ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទ្រុង​ដឹក​ទំនិញ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក រុញ​ធ្លាក់​ចូល​ប្រឡាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ដឹក​ទំនិញ​១​គ្រឿង​បើក​ជែង​យានយន្ត​ខាង​មុខ​ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​១​គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា និង​កំពុង​បើក​ជែង​យានយន្ត​ខាង​មុខ​ដូច​គ្នា​។ បណ្ដាល​ឲ្យ​ម៉ូតូ​នោះ​ដាច់​ចេញពី​កន្ទុយ​រ៉ឺ​ម៉ក និង​ជាប់​ក្រោម​រថយន្ត​រុញ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ រីឯ​កន្ទុយ​រ៉ឺ​ម៉ក​ដាច់​កង់ និង​ចន្ទាស​ក្រឡាប់​ខូចខាត​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ដឹក​ទំនិញ​១​គ្រឿង​បើក​ជែង​យានយន្ត​ខាង​មុខ​ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​១​គ្រឿង ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា និង​កំពុង​បើក​ជែង​យានយន្ត​ខាង​មុខ​ដូច​គ្នា​។ បណ្ដាល​ឲ្យ​ម៉ូតូ​នោះ​ដាច់​ចេញពី​កន្ទុយ​រ៉ឺ​ម៉ក និង​ជាប់​ក្រោម​រថយន្ត​រុញ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ រីឯ​កន្ទុយ​រ៉ឺ​ម៉ក​ដាច់​កង់ និង​ចន្ទាស​ក្រឡាប់​ខូចខាត​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​បេតុង​តាម​បណ្ដោយ​ផ្លួ​វ​រថភ្លើង ស្ថិត​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រថយន្ត​ទ្រុង​១​គ្រឿង​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-6281 ចំណែក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ តាកែវ 1A-0320 ហើយ​ទាំង​អ្នកបើកបរ​រថយន្ត និង​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​។ អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ភាគី​ទាំង​២​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ដោយ​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​រថយន្ត​បស​ន​វ៉ា​ជែង​យានយន្ត​ខាង​មុខ ចំណែកឯ​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ក៏​បាន​វ៉ា​ជែង​យានយន្ត​ខាង​មុខ​ដូច​គ្នា ទើប​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង​តែ​ម្ដង​។ ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​ម៉ូតូ​ដាច់​ចេញពី​កន្ទុយ​រ៉ឺ​ម៉ក គាប​ជាប់​ក្រោម​រថយន្ត និង​ត្រូវ​រថយន្ត​រុញ​ធ្លាក់​ចូល​ប្រឡាយ រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​កន្ទុយ​រ៉ឺ​ម៉ក​បាន​ដាច់​កង់ ដាច់​ចន្ទាស និង​ក្រឡាប់​ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​រួច​ផុត​ពី​គ្រោះថ្នាក់ រីឯ​រថយន្ត​ក៏​បាន​រង​ការ​ខូចខាត​មុខ​ដែរ​។ ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ហើយ​ឲ្យ​ភាគី​ទាំង​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ