ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរូ​ដើម​នៃ​បា​ឡុ​ង​អវកាស Stratobus បង្កើត​នៅ​ឆ្នាំ 2019

8 ឆ្នាំ មុន

បា​ឡុ​ង​អវកាស Stratobus ដែល​បង្កើត​ឡើង​ដោយ​អ្នក​វិនិយោគិន​អឺរ៉ុប គឺជា​ដំណើ​ឆ្លងកាត់​រវាង​យន្តហោះ និង​ផ្កាយ​រណប​។ វា​ប្រៀប​បាន​នឹង​បា​ឡុ​ង​របស់​ក្រុមហ៊ុន Google គឺ Project Loon ដែល​ជា​បា​ឡុ​ង​

បា​ឡុ​ង​អវកាស Stratobus ដែល​បង្កើត​ឡើង​ដោយ​អ្នក​វិនិយោគិន​អឺរ៉ុប គឺជា​ដំណើ​ឆ្លងកាត់​រវាង​យន្តហោះ និង​ផ្កាយ​រណប​។ វា​ប្រៀប​បាន​នឹង​បា​ឡុ​ង​របស់​ក្រុមហ៊ុន Google គឺ Project Loon ដែល​ជា​បា​ឡុ​ង​ដើរ​ដោយ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​ស្ថិត​ក្នុង​រយៈកម្ពស់​ខ្ពស់​មួយ ។

ផ្ទុយ​ពី​បា​ឡុ​ង​របស់​ក្រុមហ៊ុន Google ដែល​ប្រតិបត្តិការ​ស្វ័យប្រវត្តិ​ដោយ ផ្នែក​ៗ បា​ឡុ​ង Stratobus នឹង​ប្រតិបត្តិការ​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​ពេញលេញ​រួម​ជាមួយនឹង​អាយុកាល​យូរអង្វែង និង​ការ​ប្រើប្រាស់​ជា​ច្រើន​ផ្សេង​ទៀត​យ៉ាង​សម្បូរ​បែប ។ ប្រតិប្តិការ​ក្នុង​ទីតាំង​ថេរ​រហូត​ដល់​រយៈពេល​៥​ឆ្នាំ ។ បា​ឡុ​ង Stratobus ដាក់​នៅ​ឯ​រយៈ​កម្ពស់​ជាង​២០​គីឡូម៉ែត្រ ពោល​គឺ​ស្ថិត​នៅ​ទាប​ជាង​មណ្ឌល Stratosphere ។ បា​ឡុ​ង​ខ្យល់​នេះ​នីមួយ​ៗ​មាន​បណ្តោយ​ជិត​១០០ ម៉ែត្រ និង​ទំហំ​អង្កត់ផ្ចិត​៣០​ម៉ែត្រ​រួម​ជាមួយនឹង​សម្បក​ក្រណាត់​ធ្វើ​ពី​ជាតិ​សរសៃ​កា​បោ​ន ។

បា​ឡុ​ង Stratobus អាច​ផ្ទុក​ទម្ងន់​ដល់​ទៅ​២០០​គីឡូក្រាម គ្រប់គ្រាន់​សម្រាប់​យោង​សម្ភារ​រូប​វ័​ន្ត​វិទ្យាសាស្ត្រ​ទៅ​ជាមួយ​បន្ទះ Sensor និង​ឧបករណ៍​ទាក់ទង​ផង​ដែរ ។ ចំណែក​ថាមពល​នឹង​បាន​មក​ពី​បន្ទះ​សូ​ឡា​ដែល​បង្វិល​ស្រូប​ពន្លឺព្រះអាទិត្យ និង​ការ​ផ្ទុក​ថាមពល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពន្លឺ​រត់​បញ្ច្រាស ៕