ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជីក​ឃើញ​ផូស៊ីល​ដាយ​ណូ​ស៊័​រ​អាយុ​ជាង​180​លាន​ឆ្នាំ

8 ឆ្នាំ មុន

ក្រុម​អ្នក​បុរាណវិទ្យា​ចិន​បាន​បង្ហាញ​ផូស៊ីល​ដាយ​ណូ​ស៊័​រ ដែល​កម្មករ​ស្ថាបនា​ផ្លូវ​ក្នុង​ខេត្ត​យូ​ណា​ន​ជីក​ឃើញ​ជា​ដាយ​ណូ​ស៊័​រ «​លូ​ហ៊្វើង​ហ្គោ​សូ​រ៉ា​ស់ » អាយុ​ជាង​១៨០​លាន​ឆ្នាំ។

ក្រុម​អ្នក​បុរាណវិទ្យា​ចិន​បាន​បង្ហាញ​ផូស៊ីល​ដាយ​ណូ​ស៊័​រ ដែល​កម្មករ​ស្ថាបនា​ផ្លូវ​ក្នុង​ខេត្ត​យូ​ណា​ន​ជីក​ឃើញ​ជា​ដាយ​ណូ​ស៊័​រ «​លូ​ហ៊្វើង​ហ្គោ​សូ​រ៉ា​ស់ » អាយុ​ជាង​១៨០​លាន​ឆ្នាំ។

ស៊ី​ន​ហួ ផ្សាយ​ថា ការ​រក​ឃើញ​គ្រោង​ដាយ​ណូ​ស៊័​រ​ចំនួន​២​ក្បាល​នោះ​នា​ពេល ថ្មី​ៗ​កន្លង​មក​នៅ​លូ​ហ្គេ​៊ី​ង ខេត្ត​យូ​ណា​ន ភាគ​ខាងលិច​ឆៀង​ខាងត្បូង ខណៈ​ពេល​អ្នកជំនាញ​បញ្ជាក់​ថា គ្រោង​ផូស៊ីល​ដំបូង​ជា​ពូជ « L. magnus» ឬ «​លូ​ហ្វេ​៊ី​ង​ហ្គោ​សូ​រ៉ា​ស់ » រួម​មាន​ឆ្អឹង​ផ្នែក​ត្រង់​ក ចំនួន​៣​ចំណិត ឆ្អឹង​ត្រង់​ផ្នែក​ទ្រូង​១៣​ចំណិត ឆ្អឹង​នៅ​ត្រង់​គូទ​ចំនួន​២២​ចំណិត និង​ឆ្អឹង​ជើង​ខាងក្រោយ​១​គូ ។

លោក​វាំង​ថាំង ប្រធាន​ផ្នែក​ការពារ​បេតិកភណ្ឌធរណីវិទ្យា ស្ថិត​នៅ​ក្នុង​នាយកដ្ឋាន​ធនធាន​ដីធ្លី​របស់​ស្រុក​ហ្គេ​៊ី​ង និយាយ​ថា ផូស៊ីល «L. magnus» មាន​លក្ខណៈ​ល្អ​តែ​ដាច់​ក្បាល មក​ពី​កត្តា​អាកាស ធាតុ ។ គ្រោងឆ្អឹង​នោះ​មាន​ប្រវែង​៥,៣​ម៉ែត្រ ប៉ុន្តែសន្និដ្ឋាន​ថា​ប្រវែង​ពេញលេញ​របស់​វា​អាច​ដល់​ទៅ​៩​ម៉ែត្រ​ឯណោះ​។ ចំណែក​គ្រោង​ផូស៊ីល​ដាយ​ណូ​ស៊័​រ​ទី​២ ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​៥០០​ម៉ែត្រ ជា​ពូជ « L.  huenei » មាន​ទំហំ​តូច​ជាង « L. magnus» និង​មាន​លក្ខណៈ​ពេញលេញ​តិចតួច ដោយ​ប្រទះ​ឃើញ​តែ​ឆ្អឹង​ស្មងជើង​២​ចំណិត ឆ្អឹងទ្រូង​ចំនួន​២ និង​ឆ្អឹង​គូទ​២​ចំណិត ។  ស្រុក​លូ​ហ្វេ​៊ី​ង ជាទី​តាំង​សម្បូរ​ដោយ​គ្រោង​ផូស៊ីល​ពូជ លូ​ហ៊្វើងង ហ្គោ​សូ​រ៉ា​ស់ ជា​ដាយ​ណូ​ស៊័​រ​ស៊ី​រុក្ខជាតិ នៅ​ក្នុង​យុគសម័យ «​ស៊ូ​រ៉ា​ស៊ិ​ក​» ដែល​ជីក​ឃើញ​ជា​លើក​ដំបូង កាលពី​ឆ្នាំ​១៩៤១ ចំណែក​គ្រោង​ផូស​ស៊ី​ល ចុង​ក្រោយ​នេះ​ជីក​ឃើញ​ក្នុង​ពេល​ស្ថាបនា​ផ្លូវ​កាលពី​ខែវិច្ឆិកា ២០១៥ ៕