ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ស្រី​ស្អាត​មួយ ស្ងាត់​ៗ​ក៏បាន​គូជីវិត ក្រោយ​ចាស់ទុំ​ទទួលស្គាល់​

2 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា ម៉​ង់ ចាន់​កញ្ញា តារាចម្រៀង​ហង្ស​មាស ទើបតែ​ឡើង​កូដ​បាន​បង្ហោះ​រូប​បុរស​សង្ហា​ម្នាក់​ដែល​នាង​ថត​ក្បែរ​កាយ​ញញឹម​ដាក់​គ្នា​ជាមួយ​ការ​លំអរ​ទេសភាព​។ ភ្លាម​ៗ គេ​សន្និដ្ឋាន​ថា

រាជធានី​ភ្នំពេញ ៖ កញ្ញា ម៉​ង់ ចាន់​កញ្ញា តារាចម្រៀង​ហង្ស​មាស ទើបតែ​ឡើង​កូដ​បាន​បង្ហោះ​រូប​បុរស​សង្ហា​ម្នាក់​ដែល​នាង​ថត​ក្បែរ​កាយ​ញញឹម​ដាក់​គ្នា​ជាមួយ​ការ​លំអរ​ទេសភាព​។ ភ្លាម​ៗ គេ​សន្និដ្ឋាន​ថា នោះ​ជា​បុរស​គូស្នេហ៍​ត្រូវចិត្ត​ដែល​នាង​រកបាន​ហើយ បង្ហាញ​អោយ​មហាជន​ដឹង​។ ម្ល៉ោះហើយ​អ្នកគាំទ្រ​សុទ្ធតែ​ចង់​ដឹង​ថា នាង​ស្គាល់គ្នា​របៀប​ណា ទើប​ឈាន​ដល់​ស្នេហា ព្រោះ​ស្រី​ស្អាត​រូប​នេះ​កម្រ​និយាយ​ពី​បញ្ហា​ស្នេហា​ណាស់​។

យ៉ាងណាមិញ ម៉​ង់ ចាន់​កញ្ញា បាន​និយាយ​ឆ្លង​ឆ្លើយ​បញ្ជាក់​ពី​រឿង​នេះ​អោយ​យើង​ដឹង​ថា « នាង​បាន​ស្គាល់​គូស្នេហ៍​ថ្មោងថ្មី​នេះ តាម​រយៈ​ការ​ណែនាំ​ពី​ចាស់ទុំ​។ បុរស​ដែល​បងប្អូន​ឃើញ​នេះ មិនមែន​ជា​អ្នក​ក្នុង​រង្វង់​សិល្បៈ​នោះ​ទេ​។ គាត់​ជា​អ្នកធ្វើការ​ក្រុមហ៊ុន​មួយ ដែល​យល់ចិត្ត​នាង ស្គាល់ចិត្ត​នាង​ច្បាស់ ហើយ​និស្ស័យ​យើង​ទាំង​២​ត្រូវ​គ្នា​ភាគច្រើន​»​។

ម៉​ង់ ចាន់​កញ្ញា ដែល​ក្រៅពី​ច្រៀង​កំពុង​បង្កើន​ជំនាញ​បញ្ចូល​សំឡេង​កុន​ផង​នោះ លើក​ឡើង​ទៀត​ថា​«​ស្នេហា​មួយ​នេះ មិន​បាន​លាក់​ចាស់ទុំ​ទេ​។​ពួក​យើង​សុទ្ធតែ​ដឹង​ឮ​សងខាង និង​បាន​សាច់ញាតិ​ទាំង​២​ចូល​មក​និយាយ​ដឹង​ឮ​រួច​ហើយ គ្រាន់តែ​មិនធំ​ដុំ​ព្រោះ​សម័យ​កូ​វី​ដ​។ ចំណែក​រឿង​រៀប​ការ ប្រហែល​ទុក​ពេល​សិន ដោយសារ​ឥឡូវ ដូច​ដឹង​ហើយ​កំពុង​ផ្ទុះ​កូ​វី​ដ​រង់ចាំ​អោយ​ស្ងប់ ហើយ​រួម​គ្នា​ធ្វើការ​សន្សំ​លុយ​ទុក​ក៏​ល្អ ទាន់​មិន​ទាន់​ដល់​ពេល​ចំណាយ​»​។

គួរ​បញ្ជាក់​ថា ម៉​ង់ ចាន់​កញ្ញា គឺជា​អតីត​បេក្ខភាព​ប្រឡង​ចម្រៀង​ខេ​ម​បូ​ឌា​អាយ​ឌ​ល ដែល​ចូល​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​បាន​ច្រើន​ស​ប្តា​ហ៍​ដែរ​។ នាង​មាន​សំឡេង​ពីរោះ​អាច​បត់បែន​បាន​។ ហើយ​មុន​ក្លាយជា​តារា​លេចធ្លោ គឺ​នាង​ហែល​ឆ្លង​ការ​ដើរ​ច្រៀង​សន្សំ​លុយ​តាម​ហាង​មួយ​ចំនួន ក្នុង​ន័យ​ជួយ​គ្រួសារ​។ ការ​តស៊ូ​ក្រោយ​ចប់​ប្រឡង និង​មាន​ទេព​កោសល្យ​ល្អ នាង​បាន​ខាង​ផលិតកម្ម​ហង្ស​មាស ផ្តល់​បទ​ចម្រៀង អោយ​ច្រៀង​បាន​ប៉ុន្មាន​បទ​ដែរ ជា​ពិសេស​បាន​ឱកាស​បង្ហាញមុខ​តាម​តន្ត្រី​ហង្ស​មាស​ជា​ច្រើន​កម្មវិធី ដើម្បី​ពង្រីក​ស្នាដៃ​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ