ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនូវអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៦៧នាក់ (ស្ត្រី ៣៩នាក់)។ ក្នុងនោះ មានកម្មករ-កម្មការិនីរោងចក្រ ចំនួន ១៨នាក់ ករណីឆ្លងលើអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ១៩ ចំនួន ១៦នាក់ និងលើអ្នកមានការសង្ស័យ ៣១នាក់។
ចំពោះអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦៧នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុកស្វាយជ្រំ ចំនួន ៤០នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ៥នាក់ និងបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ក្រុងបាវិត ចំនួន ២០នាក់។
ចំណែកអ្នកស្លាប់ ២នាក់ រួមមាន៖ ស្ត្រីឈ្មោះ ម៉ា សន អាយុ ៨០ឆ្នាំ បានទទួលមរណភាព នៅគេហដ្ឋាន នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩ និង ៤០នាទីព្រឹក ក្រុមការងារ ចុះទៅយកសំណាកពិនិត្យធ្វើតេស្តរហ័ស ឃើញវិជ្ជមានកូវីដ១៩។ ចំណែកម្នាក់ទៀត ជាស្ត្រីឈ្មោះ ឃួន សាម៉ុល អាយុ ៦៧ឆ្នាំ បានទទួលមរណភាព នៅគេហដ្ឋាន នៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក ក្រុមការងារបានចុះទៅយកសំណាកធ្វើតេស្តរហ័ស ឃើញវិជ្ជមានកូវីដ១៩។
គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ១៩ សរុប ៣៦១៣នាក់ (ស្រី្ត ២០០៥នាក់) ជាសះស្បើយសរុប ២៦០៦នាក់ (ស្ត្រី ១៤៨៧នាក់) កំពុងសម្រាកព្យាបាល ចំនួន ៩៥២នាក់ (ស្រី ៤៨៣នាក់)។ រីឯករណីស្លាប់ កើនឡើង ៥៣នាក់ (ស្ត្រី ៣៥នាក់)៕
ចែករំលែកព័តមាននេះ