ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ថ្ងៃ​ក្របួច​បាន​០៥​នាក់​ សមត្ថកិច្ច​ត្រៀម​បញ្ជូន​ទៅ​តុលា​ការ​ថ្ងៃស្អែក

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​មាន​ប្រុស មាន​ស្រី​ចំនួន​០៥​នាក់ ដែល​សមត្ថកិច្ច​តាម​ក្របួច​បាន​ក្នុង​រយៈពេល​០២​ថ្ងៃ រួម​ទាំង​វត្ថុ​តាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​។ នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន…

ខេត្តបាត់ដំបង ​៖ ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​មាន​ប្រុស មាន​ស្រី​ចំនួន​០៥​នាក់ ដែល​សមត្ថកិច្ច​តាម​ក្របួច​បាន​ក្នុង​រយៈពេល​០២​ថ្ងៃ រួម​ទាំង​វត្ថុ​តាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​។ នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​១៣ កក្កដា​។

លោក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​​គ្រឿងញៀន ត្រូវ​បាន​មន្ត្រី​ជំនាញសួរនាំ និង​កសាង​សណុំ​រឿង​ចប់​សព្វគ្រប់​ហើយ តែ​នឹង​ត្រៀម​បញ្ជូន​ពួក​គេ រួម​ទាំង​វត្ថុ​តាង​នានា​ផង ទៅ​កាន់​សាលាដំបូង​នៅ​ថ្ងៃ​ទី​១៤ កក្កដា​។ លោក បាន​ប្រាប់​ថា ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​០៥​នាក់​នោះ ត្រូវ​កម្លាំង​ជំនាញ នៃ​អធិការ​នគរបាល​ស្រុក​ប​វេ​ល បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១១ និងថ្ងៃ​ទី​១២ កក្កដា ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នេះ​ ជាក់​ស្ដែង នៅ​ក្នុងភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស និង ភូមិ​ជ្រោយ​ស្នា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។

នៅ​ក្នុង​របាយ​ការ​ណ៍​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនបាន​ឲ្យ​ដឹង​ថា ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទាំ​អ​០៥​នាក់​នោះ ​១-​ឈ្មោះ ជន់
លឹ​ម ភេទស្រី​ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ចាប់ខ្លួន​ដំបូង​គេ នៅ​ថ្ងៃ​ទី​១១ កក្កដា ២​-ឈ្មោះ​កែវ ចាន់​រ៉ា ភេទប្រុស​ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​បូ​រស​ង្ក្រា​ច ឃុំ​ឃ្លាំង​មាស ៣-​ឈ្មោះ រួម សំ​អុល ប្រុស​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ជ​ញ​រោយ​ស្នា ឃុំ​ខ្នាចរមាស ៤-​ឈ្មោះ សុ​ន គ​ន្ធា ប្រុស​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល និង ៥-​ឈ្មោះ រួម ម៉ា​ល័យ ហៅ​ជា ប្រុស​អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ផ​លូវ​ប្រាំមួយ ឃុំ​តា​ក្រី ស្រុក​កំ​រៀង​។

ជន​០៤​នាក់​ខាងលើនេះ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១២ កក្កដា ក្រោយ​សមត្ថកិច្ច​ទ​ទូល​បាន​ចម្លើយ​សារភាព​របស់ ជនសង្ស័យ​ឈ្មោះ ជន់ លឹ​ម​។ បើ​តាម​មន្ត្រី​ស្រុក​ប​វេ​ល បាន​និយាយ​ថា ដំបូង​ឡើយ​មន្ត្រី​ជំនាញ​បាន​ឃាត់ខ្លួន ស្ត្រី​ឈ្មោះ ជន់ លឹ​ម ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​គ្រឿង​ញៀន​មួយ​ចំនួន​ធំ​។ ក្រោយ​ពី​សួរនាំ​បឋម ទើប​នៅ​ថ្ងៃ​បន្ទាប់ មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បក្សពួក​បាន​ចំនួន​០៤​នាក់​បន្ថែម​ទៀត ដែល​ក្រុម​នេះ​បាន​ប្រទាក់ក្រឡា​គ្នា ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​យ៉ាង​សកម្ម នៅ​ក្នុង​មូលដ្ឋាន​។

នៅ​ក្នុង​របា​យា​ការ​ណ៍​ខាងលើ ក៏​បាន​បញ្ជាក់​ដែរ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ទាំង​០៥​នាក់ រយៈពេល​០២​នាក់​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​នូវ​វ​ត្តុ​តាង​សរុប​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​២៥​ថង់ មាន​ទម្ងន់​១៧៤,៤៩​ក្រាម ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន Wy (​យ៉ា​ម៉ា​) ចំនួន​១០​គ្រាប់ និង កាំភ្លើង​កែ​ច្នៃ​ចំនួន​០២​ដើម រួម​ទាំង​សម្ភារៈ​ប្រើប្រាស​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។ លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ បាន​បញ្ចប់​ការ​សួរនាំ និង បាន​កសាង​សំណុំរឿង​រួចរាល់​ហើយ ដែល​ត្រៀម​ប​ញ្ជួ​ន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​

អត្ថបទសរសេរ ដោយ