ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់ពានរង្វាន់ Metfone C-League បញ្ចប់ជុំ​ទី​១​ហើយ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​យ៉ាង​ប្ដូរផ្ដាច់​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ក្នុង​ជុំ​ទី​១ នៃ​បាល់ទាត់​ក្រប​ខណ្ឌ​ថ្នាក់​ជាតិ​ពានរង្វាន់ Metfone C-League រវាង​ក្រុម​ណា​ហ្គា​ខ​ប និង​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ទីលាន​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ កាលពី​ថ្ងៃ​ពុធ ទី​២ មិថុនា កន្លង​មកនេះ លទ្ធផល​ទទួល​បាន​គឺ​២-២​ស្មើ ។ ក្រុម ទាំង​២​នេះ សុទ្ធតែ​មាន​សមត្ថភាព​ឈាន​ទៅ លើក​ពាន​នៅ​ក្នុង​រដូវ​កាល​បញ្ចប់​នៃ​ការ ប្រកួត​ក្នុង​ជុំ​ទី​២​បន្ដ​ទៀត​បាន​ដូច​គ្នា ។ ទោះ បី​កាលពី​រដូវ​កាល​ចាស់​ក្រុម​ណា​ហ្គា​ខ​ប ជាម្ចាស់​ជើងឯក​បាល់ទាត់​ក្រប​ខណ្ឌ​ថ្នាក់​ជាតិ តែ​ក្រុម​ភ្នំពេញ​ក្រោ​ន​ក៏​ជា​ក្រុម​ដែល​ធ្លាប់ គ្រប់គ្រង​ពាន​សម្ដេច​ហ៊ុន សែន ជា​ច្រើន ជំនាន់​រួច​មក​ហើយ​ដែរ និង​ក៏​ធ្លាប់​ធ្វើ​ជា​ម្ចាស់ ពានរង្វាន់​បាល់ទាត់​ថ្នាក់​ជាតិ​នេះ​ដែរ​។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​យ៉ាង​ប្ដូរផ្ដាច់​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ក្នុង​ជុំ​ទី​១ នៃ​បាល់ទាត់​ក្រប​ខណ្ឌ​ថ្នាក់​ជាតិ​ពានរង្វាន់ Metfone C-League រវាង​ក្រុម​ណា​ហ្គា​ខ​ប និង​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ទីលាន​ពហុ​កី​ឡដ្ឋា​ន​ជាតិ កាលពី​ថ្ងៃ​ពុធ ទី​២ មិថុនា កន្លង​មកនេះ លទ្ធផល​ទទួល​បាន​គឺ​២-២​ស្មើ ។ ក្រុម ទាំង​២​នេះ សុទ្ធតែ​មាន​សមត្ថភាព​ឈាន​ទៅ លើក​ពាន​នៅ​ក្នុង​រដូវ​កាល​បញ្ចប់​នៃ​ការ ប្រកួត​ក្នុង​ជុំ​ទី​២​បន្ដ​ទៀត​បាន​ដូច​គ្នា ។ ទោះ បី​កាលពី​រដូវ​កាល​ចាស់​ក្រុម​ណា​ហ្គា​ខ​ប ជាម្ចាស់​ជើងឯក​បាល់ទាត់​ក្រប​ខណ្ឌ​ថ្នាក់​ជាតិ តែ​ក្រុម​ភ្នំពេញ​ក្រោ​ន​ក៏​ជា​ក្រុម​ដែល​ធ្លាប់ គ្រប់គ្រង​ពាន​សម្ដេច​ហ៊ុន សែន ជា​ច្រើន ជំនាន់​រួច​មក​ហើយ​ដែរ និង​ក៏​ធ្លាប់​ធ្វើ​ជា​ម្ចាស់ ពានរង្វាន់​បាល់ទាត់​ថ្នាក់​ជាតិ​នេះ​ដែរ​។

ដូច្នេះ​ហើយ​ការ​ប៉ះ​គ្នា​លើក​នេះ ទោះបី ទីលាន​មានការ​រអិល​ខ្លះ​ៗ​ដែល​បណ្ដាល​មក​ពី​ទឹកភ្លៀង​នៅ​មុន​ពេល​ប្រកួត​យ៉ាងណា​ក្ដី ក៏ ក្រុម​ទាំង​២​បាន​បង្ហាញ​នូវ​ភាពរឹងមាំ និង បង្កើន​សមត្ថភាព​នៃ​ការ​លេង​យ៉ាង​ខ្លាំងក្លា បំផុត ព្រោះថា​ការ​រក​ឱ្យ​បាន​៣​ពិន្ទុ សំរាប់ គេ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ។ ក្រុមណា​ហ្គា​ខ​ប បើសិនជា​អាច​យកឈ្នះ​នៅ​ក្នុង ការ​ប្រកួត​លើក​នេះ គេ​នឹង​បាន​ឡើង​ទៅ​ឈរ នៅ​លំដាប់ថ្នាក់​ជួរ​មុខ​គេ​ក្នុង​តារាង ប៉ុន្ដែ​គេ មាន​លទ្ធភាព​បាន​ត្រឹមតែ​យក​ស្មើ​ជាមួយ ក្រុម​ភ្នំពេញ​ក្រោ​ន​ប៉ុណ្ណោះ ។ អ្វី​ដែល​ធ្វើ​ឱ្យ ក្រុម​ណា​ហ្គា​ខ​ប កាន់តែ​តក់ស្លុត​ថែម​ទៀត នោះ គឺ​នៅ​ពេល​ចាប់ផ្ដើម​ប្រកួត​បាន​៣​នាទី ដំបូង ត្រូវ​ក្រុម​ភ្នំពេញ​ក្រោ​នរក​បាន​១​គ្រាប់ នាំមុខ​រួច​ទៅ​ហើយ ដែល​ទាត់​បញ្ចូល​ទី​ដោយ កីឡាករ​កែវ សុង​ន ពាក់អាវ​លេខ​១០ ។

បន្ទាប់​មក​ចូល​ដល់​នាទី​ទី​១០ ត្រូវ​កីឡាករ Justine Uche Prince ពាក់អាវ​លេខ​២០ ទាត់​ចូល​បាន​១​គ្រាប់​បន្ថែម​ទៀត ។ ប៉ុន្ដែរំលង​បាន​៤​នាទី​គឺ​នៅ​នាទី​ទី​១៤ ត្រូវ​កីឡាករ មាស ចាន់​ណា ពាក់អាវ​លេខ​៧ ខ្សែប្រយុទ្ធ ឆ្នើម​របស់​ក្រុម​ណា​ហ្គា​ខ​ប សង្គ្រោះ​បាន​១ គ្រាប់​សង​វិញ​យ៉ាង​ល្អ​បំផុត ។

ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១ រវាង​ក្រុម​ទាំង ២ មាន​សភាព​ស្វិតស្វាញ​យ៉ាង​ខ្លាំង ប៉ុន្ដែ​ក្រុម ណា​ហ្គា​ខ​ប ដែល​មានការ​ប្ដេជ្ញា​ចិត្ដ​យ៉ាង​ខ្លាំង នោះ ចូល​ដល់​តង់​ទី​២ គឺ​គេ​នៅ​តែ​រក្សា​គោល ជំហរ​ដោយ​មិន​តក់ស្លុត​ឡើយ ។ ទីបំផុត​នៅ ជិត​ទី​បញ្ចប់​នៃ​ម៉ោង​ប្រកួត​ក្នុង​នាទី​ទី​៧៩ ត្រូវ​កីឡាករ​ទៀប វឌ្ឍនៈ ពាក់អាវ​លេខ​១០ ខ្សែប្រយុទ្ធ​ក្រុម​ណា​ហ្គា​ខ​ប ទាត់​បាល់​បញ្ចូល ទី​ខាង​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​សំរេច​១​គ្រាប់ ទៀត ធ្វើ​ឱ្យ លទ្ធផល​បញ្ចប់​ការ​ប្រកួត​គឺ
២-២​ស្មើ ។

ចំពោះ​លទ្ធផល​សរុប​បញ្ចប់​នៅ​ជុំ​ទី​១​នេះ ក្រុម​បៀ​ល​ប្រាយ​ណាយ​ធី​ត ឈរ​នៅ​លេខ រៀង​ជួរ​មុខ​គេ ដោយ​ឆ្លងកាត់​ការ​ប្រកួត​៩ លើក​មកនេះ គេ​រកបាន​២២​ពិន្ទុ ។ ចំណែក ក្រុម​ណា​ហ្គា​ខ​ប ឈរ​នៅ​លេខ​រៀង​ទី​២ មាន ២១​ពិន្ទុ ក្រុម​ភ្នំពេញ​ក្រោ​ន​មាន​១៩​ពិន្ទុ ក្រសួងការពារជាតិ​មាន​១៧​ពិន្ទុ ក្រុម​គី​រី​វង់ សុខ​សែន​ជ័យ​មាន​១២​ពិន្ទុ ខេមរា​កីឡា​មាន ៧​ព​ន្ទុ ក្រុម​ព្រែក​ប្រា​កីឡា​មាន​៦​ពិន្ទុ  ក្រុម​វត្ដ ភ្នំ​៦​ពិន្ទុ និង​ក្រុម​តា​ខ្មៅ​មាន​៣​ពិន្ទុ ៕