ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានម្នាក់ក្នុង​ចំណោមបក្ខពួក៤នាក់ ក្រោយ​ធ្វើ​សកម្ម​ភាព​​​បាន​៥ថ្ងៃ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ឆ.ក់​កាបូប​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម​

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ឆ.ក់​កាបូប​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្ម​ទ ណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ​ឃាត់ខ្លួន​​បាន​ និង​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​ឆ.ក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​សាលា​គរុកោសល្យ (​វិទ្យាស្ថាន​ជាតិ​អប់រំ​) តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ គង់ ចំរើន ហៅ កូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​ឧក​ញា​ម៉ុង​ឬ​ទ្ធី ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ខាងលើនេះដែរ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ១IT-៣៨៨៧ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០ ២១ វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច មាន​ករណី​ចោរឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​ភេទ​ស្រី កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង បង្ក​ឡើង​ដោយ​ជនសង្ស័យ​មាន​បក្ខពួក​ចំនួន​៤​នាក់ មធ្យោបាយ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង នៅ​ចំណុច​មុខ​រោងចក្រ​នាគ ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ អំពើ​ឆ.ក់​នោះ​មិន​បាន​សម្រេច​ទេ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស ចំណែក​ជនសង្ស័យ​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​​ធ្វើសកម្មភាព​ឆ.ក់​ខាងលើ​បាន​៤​ថ្ងៃ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង​ចាប់ខ្លួន​មុខសញ្ញា​ឆ.ក់​បាន​ម្នាក់ នឹង​បន្ត​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ