ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ទឹកនោមផ្អែម លែង​ឈឺចាប់ទៀត​ហើយ ធ្វើតេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម តាម​រយៈ​ទឹកមាត់​ប៉ុណ្ណោះ

2 ឆ្នាំ មុន

ទីក្រុង​ស៊ី​ដ​នី ៖ អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី និយាយ​ថា ពួក​គេ​បាន​បង្កើត​ការ​ធ្វើតេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​មិន​មានការ​ឈឺចាប់ ពោល​គឺ​មិន​ចាក់​ទម្លុះ​ម្រាមដៃ​ឲ្យ​ចេញ​ឈាម​ទៀត​ទេ ព្រោះ​បន្ទះ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​នេះ ពិនិត្យ​កម្រិត​ជាតិ​គ្លុយកូស តាម​រយៈ​ទឹកមាត់​របស់​អ្នកជំងឺ​ទឹកនោមផ្អែម…

ទីក្រុង​ស៊ី​ដ​នី ៖ អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី និយាយ​ថា ពួក​គេ​បាន​បង្កើត​ការ​ធ្វើតេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​មិន​មានការ​ឈឺចាប់ ពោល​គឺ​មិន​ចាក់​ទម្លុះ​ម្រាមដៃ​ឲ្យ​ចេញ​ឈាម​ទៀត​ទេ ព្រោះ​បន្ទះ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​នេះ ពិនិត្យ​កម្រិត​ជាតិ​គ្លុយកូស តាម​រយៈ​ទឹកមាត់​របស់​អ្នកជំងឺ​ទឹកនោមផ្អែម នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ និង Al jazeera ចេញផ្សាយ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ។

ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ជា​ធម្មតា ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួក​គេ មាន​ន័យ​ថា ចាក់​ម្រាមដៃ​ឲ្យ​ចេញ​ឈាម ដើម្បី​ធ្វើតេស្ត​ម្តង​ៗ ហើយ​បន្ទាប់​មក ដាក់​ឈាម​មួយ​ដំណក់​លើ​បន្ទះ​តេស្ត ។ ក្នុង​ចំណោម​នោះ មាន​អ្នកជំងឺ​ទឹកនោមផ្អែម​មួយ​ចំនួន ជៀសវាង​ការ​ចាក់​ទម្លុះ​ម្រាមដៃ ដើម្បី​កុំ​ឲ្យ​មាន​ស្នាម​របួស ដូច្នេះ​ពួក​គេ​ត្រូវ​កាត់​បន្ថយ​ការ​ធ្វើតេស្ត​ឈឺចាប់​នេះ ។

ទោះ​យ៉ាងណា វិធី​ធ្វើតេស្ត​ចុង​ក្រោយ​នេះ ដំណើរការ​ដោយ​បង្កប់​អង់ស៊ីម​ទៅ​ក្នុង​ត្រង់​ស៊ី​ស្ទ័​រ អាច​រក​ឃើញ​ជាតិ​គ្លុយកូស ដែល​បញ្ជូន​វត្តមាន​ក្នុង​បន្ទះ​ឧបករណ៍ នេះ​បើ​យោង​តាម​លោក Paul Dastoor សាស្ត្រាចារ្យ​រូបវិទ្យា នៅ​សាកលវិទ្យាល័យ Newcastle ក្នុង​ប្រទេស​អូស្ត្រាលី ដែល​បាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវ ដែល​បង្កើត​ឧបករណ៍​តេស្ត​ថ្មី​នេះ ។

លោក​សាស្ត្រាចារ្យ Dastoor បាន​និយាយ​ថា ការ​ធ្វើតេស្ត​តាម​រយៈ​ទឹកមាត់​នេះ គឺ​មិន​ឆ្លង​រោគរាតត្បាត ហើយ​ការ​ធ្វើតេស្ត​គ្លុយកូស​នេះ គឺ​មិន​មានការ​ឈឺចាប់ ដែល​គួរតែ​នាំ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​វា​ចំណាយ​ទាប​ទៀត​ផង ។ ការ​ចំណាយ​ទាប ដោយហេតុ​ថា វត្ថុធាតុដើម​អេ​ឡិច​ត្រូ​និ​ច​នៅ​ក្នុង​ត្រង់​ស៊ី​ស្ទ័​រ គឺជា​ទឹក​ថ្នាំ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះពុម្ព​តម្លៃ​ទាប ។

លោក​សាស្ត្រាចារ្យ ក៏​បានអោយ​ដឹង​ដែរ​ថា តេស្ត​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ចៃដន្យ គ្មាន​ការ​រំពឹង​ទុក ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​កំពុងធ្វើការ​លើ​កោសិកា​ពន្លឺព្រះអាទិត្យ ក៏​មាន​របក​គំឃើញ​នេះ​ឡើង ហើយ​សង្ឃឹមថា នេះ​ជា​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ។

គម្រោង​នេះ ទទួល​បាន​ថវិកា​ចំនួន ៦,៣​លាន​ដុល្លារ​អូស្ត្រាលី (​ប្រមាណ ៤,៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ពី​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​បង្កើត​កន្លែង​ផលិត​ឧបករណ៍​ផលិត​តេស្ត ប្រសិនបើ​ការ​សាកល្បង​ផ្នែក​វេជ្ជសាស្ត្រ ត្រូវ​បាន​អនុម័ត ។

សាស្ត្រាចារ្យ Dastoor បាន​អះអាង​ថា បច្ចេកវិទ្យា​នេះ ក៏​អាច​ត្រូវ​បាន​ផ្ទេរ​ទៅ​ក្នុង​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ និង​អា​ឡែ​រ​ហ្សី​អរ​ម៉ូ​ន និង​មហារីក ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ