ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ធុងសំរាម​មែន?

8 ឆ្នាំ មុន

រឿង​កាក​សំណល់​ដែល​គេ​ដឹក​ទាំង​កប៉ាល់​ៗ​យក​មក​ចាក់ចោល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​…​ពេល​រក​ឃើញ​ភ្លាម​ៗ​ហាក់ដូចជា​ភ្ញាក់ ផ្អើល គគ្រឹកគគ្រេង​…​។ មាន​សមត្ថកិច្ច ដែល​គេ​ហៅ​ថា​ក្រុមចម្រុះ​ពិនិត្យ​…​កត់ត្រា​យ៉ាង​ពពាក់ពពូន​…​ដូច​យកចិត្តទុកដាក់​ណាស់​…​ប្រៀប​ដូច​ជា​ទំនិញ​ត្រូវប៉ាន់ ។

រឿង​កាក​សំណល់​ដែល​គេ​ដឹក​ទាំង​កប៉ាល់​ៗ​យក​មក​ចាក់ចោល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​… ​ពេល​រក​ឃើញ​ភ្លាម​ៗ ​ហាក់ដូចជា​ភ្ញាក់ ផ្អើល គគ្រឹកគគ្រេង​…​ ។ មាន​សមត្ថកិច្ច ដែល​គេ​ហៅ​ថា​ក្រុមចម្រុះ​ពិនិត្យ​… ​កត់ត្រា​យ៉ាង​ពពាក់ពពូន​…​ ដូច​យកចិត្តទុកដាក់​ណាស់​…​ ប្រៀប​ដូច​ជា​ទំនិញ​ត្រូវប៉ាន់ ។

លុះដល់​ទុក​យូរ​បន្តិច​… ​ទុក​ឱ្យ​វា​ងំ​បាន​បន្តិច​…​ ចាប់ផ្តើម​ស្ងាត់​បណ្តើរ​ៗ…​ ។ ដំបូង​លាន់ឮ​ដូច​គេ​ទូងស្គរ​… ​ដែល​សមត្ថកិច្ច​ខ្លះ​ថា តាម​ផ្លូវច្បាប់​ត្រូវ​ចាប់បង្ខំ​ឱ្យ​ក្រុមហ៊ុន​ដែល​ដឹក​វា​ចូល​មក​នោះ ត្រូវ​តែ​ដឹក​វា​ចេញ​ទៅ​វិញ​…​ ដឹក​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង ត្រូវ​ដឹក​យក​ទៅ​ឱ្យ​ម្ចាស់​វា​នៅ​អាហ្វ្រិក​ខាងត្បូង​វិញ​…​ ប៉ុន្តែ​ស្ងាត់ឈឹង​ទៅ​ហោង​…

មាន​ដំណឹង​លេចឮ​ថា ក្រុមហ៊ុន​ម្ចាស់​កាក​សំណល់​នេះ​កំពុង​«​រត់ការ​»​ខ្វែង​ជើង​គ្នា ដើម្បី​«​បញ្ចប់​» ។ រត់ការ​កុំឱ្យ​ «​អន្ទង់​វែង ឆ្នាំង​វែង​» ហេ ! ហេ !

ប្រសិនបើ​ដូច្នោះ​មែន​…​ ម្ចាស់​ថ្លើមថ្លៃ​អើយ​… ​កម្ពុជា​យើង​នឹង​ក្លាយជា​«​ធុងសំរាម​»​ យ៉ាង​ឥត​អៀនខ្មាស​បំផុត ។ នេះ​ជា​រឿង​រសើប​មួយ​សម្រាប់​អនុស្សាវរីយ៍​២០១៥ សង្ស័យ​ធុងសំរាម​មែន​ទេ​ដឹង ?