ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ចកាន់តែយ៉ាប់ បើពលរដ្ឋក្នុងស្រុកមិនអាចដើរកម្សាន្តបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅចុងសប្ដាហ៍ទីពីរខែកក្កដាឆ្នាំ ២០២១ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់ គឺ ៦៩,៩៣៧…

រាជធានីភ្នំពេញ ៖ នៅចុងសប្ដាហ៍ទីពីរខែកក្កដាឆ្នាំ ២០២១ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់ គឺ ៦៩,៩៣៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១៦៧ នាក់ ។ បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំនួននេះមានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។

«ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩» នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី ។

ទោះជាយ៉ាងនេះក្តីមានការមើលឃើញថា ការធ្លាក់ចុះចំនួនអ្នកទេសចរនៅក្នុងស្រុកជាសញ្ញាមួយ បង្ហាញពីភាពអវិជ្ជមាននៅក្នុងការស្តារវិស័យទេសចរណ៍ឲ្យបានល្អប្រសើរនៅក្នុងពេលឆាប់ៗនេះ និងនិយាយជារួមនេះជាសញ្ញាមិនល្អសម្រាប់វិស័យសេដ្ឋកិដ្ឋជាតិ ។ នៅក្នុងយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ចនោះ នៅពេលចរន្តប្រាក់បរទេសមិនអាចដំណើរការចូលមកបានចរន្តប្រាក់ក្នុងស្រុក ការចាយវាយរបស់ពលរដ្ឋនៅក្នុងស្រុក ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជារឿងសំខាន់មួយ ។ នៅក្នុងន័យនេះ ដរាបណាការធ្វើដំណើរទេសចរណ៍អន្តរជាតិមិនអាចដំណើរបានដោយសារវិបត្តិកូវីដ ១៩ នេះ ការធ្វើដំណើរទេសចររបស់ពលរដ្ឋនៅក្នុងស្រុកជារឿងសំខាន់ ។ មានការមើលឃើញថា ការដើរកម្សាន្តរបស់ពលរដ្ឋនៅក្នុងខែកក្កដានេះ គឺដោយសារស្ថានភាពជំងឺកូវីដ ១៩ ។ ដូចឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់អ៊ីចឹង នៅពេលចំនួនអ្នកកើតកូវីដ ១៩ កើនឡើង ហើយអាជ្ញាធរបានរឹតបន្តឹងវិធានការការពារនៅតំបន់ខ្លះ ពលរដ្ឋដើរកម្សាន្តបានធ្លាក់ចុះ ។ 

ក្រៅពីចំណុចនេះ គេបានមើលឃើញថា កូវីដ ១៩ បានយាយីសេដ្ឋកិច្ចពលរដ្ឋជិត ២ ឆ្នាំមកហើយ ចង់មិនចង់ ទំាងអ្នកក្រនិងអ្នកមានបានរងផលប៉ះពាល់ បាត់បង់ចំណូល ដូច្នេះការដើរលេងនៅក្នុងកាលៈទេសនេះមិនមែនជាជម្រើសមួយជាអាទិភាពឡើយ ។ មិនមែនអាទិភាពដោយសារត្រូវសន្សំសំចៃថវិកា និងត្រូវការពារសុខភាពពីកូវីដ ១៩ ផង ។

មានការលើកឡើងថា ដរាបចំនួនអ្នកឆ្លង និងស្ថានភាពកូវីដ ១៩ នៅកម្ពុជាមិនធូរស្រាលនោះទេ ការស្តារវិស័យទេសចរណ៍ក៍ដូចជាសេដ្ឋកិច្ច ឡើងវិញមានការលំបាក ។ អ្វីៗពឹងលើសុវត្ថិភាពកូវីដ ១៩ ។ មានសុវត្ថិភាពកូវីដ ផ្តល់ភាពកក់ក្តៅ គឺមានអ្នកទេសចរ មានសុវត្ថិភាពកូវីដ ១៩ មានអ្នកវិនិយោគ ពីបរទេស ។ កម្ពុជាបានកំពុងជំរុញចាក់វ៉ាក់សំាងដល់ពលរដ្ឋឲ្យបាន ១០ លាននាក់ ក្នុងពេលឆាប់ៗនេះ ហើយនេះជាប្រការបង្កសុវត្ថិភាពកូវីដ ១៩ នៅក្នុងប្រទេសនេះដល់អ្នកទេសចរ និងអ្នកវិនិយោគបរទេស ។ 

អ្នកសេដ្ឋវិទូសំខាន់ៗ កាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅនេះ នៅក្នុងវេទិកាមួយ របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានកិច្ចពិភាក្សាតុមូលស្ដីពី តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ? នៅតែមានសុទិដ្ឋិយមពីរសេដ្ឋកិច្ចកម្ពុជា ។ 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចម្នាក់និយាយថា កូវីដ ១៩ ដែលជាវិបត្តិសកល បានធ្វើឲ្យអ្នកទេសបរទេស ដែលទទួលបានជាង ៦ លាននាក់មុនពេលផ្ទុះជំងឺនេះ បានថមថយមកនៅត្រឹមជាង ១ លាននាក់ ។ ចំណែកចំណូលបានពីវិស័យទេសចរណ៍ដែលធ្លាប់មានប្រមាណ ៤ ពាន់លានធ្លាក់នៅ ១ ពានលាន ។ ប៉ុន្តែលោកមើលឃើញពីសារសំខាន់លើការដើរកម្សាន្តពលរដ្ឋក្នុងស្រុក និងស្ថានភាពពាណិជ្ជកម្មល្អរបស់កម្ពុជា ដែលមានកំណើននាំចេញច្រើនជាងនាំចូល ។ 

អ្នកសេដ្ឋកិច្ចរបស់វិទ្យាស្ថានរាជបណ្ឌិត្យសភាកម្ពុជា រូបនេះមើលឃើញពីដង្ហើមល្អរបស់សេដ្ឋកិច្ចកម្ពុជាថា កាលពី ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជាមាន ២៩ ពាន់លាន ឆ្នាំ ២០១៩ មាន ៣៤ ពានលានដុល្លារ និងឆ្នាំ ២០២០ មាន ៣៥ ពាន់លាន ។ ចំណែកទំហំនាំចេញកើនច្រើនេជាងនាំចូលគឺ ការនាំចូលកើនជាង ៨% និងកាលនាំចេញកើន ជាង ១១% កាលពីឆ្នាំ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ