ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ត្រឹម​មួយ​យប់ លបចូល​ការដ្ឋាន​សំណង់​យក​ម៉ូតូ​កម្មករ​២​គ្រឿង

2 ឆ្នាំ មុន
  • កំពត

ក្រុម​ចោរ​មួយ​ក្រុម​មិនដឹង​ថា មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ បាន​ចូល​មក​លួច​កាច់​សោ​ម៉ូតូ​សេ​១២៥ របស់​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​

ខេត្តកំពត ៖ ក្រុម​ចោរ​មួយ​ក្រុម​មិនដឹង​ថា មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ បាន​ចូល​មក​លួច​កាច់​សោ​ម៉ូតូ​សេ​១២៥ របស់​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត អស់​ចំនួន​២​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ ។

យោង​តាម​ប្រភព​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​នាក់ បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ទី​១ មានឈ្មោះ សាម រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ជម្ពូ​វ័​ន្ត ស្រុក​ជុំ​គី​រី ខេត្តកំពត ហើយ​ម៉ូតូ​របស់​គាត់​ដែល​ចោរលួច​នោះ​ម៉ាក​សេ​១២៥ ផលិត​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1L 5764 ។ ចំណេ​ក​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ទី​២ មានឈ្មោះ ង៉ែត ប៊ុ​ន​ណា​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​អន្ទង​បែក ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត ហើយ​ម៉ូតូ​របស់​គាត់​ដែល​ចោរលួច​យក​បាន​នោះ គឺ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​កំពង់ចាម 1W 1642 ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ទាំង​២​នាក់ បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ខ្លួន​បាន​មក​ធ្វើការ​សំណង់​នៅ​ការដ្ឋាន​នេះ​អស់​រយៈពេល​៣​ខែ​មក​ហើយ ពុំដែល​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ទើបតែ​ថ្ងៃនេះ គឺជា​មិន​គួរ​រឿង​នេះ​កើតឡើង​នោះ​ឡើយ​។

ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ​ង៉ែត ប៊ុ​ន​ណា​ន បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​បាន​ដាក់​នៅ​ក្នុង​រោង​នេះ​មាន​ចំនួន​៣​គ្រឿង ហើយ​កាលពី​ម៉ោង​២​យប់ ខ្លួន​បាន​ចេញ​ទៅ​បត់ជើងតូច​គឺ​ឃើញ​ម៉ូតូ​នៅ​ទាំង​៣​គ្រឿង​ដដែល លុះដល់​ម៉ោង​ប្រហែលជា​ប្រាំ​ភ្លឺ ខ្លួន​បាន​ក្រោកពីដំណេក​មើល​មក​កន្លែង​ទុក​ម៉ូតូ​ស្រាប់តែ​ឃើញ​នៅ​តែ​ម៉ូតូ​មួយ​គ្រឿង រីឯ​ម៉ូតូ​របស់​ខ្លួន និង​ម៉ូតូ​កម្មករ​សំណង់​ម្នាក់​ទៀត ដែល​ដាក់​ជាមួយ​នោះ​បាត់​ទាំង​២​គ្រឿង ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​ក្រុម​កម្មករ​សំណង់​ដែល​សំរាក​នៅ​ក្នុង​ការដ្ឋាន​សំណង់​នេះ​តែ​ម្តង ហើយ​ក៏​បាន​រាយការណ៍ និង​ប្តឹង​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ ដើម្បី​ជួយ​អន្តរាគមន៍​ជុំ​ករណី​ចោរលួច​កាច់​សោ​.​ក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក៏​បាន​ចុះ​មក​ពិនិត្យ និង​ធ្វើការ​សាកសួរ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនល្មើស​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឲ្យ​ដឹង​ថា​៖ ជុំវិញ​ករណី​ខាងលើ គឺ​ចោរ​បាន​កាច់​សោ​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទាំង​២​គ្រឿង​កាលពី​វេលា​ម៉ោង​ចន្លោះ​ពី​៣​ទៅ​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ ហើយ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​តាម​ប្រមាញ់ និង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនល្មើស ដើម្បី​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ