* សេចក្តីរាយការណ៍មួយពីខេត្តឧត្តរមានជ័យ បានប្រាប់ថា កាកសំណល់នាំមកពីប្រទេសអាហ្វ្រិកខាងត្បូង២០តោនដែលដាក់ក្នុងឃ្លាំងមន្ទីរកសិកម្មខេត្ត ទុកដូចកេរមួយឆ្នាំមកហើយនោះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំងដដែល ។ ជាកាកសំណល់ដែលក្រុមហ៊ុន ប៉ែន លឹម នាំចូលប្រៀបដូចនាំចូលកាកសំណល់បរមាណូដូច្នេះដែរ ។
* ម្សិលមិញនេះអ្នកកាសែតកោះសន្តិភាពមួយរូបដែលចាត់តាំងឱ្យទៅយកព័ត៌មានសម្ងាត់នោះ ត្រូវបានមេឃ្លាំងកាកសំណល់រារាំងទាំងបទសម្ភាសន៍ទាំងការថតរូបភាព ដែលពួកគេនិយាយថា មេបានហាមមិនឱ្យនិយាយ ព្រោះបញ្ជាពីថ្នាក់លើខ្ពស់ ។
* ប៉ុន្តែក៏មានដំណឹងខ្សិបមួយប្រាប់ថា ថ្ងៃ១៦ ធ្នូ នេះ សាលាដំបូងខេត្ត នឹងបើកសវនាការរឿងនេះហើយ ។ ចាំមើល តើសាលាដំបូងចាត់ការបែបណា ? ឱ្យដុតចោលក្នុងប្រទេសឬក៏ឱ្យនាំចេញទៅប្រទេសដើមវិញ ។
* យ៉ាងណាក៏ដោយ កាកសំណល់ទាំងចាស់និងថ្មី ជាបញ្ហារសើបបំផុតដែលសង្ស័យបង្កប់ទៅដោយអំពើពុករលួយតាមខ្សែសង្វាក់ដែលកំពុងស្ថិតក្នុងការតាមដានយ៉ាងប្រកិតនៅឡើយ ៕
ចែករំលែកព័តមាននេះ