ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​ចោទប្រកាន់​​អ្នកបើកឡាន​​បុ.ក​កម្មករ​ប្រមូល​​សំរាម​​ស្លា​.ប់​២​នាក់​​ជា​ផ្លូវ​ការ​ហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​​

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​​អ្នកបើកបរ​រថយន្ត​​បើក​បុ.ក​ស្លា.ប់​កម្មករ​ប្រមូល​​សំរាម​​ស្លា.ប់​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង បាន​បើក​ការ​ស៊ើបសួរ លើ​ជនសង្ស័យ​រួចរាល់​ហើយ ហើយ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​អ្នក​បើក​បររថ​យន្ត​រូប​នោះ​ជា​ផ្លូវ​ការ​​ដែរ ពី​បទ​ ​បើក​បរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជារ​មិន​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ស្លា.ប់​អ្នក​ដ​ទៃ តាម​បញ្ញា​តិ​មាត្រា ៨៥ កថា​ខ​ណ្ឌ​ទី​២ ចំណុច ក ខ និង គ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

បើ​តាម​បញ្ញា​តិ​មាត្រា នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​ចែង​ដូច​ខាងលើ​នេះ តម្រូវ​ផ្តន្ទាទោស​លើ​ជនសង្ស័យ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​ពី​១​ឆ្នាំ ទៅ​៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ​ពី​៤​លាន​ទៅ​១៥​លាន​រៀល នោះ​មិន​ទាន់​គិតដល់​សំណង​រដ្ឋ ប្បវេណី​ទេ ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅ ក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ។

ជនសង្ស័យ​មានឈ្មោះ នេ ត នី សា មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ សែន សុខ រាជធានី​ភ្នំពេញ ។

សូម​រំលឹក​​ថា កាលពី​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២ ១ ជនសង្ស័យ​បាន​លួច​យក​រថយន្ត​ឪពុក​ទៅ​ដឹក​មិត្តភក្តិ​ដើរ​លេង​សប្បាយ ចាយវាយ​ផឹកស៊ី​ស្រវឹង ជោកជាំ រហូត​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈាន​ចូល​យប់​ថ្ងៃ​ទី​១២ ខែកក្កដា បាន​វិល​មក​ផ្ទះ​វិញ ។ លុះ​ពេល​មក​ដល់​មុខ​ធនាគារ​ហត្ថា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី មុខ​ផ្សារ​ពោធិ​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ស្រាប់តែ​រេ​ចង្កូត​ទៅបុ.ក​កម្មករ​ប្រមូល​សំរាម ដែល​កំពុង​ដើរ​ប្រមូល​សំរាម​តាម​ដងផ្លូវ បណ្តាល​ឲ្យ​ស្លា​ប់​២ នាក់ និង​រង​របួសធ្ងន់​ម្នាក់ ហើយ​ពេល​នោះ​ជន​បង្ក​បាន​ព្យាយាម​បើក​រថយន្ត​គេចខ្លួនដែរ​ ​ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់ បាន​ភ្លាម​ៗ​តែ​ម្តង ។

ជន​រង​គ្រោះ​រហូត​បាត់បង់​អាយុជីវិត​​ទាំង​​២នាក់​ ​ក្នុង​នោះ​ម្នាក់​ឈ្មោះ ប៉ែន ច​ន្ទ័ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ម្នាក់​ឈ្មោះ សាន់ ឆៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ដួង គង់ ភេទ​ប្រុស អាយុ៤២​ឆ្នាំ រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ ត្រូវ​បាន​អ្នក​បើករថយន្ត​ដឹក​សំរាម​រៀប​រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​ក្រុម​កម្មករ​ប្រមូល​សំរាម​របស់ ក្រុមហ៊ុន MIZUDA មាន​គ្នា៤​នាក់ ដែល​រូប​គាត់​ជា​អ្នកបើកបរ​រថយន្ត និង​កម្មករ​កើប​សំរាម​៣​នាក់ ។ ខណៈ​ពេល​រថយន្ត​ដឹក​សម្រាម​បាន​និង​កំពុង​ឈប់​កើប​សំរាម​តាម​ចិញ្ចើម​ផ្លូវ ក៏​ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ​ ក៏​រ៉េ​ចង្កូត​បុ.ក​កម្មករ​​ចំនួន​៣​នាក់ ប៉ើង​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​បាក់ដៃ បាក់ជើង និង​​ស្លាប់​​២​នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​របួសធ្ងន់ ។

ពេល​នោះ​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ទេ ក៏​បាន​ទៅ​បុក​ដើមក្ងោក​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ និង​បែក​កង់​មួយ​ចំហៀង​ខាងស្ដាំ​មុខក្រោយ ។ ប៉ុណ្ណឹង​ហើយ​ជន​បង្ក​នៅ​តែ​ព្យាយាម​បើករថយន្ត​ប៉ុនប៉ង​រត់​ចេញពី​កន្លែង​កើតហេតុ ប៉ុន្តែ​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​ខ្លួន​​អ្នកបើកបរ​​រថយន្ត​រូប​នោះ ប្រគល់​ឲ្យ​សមត្ត​កិច្ចចាត់ការ​តាម​ច្បាប់ ។​

ចំណែក​មិត្តភក្តិ​៦​នាក់​ទៀត ដែល​រួម​ដំណើរ​ជាមួយ និង​ស្រវឹង​ជោក​ជាំ​ដូច​គ្នា លុះ​ពេល​មាន​អាសន្ន​ក៏​ស្វាង​ចែស ហើយ​បាន​នាំ​គ្នា រត់​ចោលអ្នកបើកបរ​ទៅ​បាត់​អស់ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏បានមក​ដល់ និង​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ចរាចរ​ខណ្ឌ​ពោធិ៍​សែនជ័យដែរ​ ​ប៉ុន្តែ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរ​នោះ មាន​បាត់បង់​អាយុជីវិត​ដល់​ជន​រង​គ្រោះ ទើប​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​ជន​បង្ក ព្រមទាំង​នាំ​ខ្លួន​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ