ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ ជាង ១១,០០០​នាក់ រយៈពេល​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា

2 ខែ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន ១១,៦១៨​នាក់​ទៀត នៅ​ថ្ងៃ​ពុធ ទី​១៤ កក្កដា ២០២១​នេះ…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន ១១,៦១៨​នាក់​ទៀត នៅ​ថ្ងៃ​ពុធ ទី​១៤ កក្កដា ២០២១​នេះ ដែល​នេះ​ជា​កំណត់​ត្រា​ថ្មី​មួយទៀត នាំ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​អ្នក​ឆ្លង​កូ​វី​ដ​លើស​ពី មួយ​ម៉ឺន​នាក់ ២​ថ្ងៃ​ជាប់​គ្នា បន្ទាប់​ពី​ថ្ងៃ​ម្សិលមិញ ប្រទេស​ម៉ា​ឡេ​ស៊ី មាន​អ្នក​ឆ្លង​កូ​វី​ដ ចំនួន ១១,០៧៩ នាក់ ។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ កក្កដា ២០២១​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន ៨៥៥,៩៤៩​នាក់ អ្នកជា​សះស្បើយ សរុប​ចំនួន ៧៥៣,៣២៨​នាក់ និង​មាន​អ្នក​ស្លាប់ សរុប​៦,៣៨៥​នាក់​ហើយ ៕​