ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ ៖ ចាក់​វ៉ាក់សាំង​លាយ​គ្នា​មាន​ប្រសិទ្ធភាព​ខ្លាំង​ទប់​ទល់​​វីរុស​បំប្លែង​ថ្មី Delta

2 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មន្ត្រីជាន់ខ្ពស់​សុខាភិបាល​របស់​ប្រទេស​ថៃ បាន​អះអាង​ថា ​គម្រោង​នៃ​ការ​អនុវត្ត​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩

ប្រទេស​ថៃ ៖ មន្ត្រីជាន់ខ្ពស់​សុខាភិបាល​របស់​ប្រទេស​ថៃ បាន​អះអាង​ថា ​គម្រោង​នៃ​ការ​អនុវត្ត​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ លាយ​គ្នា ដូ​ស​ទី​១ Sinovac និង​ដូ​ស​ទី​២ AstraZeneca នឹង​បន្ត​តាម​ការ​គ្រោងទុក ព្រោះ​ពិនិត្យ​ឃើញ​ថា ការ​ចាក់​លាយ​គ្នា​បែប​នេះ​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ផ្តល់​នូវ​ការ​ការពារ​ប្រសើរ​ជាង​មុន​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី Delta ដែល​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ គួររំលឹកថា​ ថៃ​ចាក់​វ៉ាក់សាំង​លាយ​គ្នា ដូ​ស​ទី​១ Sinovac និង​ដូ​ស​ទី​២ AstraZeneca ទោះ​មានការ​ព្រមាន​ពី WHO

រដ្ឋាភិបាល​កំពុង​បន្ត​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ចាក់​លាយ​បញ្ចូល​គ្នា​នូវ​វ៉ាក់សាំង Sinovac និង AstraZeneca បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់​ថា​លោក​មិន​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​នេះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០២១ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​លុប​បំបាត់​ភាព​ច្របូកច្របល់​ក្នុង​ចំណោម​មន្ទីរពេទ្យ​និង​មន្ត្រី​សុខាភិបាល បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ អំពាវនាវ​ឱ្យ​មានការ​សិក្សា​ហ្មត់ចត់​អំពី​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​នៃ​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​នេះ ក្នុងអំឡុងពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​ថ្ងៃ​អង្គារ​។​ដោយ​លោក​បាន​និយាយ​ថា​ឧត្តមសេនីយ៍​ប្រា​យុទ្ធ ចង់ឱ្យ​ច្បាស់​ថា ការ​ចាក់​លាយ​គ្នា​នៃ​វ៉ាក់សាំង​ទាំង​២​ប្រភេទ គឺ​បាន​គិតគូរ​ពី​សុវត្ថិភាព​របស់​អ្នក​ទទួល​វ៉ាក់សាំង​តាម​ត្រឹមត្រូវ ។

ប្រតិកម្ម​របស់​លោកនាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​មានការ​ព្រមាន​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ច័ន្ទ​ថា​បុគ្គល​នីមួយ​ៗ​មិន​គួរ​ចាក់​វ៉ាក់សាំង​២​ប្រភេទ​ផ្សេង​ៗ​គ្នា​ទេ​។

អ្នកជំនាញ​ខាង​មេរោគ​លោក Yong Poovorawan កាលពី​ថ្ងៃ​អង្គារ​បាន​ច​ចែស​ថា​ការ​ចាក់​វ៉ាក់សាំង Sinovac និង AstraZeneca មាន​សុវត្ថិភាព​ហើយ​វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​ប្រទេស​ថៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វ៉ារ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​កូ​វី​ដ​-១៩ ពិសេស​ការ​វាយលុក​ពី​សំណាក់​វីរុស​បំប្លែង​ថ្មី Delta ។

ខេត្ត Nonthaburi ជា​ខេត្ត​ដំបូង​គេ​ដែល​ប្រកាស​ថា​ខ្លួន​កំពុង​ប្រកាន់ខ្ជាប់​គោលនយោបាយ​ឆ្លង ថ្មី​របស់​ក្រសួង បន្ទាប់​ពី​វា​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កាលពី​ថ្ងៃ​ចន្ទ​។ គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​សុខភាព​សាធារណៈ Anutin Charnvirakul​។

នៅ​ខេត្ត ឈៀង​ម៉ៃ​វិញ ការិយាល័យ​សុខភាព​សាធារណៈ​ខេត្ត​ក៏​បាន​ប្រកាស​ផ្អាក​នូវ​ការ​ចាក់​វ៉ាក់សាំង​សិន​នៅ​ថ្ងៃ​ទី ១៤ ខែកក្កដា ដើម្បី​បញ្ចប់​នូវ​ការ​ភ័ន្ត​ច្រឡំ​មួយ​ចំនួន ហើយនឹង​បន្ត​ការ​ចាក់​វ៉ាក់សាំង​វិញ​នៅ​ពេល​ណាមួយ តាម​គម្រោង​នៃ​ការ​ចាក់​លាយ​គ្នា ។

យ៉ាងណាមិញ លោក Anutin បាន​និយាយ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា រវាង Sinovac នៅ​ដូ​ស​ទី​១ និង AstraZeneca សម្រាប់​ចាល់​លើក​ទី​២ នឹង​ផ្តល់​នូវ​ការ​ការពារ​ប្រសើរ​ជាង​មុន​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី Delta ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ