រាជធានីភ្នំពេញ ៖ សូមឪពុកម្តាយស្វែងយល់ពីមូលហេតុដែលវាជាគំនិតល្អក្នុងការឱ្យកូនរបស់អ្នកមានទម្លាប់ក្នុងការសរសេរសៀវភៅកំណត់ហេតុ ឬកំណត់ត្រាផ្សេង ។ សូមកុំភ្លេចឱ្យកូនយកសៀវភៅសរសេរនោះទៅគ្រប់ទីកន្លែងដែលគេទៅ ។
ការសរសេរទិនានុប្បវត្តិ ឬកំណត់ត្រាផ្សេងៗ ៖ សៀវភៅកត់ត្រារបស់កូនអ្នក គឺជាកន្លែងដែលគេអាចសរសេរគ្រប់រឿងរ៉ាវដែលបានកើតឡើងដូចជា ៖ គំនិតយោបល់ សំណួរ រឿងពិត រឿងប្រឌិត កំណាព្យ ចម្រៀង ឬរឿងរ៉ាវនៃការសន្ទនាដែលគេបានឮ និងច្រើនទៀត ។
ហេតុអ្វីកូនគួរសរសេរ ? ប្រសិនបើកូនអ្នកចាប់អារម្មណ៍ចង់ក្លាយជាអ្នកនិពន្ធអាជីព ការរក្សាទុកសៀវភៅកំណត់ហេតុ គឺមានសារៈសំខាន់សម្រាប់ហេតុផលជាច្រើន ។ ខាងក្រោមនេះជាចំណុចសំខាន់ចំនួនបួន ៖
១. ពេលកូនសរសេរកាន់តែច្រើនអំពីអ្វីដែលគេបានឃើញ និងឮ គេនឹងបង្កើនការសង្កេតកាន់តែច្រើន។
២. ពេលដែលគេសរសេរកាន់តែច្រើន ការសរសេររបស់គេកាន់តែមានភាពប្រសើរឡើង ។
៣. ទង្វើនៃការសរសេរគំនិតមួយ ជារឿយៗជំរុញឱ្យកើតមានគំនិតកាន់តែច្រើន ។
៤. ការសរសេរគំនិតចេញមកច្រើន នោះគេនឹងមិនអាចភ្លេចវាបានទេ ប្រសិនបើវាត្រូវបានសរសេរចុះ ។
គន្លឹះក្នុងការសរសេរ ៖ មិនមានវិធីត្រូវ ឬខុសក្នុងការរក្សាសៀវភៅកត់ត្រារបស់កូនអ្នកទេ ។ ខាងក្រោមនេះ គឺជាយោបល់ខ្លះរបស់អ្នកជំនាញសម្រាប់ឪពុកម្តាយក្នុងការណែនាំ និងជួយកូនរបស់អ្នកឱ្យអភិវឌ្ឍការសរសេរ ៖
១. ឱ្យកូនជ្រើសយកសៀវភៅកត់ត្រាដែលគេចូលចិត្តបែបធម្មតាៗ ហើយមិនចាំបាច់ស្រស់ស្អាត ឬរចនាឥតខ្ចោះពេកនោះទេ ព្រោះតាមការពិត ពេលខ្លះប្រសិនបើសៀវភៅស្អាតខ្លាំងពេក កូនអ្នកប្រហែលជាខ្លាចមិនហ៊ានសរសេរ ឬខ្លាចសរសេរខុសធ្វើឱ្យកខ្វក់សៀវភៅជាដើម ។
២. ណែនាំកូនឱ្យសរសេរអ្វីដែលលេចចេញមកក្នុងខួរក្បាលរបស់គេដែលគេយល់ថា គួរឱ្យចាប់អារម្មណ៍ ៖ រឿងដែលគេបានឮ រឿងពិតណាមួយ ការចងចាំអ្វីមួយ ក្តីសុបិន្តយប់ម្សិល ការសន្ទនាជាមួយនរណាម្នាក់ និងការពិពណ៌នាអំពីអ្វីដែលគេបានឃើញជាដើម ។
៣. កំណត់ព្រំដែន ៖ ប្រសិនបើកូនពិបាកក្នុងការធ្វើឱ្យគំនិត ឬគំនិតរបស់គេចេញមក សូមឱ្យគេស្វែងរកជំនួយ ។
៤. ប្រើកំណត់ចំណាំ ៖ ប្រសិនបើកូនមានគំនិត ឬមានអ្វីក្នុងខួរក្បាល តែមិនមានសៀវភៅកត់ត្រាជាមួយទេ សូមប្រាប់គេឱ្យកត់ចំណាំលើក្រដាសណាមួយ ហើយចាំសរសេរនៅពេលក្រោយ ។
៥. ណែនាំកូនឱ្យសាកសរសេរព្រាងមួយច្បាប់មុន នោះគេក៏អាចវិវឌ្ឍន៍ទៅជារឿង ឬកំណាព្យមួយដ៏ល្អផងដែរ ។
៦. ប្រាប់កូនឱ្យព្យាយាមសរសេរយ៉ាងសង្ខេប និងជាក់លាក់តាមដែលគេអាច ។ ប្រសិនបើគេកំពុងសរសេរការពិពណ៌នា សូមប្រើព័ត៌មានលម្អិត ។ ប្រសិនបើគេកំពុងសរសេរអំពីអ្វីដែលបានកើតឡើង សូមពិពណ៌នាអំពីអ្វីដែលបានកើតឡើង ។
៧. ឱ្យកូនយកសៀវភៅសរសេររបស់គេទៅជាមួយគេនៅគ្រប់ទីកន្លែង ។
៨. ពេលវេលាត្រូវសរសេរចូល ៖ កាន់តែឆាប់ គឺកាន់តែល្អ សរសេរកាន់តែច្រើនកាន់តែល្អ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១–២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖
– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា
– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី
– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)
– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)
– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)
– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។
ចែករំលែកព័តមាននេះ