ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡានដឹកទំនិញនេះភ័យយ៉ាងណាទេ បើលេងធ្លាក់ចូលស្រះចិញ្ចឹមកូនត្រីបែបនេះ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ បណ្តាល​អោយរ​ងរ​បួស ស្រាល​២​នាក់ និង​រុញ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ទៀត ហើយ​រថយន្ត ក៍បាន​រ៉េ​ចង្កូត​ចុះ​ទៅ​ក្នុង​ស្រះ​ចិញ្ចឹម​កូន​ត្រី ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត ឃ្លុប​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ បណ្តាល​អោយរ​ងរ​បួស ស្រាល​២​នាក់ និង​រុញ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ទៀត ហើយ​រថយន្ត ក៍បាន​រ៉េ​ចង្កូត​ចុះ​ទៅ​ក្នុង​ស្រះ​ចិញ្ចឹម​កូន​ត្រី ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​នៅ​ចំណុច​ស្រះ​ចិញ្ចឹម​កូន​ត្រី​លក់​យីហោ សុខ តា​យ តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ឃ្លុប​ពណ៌​ស ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ ២A.៦០០១ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ហើយ​រុញ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ចត​តាម​ផ្លូវ​បណ្តាល​អោយ​អ្នកបើកបរ​រ៉ឺ​ម៉ក និង​អ្នក​រួម​ដំណើរ​រង​របួសស្រាល​២​នាក់ ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​គ្រោះថ្នាក់​រថយន្ត​បាន​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ធ្លាក់​ស្រះ​ចិញ្ចឹម​កូន​ត្រី​លក់​តែ​ម្តង ។

តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​រថយន្ត​ជាប់​ចង្កូត​ក៏​រ៉េ​ចង្កូត​ធ្លាក់​ស្រះ​តែ​ម្តង ។ បន្ទាប់​ពី​គ្រោះថ្នាក់​ម្ចាស់​រថយន្ត​បាន​សម្របសម្រួល​ជួយ​ចេញថ្លៃ​ព្យាបាល​អ្នក​រង​របួសស្រាល​២​នាក់ ចំនួន​៥០​ដុល្លារ ។

ដោយឡែក​រ៉ឺ​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ចត​បញ្ច្រាស់​សុំ​រួចខ្លួន ។ នៅ​ពេល​ដោះស្រាយ​ចប់​ម្ចាស់​ក៏​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕