ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចក្តៅ​ថ្មី​នៅ​អាស៊ី​! ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​របស់​ឥណ្ឌូ​នេ​ស៊ី កើន​លើស​ឥណ្ឌា

2 ខែ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ជា​រឿង​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ បន្ទាប់​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​របស់​ឥណ្ឌូ​នេ​ស៊ី បាន​កើន​លើស​ករណី​ឆ្លង​

ឥណ្ឌូ​នេ​ស៊ី ៖ ជា​រឿង​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ បន្ទាប់​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​របស់​ឥណ្ឌូ​នេ​ស៊ី បាន​កើន​លើស​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​របស់​ឥណ្ឌា ដែល​នាំ​ឱ្យ​ប្រទេស​មួយ​នេះ ក្លាយជា​ចំណុចក្តៅ​បំផុត​ថ្មី​មួយ​នៅ​អាស៊ី​។ ដោយសារ​តែ​ការ​ឆ្លង​រីក​រាលដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ «Delta» នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Bloomberg​។

ឥណ្ឌូ​នេ​ស៊ី មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ប្រមាណ​៤​ម៉ឺន​ករណី​គួរ​ឱ្យ​ភា្ញ​ក់​ផ្អើល នៅ​រយៈពេល​៣​ថ្ងៃ​ជាប់​ៗ​គ្នា​។ ខណៈ​ដែល​កំណត់​ត្រា​ខ្ពស់​បំផុត​មាន​ចំនួន​៥៤,៥១៧​ករណី ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

ក្រុម​មន្ត្រី​មានការ​ព្រួយបារម្ភ​ថា វីរុស​បំប្លែង​ថ្មី​ប្រភេទ «Delta» កំពុង​តែ​រាតត្បាត​កាន់តែ​ខ្លាំង​នៅ​ខាងក្រៅ​កោះ​ចា​វ៉ា​ដ៏​សំខាន់​របស់​ប្រទេស​មួយ​នេះ​។ ហើយនឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​បុគ្គលិក​សុខាភិបាល មន្ទីរពេទ្យ ជា​ពិសេស​គឺ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន និង​ថ្នាំពេទ្យ​តែ​ម្តង​។

ដោយឡែក​ឥណ្ឌា ដែល​ធ្លាប់​រង​ការ​វាយប្រហារ​ខ្លាំង​បំផុត​ពី​វីរុស​កូ​វី​ដ​១៩ កាលពីដើម​ឆ្នាំ​២០២១ បាន​រាយការណ៍​ករណី​ឆ្លង​ជា​មធ្យម​ប្រហែល​៤៤,០០០​ករណី​ក្នុង​មួយ​ថ្ងៃ កាលពី​ខែឧសភា​។ ប៉ុន្តែ​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​បន្ត​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​ស​ម្លា​ល់ ដោយ​ក្នុង​នោះ​ប្រមាណ​៣៣,០០០​ករណី ត្រូវ​បាន​រក​ឃើញ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា កន្លង​ទៅ​៕