ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូប្រកួត​ដណ្ដើម​ប្រាក់​លាន​​ស​ប្ដា​ហ៍​នេះ ​សូត្រ វាសនា​ប៉ះ​វេ​ង សុ​ភ័​ក្រ​ ខណៈ​អេ ណា​រ័​ត្ន​ ប៉ះ​ផា​ន់ សុ​ផាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃ​សៅរ៍​ ទី​១៧​ កក្កដា​ខាង​មុខ​នេះ​ សុទ្ធតែ​ជា​

រាជធានី​ភ្នំពេញ ​៖ ​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃ​សៅរ៍​ ទី​១៧​ កក្កដា​ខាង​មុខ​នេះ​ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​ត្រូវ​ប៉ះ​គ្នា ក្នុង​នោះ​មាន​កីឡាករ​សូត្រ វាសនា​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ វេ​ង សុ​ភ័​ក្រ​មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ខណៈកីឡាករ​អេ ណា​រ័​ត្ន​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ប៉ះ​កីឡាករ​ផា​ន់ សុ​ផាត​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​។

រវាង​កីឡាករ​សូត្រ វាសនា​និង​កីឡាក​រវេ​ង សុ​ភ័​ក្រ​អត់​ដែល​ប៉ះ​គ្នា​បី​មុន​មក​នោះ​ទេ ប៉ុន្តែ​គូ​នេះ​សុទ្ធសឹងតែ​ជា​អ្នក​ប្រដាល់​ដែល​មានបទពិសោធន៍​នៅ​លើ​សង្វៀន​យូ​រ​ឆ្នាំ​មក​ហើយ​ដូច​គ្នា ​។ ​ម្យ៉ាងវិញទៀត ​មួយ​រយៈ​មកនេះ​គេ​ទាំង​ពីរ​ឧ​ហ​ស្សា​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ទៀត​ផង​ ។ ​សូត្រ វាសនា​គេ​មាន​ប្រៀប​ខាង​កម្ពស់​បន្តិច​មែន តែ​ល្វែង​ក្រោម​របស់​គេ​រាង​ជ្រាយ​បន្តិច​ហើយ​។​ប៉ុន្តែ​បើ​និយាយ​ពី​ស្នៀត​កែង​និង​ជង្គង់​វិញ​នោះ​គឺ​ល្អ​ខ្លាំង​ណាស់​។​រីឯ​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​វិញ រាង​អន់​បន្តិច​ហើយ​។​មិនតែប៉ុណ្ណោះ​វាសនា ល្អ​បាន​តែ​ចូល​គៀក​ប៉ុណ្ណោះ​។​

ទោះជា​យ៉ាងណា​ សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​ក៏​មិន​ហ៊ាន​មើល​ស្រាល​លើ​វេ​ង សុ​ភ័​ក្រ​ នោះ​ដែរ​ ។ ​អ្នក​ប្រដាល់​មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ម្នាក់​នេះ​មាន​កម្លាំង​រឹង​មាំ​ល្អ​ខ្លាំង​ណាស់ ជា​ពិសេស​ស្នៀត​កណ្ដាប់ដៃ​ម៉ាត់​បាន​ត្រង់ ខ្លាំង​និង​ចំ​គោលដៅ​បាន​ល្អ​ទៀត​ផង ​។ ​នៅ​មាន​ស្នៀត​ជើង​ទៀត​ដែល​អាច​ទាត់​ចេញ​រហ័ស​ដូច​ផ្លេកបន្ទោ អាច​ផ្ដួល​គូប្រកួត​បាន​ដោយ​ងាយ​បំផុត​ ។​ វេ​ង សុ​ភ័​ក្រ​ គេ​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​ ។ ​ប៉ុន្តែ​កីឡាករ​រូប​នេះ​គេ​តែងតែ​គិត​ថា​គូប្រកួត​របស់​គេ​ខ្លាំង មិន​អាច​ធ្វេស​ប្រ​ហេ​សបាន​ឡើយ​។

ដោយឡែក​អេ ណា​រ័​ត្ន​ លើក​នេះ​ប៉ះ​ចំ​អ្នក​ប្រដាល់​ជើង​ចាស់ ផា​ន់ សុ​ផាត​ ដែល​បាត់​មុខ​ពីលើ​សង្វៀន​មួយរ​យៈមក​ហើយ​ ។​ អេ ណា​រ័​ត្ន​ ថ្វី​ត្បិត​មួយ​រយៈ​មកនេះ​មានមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​មែន តែ​លើក​នេះ​បើ​ហ៊ាន​តែ​ប្រ​ហេ​សគឺ​អាច​របូត​តំណែង​ជា​ម្ចាស់​ប្រាក់​លាន​មិន​ខាន​ឡើយ ​។ ​កូនប្រុស​លោក​អេ ភូ​ថង​ រូប​នេះ ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​មិនសូវ​ដែល​ចាញ់​ឡើយ​។​ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​ជាមួយ​ផា​ន់ សុ​ផាត​ ដែល​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ​នោះ​មិនដឹង​ថា​យ៉ាងណា​នោះ​ទេ​ ។ ​ប៉ុន្តែ​ជាមួយនឹង​ការ​បាត់​មុខ​ពីលើ​សង្វៀន​យូ​បែប​នេះ មិន​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​អេ ណា​រ័​ត្ន​ ព្រួយបារម្ភ​នោះ​ទេ បើ​និយាយ​ពី​កម្លាំង​គឺ​ប្រហែលជា​ចុះ​ខ្សោយ​ជាង​មុន​បន្តិច​ហើយ នៅ​សល់​តែ​ល្បិច​ប្រកួត​ប៉ុណ្ណោះ​។​តែ​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​មួយ​ចំនួន​ថា​គូ​នេះ ម្យ៉ាង​ម្នាក់​ម្ខាង​អាង​កម្លាំង​រីឯ​ម្ខាង​ទៀត​អាង​ល្បិច​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ