខ្សែប្រយុទ្ធ Antoine Griezmann និង​ខ្សែបម្រើ Saul Niguez របស់​ក្លិប Atletico Madrid​។ ហើយ​មូលហេតុ​នាំ​ឱ្យ​ឈាន​ទៅ​រក​ការ​ដោះ​ដូរ​មួយ​នេះ ដោយសារ​ក្លិប​ចង់​កាត់​បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អំឡុង​ពេល​វិបត្តិ​កូ​វី​ដ​១៩​។

សូម​រំលឹក​ជូន​ថា Messi ធ្លាប់​មានការ​ផ្សារ​ភ្ជាប់​ការ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Paris St-Germain ដើម្បី​ចាប់​ដៃគូ​ជាមួយ​ដៃគូ​ចាស់ Neymar រួម​ជាមួយ​និង​ការ​ផ្លាស់​ទៅ​កាន់​ក្លិប Manchester City ជា​កន្លែង​អតីត​គ្រូបង្វឹក Barcelona គឺ​លោក Pep Guardiola កំពុង​តែ​ដឹកនាំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ