ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford នឹង​វិនិយោគ​ទឹកប្រាក់​ជាង​4​ពាន់​លាន​$ទៅ​លើ​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​2020

8 ឆ្នាំ មុន

ក្រុមហ៊ុន​រថយន្ត​របស់​អា​មេ​រិ​ក Ford បាន​ប្រកាស​ថា ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជា ៤,៥​ពាន់​លាន​ដុល្លារ​ក្នុង​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​២០២០ ព្រមទាំង​ជា​ការ​ផ្លាស់​ប្តូរ​ពី​របៀប​ក្រុមហ៊ុន​អភិវឌ្ឍន៍

ក្រុមហ៊ុន​រថយន្ត​របស់​អា​មេ​រិ​ក Ford បាន​ប្រកាស​ថា ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជា ៤,៥​ពាន់​លាន​ដុល្លារ​ក្នុង​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​២០២០ ព្រមទាំង​ជា​ការ​ផ្លាស់​ប្តូរ​ពី​របៀប​ក្រុមហ៊ុន​អភិវឌ្ឍន៍ បទ​ពិសោធ​រថយន្ត​សម្រាប់​អតិថិជន​របស់​ខ្លួន ។

ក្រុមហ៊ុន​នឹង​បន្ថែម​រថយន្ត​អគ្គិសនី​ថ្មី​១៣ គ្រឿង​ទៀត​ទៅ​កាន់​គម្រោង​របស់​ខ្លួន​ដោយនៅ​ពេល​នេះ​នឹង​មាន​ច្រើន​ជាង​៤០​ភាគរយ​នៃ​ស្លាក​យីហោ​រថយន្ត ល្បី​ៗ​លើ​ពិ​ភ​លោក​របស់​ក្រុមហ៊ុន​នឹង​ចូលរួម​ក្នុង​ការ​បង្កើត​ចក្ខុវិស័យ​អគ្គិសនី​លើ​រថយន្ត ។ កត្តា​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ  វិនិយោគ​រថយន្ត​អគ្គិសនី​ធំ​បំផុត​ពុំ​ធ្លាប់​មាន​របស់​ក្រុមហ៊ុន Ford ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត ។

នៅ​ឆ្នាំ​ក្រោយ​នេះ​ក្រុមហ៊ុន​បាន​ផលិត​រថយន្ត​អគ្គិសនី​ឈ្មោះ​ថា «Focus Electric» ដូច​បង្ហាញ​ក្នុង​រូប​ដែល​វា​មាន​កន្លែង​បញ្ចូល​ថ្ម​យ៉ាង​លឿន​ជំនាន់​ថ្មី​, បញ្ចូល​តែ​រយៈពេល​៣០​នាទី​ទទួល​បាន​៨០​ភាគរយ និង​គម្រោង​១៦០ គីឡូម៉ែត្រ ពោល​បើ​ប្រៀបធៀប​ទៅ​នឹង​ម៉ូ​ដែល​រថយន្ត​បច្ចុប្បន្ន​រថយន្ត​អគ្គិសនី​មាន​ល្បឿន​លឿន​ជាង​២​ម៉ោង​ឯណោះ ។

ចំណែកឯ​ការ​បំ​ភាយ​សូន្យ​ភាគរយ រថយន្ត Focus Electronic ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្នុង​ការ​ថែរក្សា​បរិស្ថាន​។ ការ​ផលិត​របស់​ក្រុមហ៊ុន​មាន​រោងចក្រ​ឈ្មោះ​ថា Michigan Assembly Plant មាន​ប្រព័ន្ធ​ម៉ាស៊ីនភ្លើង ថាមពល​ពន្លឺព្រះអាទិត្យ​ធំ​ជាងគេ​ក្នុង​ចំណោម​ម៉ាស៊ីនភ្លើង​ធំ​ដទៃ​ទៀត​ក្នុង​រដ្ឋ ។ កំណែប្រែ​ថ្មី​នៃ​រថយន្ត Focus Electronic ដែល​ចាប់ផ្តើម​ផលិត​នៅ​ចុងឆ្នាំ​២០១៦ នឹង​ផ្តល់​នូវ​លក្ខណៈ​ពិសេស​ដូច​ខាងក្រោម​៖

-SmartGauge with EcoGuide LCD Instrument Cluster ដែល​ផ្តល់​ជូន​នូវ​ការ​បង្ហាញ​យ៉ាង​សម្បូរ​បែប​អាច​ជួយ​ឱ្យ​អ្នកបើកបរ​ឃើញ​នូវ​ការ​ប្រើប្រាស់​ថាមពល​រថយន្ត​អគ្គិសនី​ពិតប្រាកដ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​ជា​អតិបរមា ។ ចុងបញ្ចប់​នៃ​ដំណើ​កម្សាន្ត នីមួយ​ៗ​ផ្ទាំង​អេ​ក្រង់​ផ្តល់​នូវ​រយៈ​ចម្ងាយ ។

-Brake Coach លក្ខណៈ​ពិសេស​ឆ្លាត​វៃ​ផ្សេង​ទៀត​ដែល​បង្ហាត់​ដល់​អ្នកបើកបរ​ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​ដោយ​រលូន ដើម្បី​បង្កើន​ការ​ចាប់​យក​ថាមពល​តាម​រយៈ​ប្រព័ន្ធ​ហ្វ្រាំង​កើតឡើង​វិញ ។

-«MyFord» កម្មវិធី​ទូរស័ព្ទ​ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ត្រួតពិនិត្យ និង​ថែរក្សា​ការ​ទាក់ទង​ជាមួយនឹង​រថយន្ត​ពី​ចម្ងាយ ។ ទទួលយក​នូវ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​រថយន្ត​ជា​បន្ទាន់ ។ ត្រួតពិនិត្យ​ពី​ការ​បញ្ចូល​អគ្គិសនី ។ ទទួល​បាន​នូវ​ការ​ជូនដំណឹង​នៅ​ពេល​ដែល​រថយន្ត​បញ្ចប់​ការ​បញ្ចូល​ថ្ម ។

-​ក្រៅពី​នេះ​ក៏​មាន​បច្ចេកវិទ្យា ទំនើប​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា SYNC 3, Fun-to-drive character និង Eco-conscious material ផង​ដែរ ៕