ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍ WHO ៖ កូរ៉េ​ខាងជើង នៅ​តែ​គ្មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩

2 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ

កូរ៉េ​ខាងជើង ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​សំណាក​រក​វីរុស​កូ​វី​ដ​១៩ លើ​ប្រជាជន​ប្រមាណ​៣៥,០០០​នាក់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ណាមួយ​នៅឡើយ​ទេ​។ ចំ​ពេល​ដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​បំប្លែង​ថ្មី​ប្រភេទ «Delta» ។ នេះ​បើ​យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​គេហទំព័រ The Korea Times​។

ប្រជាជន​កូរ៉េ​ខាងជើង​ប្រមាណ​៧១៨​នាក់ បាន​ទទួល​ការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១ ខែកក្កដា ដែល​នាំ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ធ្វើតេស្ត​សរុប​មាន​ចំនួន​៣២,៥១២​នាក់​។ ប៉ុន្តែ​ក្នុង​នោះ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា វិជ្ជមាន​វីរុស​ដ៏​កាច​សាហាវ​នេះ​ឡើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ស​ប្តា​ហ៍​របស់ WHO​។

របាយការណ៍​បាន​បន្ថែម​ថា ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​៧១៨​នាក់ ដែល​ត្រូវ​បាន​ធ្វើតេស្ត​ថ្មី​មាន​មនុស្ស​ចំនួន​១២៧​នាក់ ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ និង​ជំងឺ​ផ្លូវដង្ហើម​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ប្រទេស​កូរ៉េ​ខាងជើង​ក៏​បាន​អះអាង​ថា ប្រទេស​ខ្លួន​គ្មាន​មេរោគ​ឆ្លង​នោះ​ទេ ប៉ុន្តែ​ទោះ​យ៉ាងណា​រដ្ឋ​ផ្តាច់​ការ​មួយ​នេះ បាន​ចាត់វិធានការ​រិ​ត​ត្បិត​យ៉ាង​រហ័ស និង​តឹងរ៉ឹង​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​។ ជា​ពិសេស​ការ​ដាក់​ចេញ​នូវ​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​យ៉ាង​តឹង​រឹង ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក​ម្ល៉េះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ