ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA បើក​ការ​ស៊ើបអង្កេត​លើ​ការ​បំពាន​សន្តិសុខ ដែល​កើតឡើង​នៅ​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ Euro 2020

2 ឆ្នាំ មុន

អង់គ្លេស ៖ សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​បើក​ដំណើរការ​នីតិវិធី​វិន័យ ដើម្បី​ស៊ើបអង្កេត​លើ​ការ​រំលោ.ភ​

អង់គ្លេស ៖ សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA បាន​បើក​ដំណើរការ​នីតិវិធី​វិន័យ ដើម្បី​ស៊ើបអង្កេត​លើ​ការ​រំលោ.ភ​បំពា.ន​ផ្នែក​សន្តិសុខ​ធ្ងន់ធ្ងរ នៅ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ដែល​ម្ចាស់ផ្ទះ​អង់គ្លេស​ចាញ់​អ៊ី​តា​លី ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៣-២ នៅ​កីឡដ្ឋាន Wembley កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា កន្លង​ទៅ​។

UEFA បាន​រក​ឃើញ​ថា អ្នកគាំទ្រ​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ក្រុម​សន្តិសុខ និង​មន្ត្រី​ប៉ូ​លី​ស​។ ខណៈ​ពួក​គេ​បាន​ព្យាយាម​សម្រុក​ទម្លុះ​ខ្លោងទ្វារ និង​ផ្លោះ​របង ដើម្បី​អាច​ចូល​ទស្សនាការ​ប្រកួត​ចុង​ក្រោយបង្អស់​នៃ​ព្រឹត្តិការណ៍ Euro 2020​។

ពាក់ព័ន្ធ​បញ្ហា​នេះ សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ត្រូវ​បាន​ចោទប្រកាន់​ចំនួន​៤​ករណី ជុំវិញ​ឥរិយា​បទ​របស់​អ្នកគាំទ្រ ដោយ​ក្នុង​នោះ​រួម​មាន ៖ «ការ​រំខាន​បង្ក​ឡើងអំឡុង​ពេល​គោរព​ភ្លេងជាតិ ការ​លុកលុយ​នៅ​ទីលាន ការ​បោះ​វត្ថុ​ផ្សេង​ៗ​ចូល​ទីលាន​ប្រកួត និង​ការ​បាញ់​កាំជ្រួច​ផង​ដែរ​»។

សេចក្តីថ្លែងការណ៍​របស់ UEFA បាន​បន្ថែម​ដាច់​ដោយឡែក​ពី​គ្នា​ថា មន្ត្រី​ក្រមសីលធម៌ និង​អធិការកិច្ច​វិន័យ​ត្រូវ​បាន​តែងតាំង ធ្វើការ​ស៊ើបអង្កេត​វិន័យ​លើ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​អ្នកគាំទ្រ ដែល​កើតឡើង​នៅ​ខាងក្នុង និង​ជុំវិញ​កីឡាដ្ឋាន​។

សូម​បញ្ជាក់​ជូន​ថា FA បាន​ទទួល​រង​ការ​ពិន័យ​រួច​មក​ហើយ ដែល​គិត​ជា​ទឹកប្រាក់​៣​ម៉ឺន​អឺ​រ៉ូ ចំពោះ​ឧប្បត្តិហេតុ​កើតឡើង​ចំនួន​៣ អំឡុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ដែល​ពួក​គេ​យកឈ្នះ​លើ​ប្រទេស​ដា​ណឺ​ម៉ាក ក្នុង​នោះ​រួម​មានការ​បាញ់​ភ្លើង​ឡាស៊ែ​រលើ​មុខ​អ្នកចាំទី​ដា​ណឺ​ម៉ាក Kasper Schmeichel ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ