ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចត្តាឡីស័ក ៖ ធ្វើឱ្យតក់ស្លុត រន្ធត់ ថប់អារម្មណ៍ ដល់អ្នកស្រី សុផា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «ពេលដែលបានធ្វើតេស្តហើយម្តងៗអារម្មណ៍ខ្ញុំស្មុគស្មាញណាស់ ភ័យរន្ធត់ ក្នុងការរងចំាដំណឹងពីគ្រូពេទ្យ ។ យើងចំាដំណឹងពីគ្រូពេទ្យយ៉ាងតិចបីថ្ងៃក្រោយពីបានធ្វើតេស្តផុតបីថ្ងៃទើបមានអារម្មណ៍ធូរស្រាលបន្តិច ។ នៅពេល ឮសំឡេងរថយន្តសង្រ្គោះបន្ទាប់ម្តងៗរន្ធត់ណាស់»…

រាជធានីភ្នំពេញ ៖ «ពេលដែលបានធ្វើតេស្តហើយម្តងៗអារម្មណ៍ខ្ញុំស្មុគស្មាញណាស់ ភ័យរន្ធត់ ក្នុងការរងចំាដំណឹងពីគ្រូពេទ្យ ។ យើងចំាដំណឹងពីគ្រូពេទ្យយ៉ាងតិចបីថ្ងៃក្រោយពីបានធ្វើតេស្តផុតបីថ្ងៃទើបមានអារម្មណ៍ធូរស្រាលបន្តិច ។ នៅពេល ឮសំឡេងរថយន្តសង្រ្គោះបន្ទាប់ម្តងៗរន្ធត់ណាស់» នេះជាការៀបរាប់របស់ស្រ្តីម្នាក់ ដែលបានឆ្លងកាត់ការធ្វើចក្តាឡីស័កក្នុងរយៈពេល ១៤ ថ្ងៃ កំឡុងពេលដែលភ្នំពេញវាយលុកជាខ្លំាងពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ ។

កូវីដ ១៩ បានផ្តល់បទពិសោធន៍ការស់នៅយ៉ាងច្រើននៅក្នុងរយៈពេលជិត ២ ឆ្នាំមកនេះដល់ពលរដ្ឋក្នុងសកលលោក ។ មានគ្រួសារមិនតិចទេដែលបានសោកសង្វេគ បាត់បង់សមាជិកគ្រួសារដែលបានស្លាប់បាត់អាយុជិវិតដោយសារកូវីដ ១៩ ។ មានគ្រួសាររាប់ពាន់នាក់បានស្គាល់រស់ជាតិជំងឺកូវីដ ១៩ ដោយសារបានឆ្លង និងមានមនុស្សមិនតិចទេស្គាល់រស់ជាតិការធ្វើចក្តាឡីស័ក ។ កូវីដ ១៩ បានផ្តល់ការរស់នៅថ្មីមួយដល់មនុស្សទូទំាងពិភពលោក ដូចជាត្រូវរស់នៅជាមួយការពាក់ម៉ាស ឧស្សាលាងសម្អាតដៃ រក្សាគម្លាតសង្គម មិនជួបជុំគ្នា ហើយមនុស្សជាច្រើនពិបាកនឹងអនុវត្តភ្លាមៗ ។

អ្នកឆ្លងកាត់ទើបដឹងរស់ជាតិពិតប្រាកដ ។ បើនិយាយពីផលលំបាក និងការរំខាន់ពីការបារម្ភដោយសារជំងឺកូវីដ ១៩ ទំនងមនុស្សទំាងអស់គ្នាដែលអាចដឹងក្តី គឺអាចឆ្លើយសំណួរនេះបានថា យ៉ាងមេចហើយ ។ ប៉ុន្តែបើសួថា តើជំងឺកូវីដ ១៩ មានអាការយ៉ាងម៉េចនោះ ? ចម្លើយនឹងសំណួរនេះ មានតែអ្នកកើតកូវីដ ១៩ ទេ ទើបបានដឹង ។ មិនខុសគ្នាដែរ បើសួរថា ពេលធ្វើចត្តាឡីស័ក ក្នុងរយៈពេលដែលសង្ស័យថា ខ្លួនប្រឈម អាចកើតអាចមិនកើត កូវីដ ១៩ មានអារម្មណ៍យ៉ាងទេ ឆ្លើយសំណួរនេះ គឺមានតែអ្នកធ្វើចត្តាឡីស័កប៉ុណ្ណោះ ទើបអាចដឹង ។ ជាការចែករំលែករស់ជាតិជីវិតក្នុងដំណាក់ដែលសកលលោកបានឆ្លងកាត់រឿងរាវដ៏ថ្មីនេះ អ្នកស្រី ស៊ីផា បានឆ្លើយសំណួរថា តើពេលធ្វើចត្តាឡីស័កមានអារម្មណ៍បែបណា ?

អ្នកស្រី សុផា បានធ្វើចត្តាឡីស័កកាលពីពាក់កណ្តាលខែមីនា ជាពេលវេលាមួយដែលកម្ពុជាមានការផ្ទុះជំងឺកូវីដ ១៩ យ៉ាងខ្លំាងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បន្ទាប់មកនៅក្នុងខែមេសា ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលបានបិទខ្ទប់ ។ កាលនោះអ្នកស្រីមានផ្ទៃពោះ ៥ ខែផងដែរ ។ មានអ្នកធ្វើការជាមួយអ្នកស្រីបានឆ្លង និងទទួលរមណភាពដោយសារជំងឺកូវីដ ១៩ ដូច្នេះក្នុងនាមអ្នកពាក់ព័ន្ធករណីនេះ អ្នកស្រី សុផា ត្រូវធ្វើចក្តាឡីស័ក និងយកសំណាកធ្វើតេស្តចំនួនពីរលើក ។ សំណាងល្អដែលគាត់មានគេហដ្ឋានមានលក្ខណៈសមស្រប អាចធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួនបាន ។ ការធ្វើចក្តាឡីស័កនៅផ្ទះយ៉ាងហោចណាស់មានភាពកក់ក្តៅជាងការធ្វើនៅមន្ទីរពេទ្ យនិងមណ្ឌលដែលរៀបចំឡើងដោយរដ្ឋ ដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារ ។ ប៉ុន្តែឆ្លងកាត់ពេលវេលា ១៤ ថ្ងៃនោះ ស្រ្តីដែលមានផ្ទៃពោះផងនោះបានត្អូញថា ជាពេលវេលាមួយដែលគាត់មានការតក់ស្លុក រន្ធត់ និងភ័យក្លាចណាស់ ។ 

«អ្វីដែលខ្ញុំបារម្ភបំផុត គឺកូននៅផ្ទៃ ។ មួយថ្ងៃៗខ្ញុំតាមដានសុខភាព តាមដានសុខភាពកូន ។ ខ្ញុំមិនទៅពេទ្យដើម្បីពិនិត្យសុខភាពខ្លួនឯង និងកូនតាមការកំណត់ ។ សមាជិកក្នុងគ្រួសារបានផ្តល់ភាពកក់ក្តៅ កម្លំាងចិត្ត ប៉ុន្តែខ្ញុំនៅតែបារម្ភ ហើយសង្វេគណាស់ ។ ក្នុងចិត្តខ្ញុំបានដក់ជាប់តែជំងឺសាហាវនេះ ។ ខ្ញុំតែសួរខ្លួនឯងថា តើកូនក្នុងផ្ទៃរបស់ខ្ញុំយ៉ាងមេច ។ តើខ្លួនខ្ញុំយ៉ាងមេច ។ កាលនោះសូម្បីតែព័ត៌មានក្នុងទូរស័ព្ទដៃ ខ្ញុំមិនចង់មើលនូវអ្វីដែលគេនិយាយពីចំនួនអ្នកកើត និងអ្នកស្លាប់ប្រចំាថ្ងៃនោះទេ« ។ ស្រ្តីវ័យ ៣៦ ឆ្នាំរៀបរាប់ដោយទឹកមុខស្ងួត ទោះពីជាពេលនេះ គាត់បានឆ្លងកាត់ពេលវេលាដ៏សោក សៅនោះហើយក្តី ។

ដូចគាត់បានលើកឡើងពីខាងលើអ៊ីចឹង នៅពេលគាត់ទៅយកសំណាកធ្វើតេស្តម្តងៗជាពេលដែលគាត់រន្ធត់បំផុត ។ សូមជម្រាបថា ការយកសំណាកធ្វើតេស្តនៅកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ក្រោយធ្វើតេស្តហើយគេរងចំាលទ្ធផល ៧២ ម៉ោង ដែលអាចស្មើរនឹងបីថ្ងៃ ។ ក្នុងពេល រង់ចំានេះ បើអ្នកវិជ្ជមានគ្រូពេទ្យនឹងទូរស័ព្ទប្រាប់ ប៉ុន្តែបើគ្មានទូរស័ព្ទពីគ្រូពេទ្យទេមានន័យថា អវិជ្ជាមាន ។ អ្នកស្រី សុផា បញ្ជាក់ថា «អ្វីដែលរន្ធត់ខ្លំាង គឺនៅពេលរងចំាលទ្ធផល ។ បីថ្ងៃបើគ្មាន ការធ្វើតេស្តយើងមិនទទួលបានលទ្ធផលភ្លាមៗទេ ។ គឺយើងរង់ចំាពីបីទៅបួនថ្ងៃ ។ គ្មានដំណឹងពីគ្រូពេទ្យដូចកើតម្តងទៀត» អ្នកស្រី សុផា បញ្ជាក់ ។

បើតាមអ្នកធ្លាប់ធ្វើចត្តាឡីស័ក ការរស់នៅក្នុងពេលឃុំខ្លួនដាច់ពីគេនេះ មានការលំបាក និងប្រយ័ត្នប្រយែងខ្ពស់ដើម្បីកុំឲ្យមានហានិភ័យដល់សមាជិកគ្រួសារ ។ នៅក្នុងមានចាប់កាន់ចាន កែវទឹក ចំណីអាហារ និងសម្លៀកបំពាក់ជាដើមមិនអាចឲ្យមកប៉ះពាល់ឡើយ ។ មែនទែនទៅក្នុងគ្រួសារដែលមានសមាជិកធ្វើចក្តាឡីស័ក សមាជិកផ្សេងទៀតក៏មិនអាចដើរហើរបានដែរ មានការប្រយ័ត្នប្រយែង និងមានទំនួលខុសត្រូវចំពោះសហគមន៍ និងសង្គមជាតិ ។ «នៅពេលខ្ញុំធ្វើចត្តាឡីស័កសមាជិកគ្រួសារខ្ញុំមិនចេញក្រៅផ្ទះទេ ទោះពួកគេមិនឃុំខ្លួននៅក្នុងបន្ទប់តែពាក់ម៉ាសជានិច្ច និងព្យាយាមមិនទាក់ទងជិតស្និទ្ធជាមួយអ្នកផ្សេងឡើយ» ។

ពេលវេលា ១៤ ថ្ងៃដ៏ថប់អារម្មណ៍សម្រាប់អ្នកស្រី សុផា បានបញ្ចប់ប៉ុន្មានខែមកហើយ ។ អ្នកស្រីអវិជ្ជមានកូវីដ ១៩ និងបានសម្រាលបុត្រដោយសុវត្ថិភាព ។ តែស្ថានការណ៍ដូចគាត់ទំនង កំពុងកើតមានលើពលរដ្ឋច្រើន ។ ដើម្បីចៀសវាងជួបហេតុការណ៍ដ៏តក់ស្លុត រន្ធត់ និងខាតពេលវេលា ថវិកានេះ គួរនាំគ្នាការពារខ្លូនកុំឆ្លងកូវីដ ១៩ និងកុំឲ្យខ្លួនពាក់ព័ន្ធជាមួយករណីនេះ ។ 

អ្នកឯកទេសជំងឺផ្លូវចិត្ត បានលើកឡើងថា កូវីដ ១៩ បានបង្កឲ្យពលរដ្ឋភ័យក្លាច ថប់អារម្មណ៍ បាក់ទឹកចិត្ត ហើយចុងក្រោយអាចជាជំងឺផ្លូវចិត្ត ។ បើតាមអង្គារសុខភាពផ្លូវចិត្តនៅកម្ពុជាឈ្មោះ TPO ថាកំឡុងពេលជំងឺកូវីដ ១៩ រាតត្បាតការប្រឹក្សាជំងឺផ្លូវចិត្តមានការកើនឡើងខុសពីពេលធម្មតា ។ ការស្វែងរកអ្នកឯកទេសប្រឹក្សាជារឿងល្អ បានលើកទឹកចិត្តពីព្រោះការនិយាយចេញពីបញ្ហា និងកង្វល់ជាដំណោះស្រាយ និងការព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ