ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរាណ​វិទូ​រក​ឃើញ​សំណង់​កប់​ក្នុង​ដី​ក្រោម​ប្រាសាទ​អង្គ​វត្ត

8 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​វត្ថុ​បុរាណ​មួយ​ក្រុម​ពី​សាកលវិទ្យាល័យ Sydney ដឹកនាំ​ដោយ​គម្រោង «​អង្គរ​ដ៏​អស្ចារ្យ​» (Greater Angkor Project) ក្នុង​ប្រទេស​កម្ពុជា​អះអាង​ថា មាន​សំណង់​បុរាណ​ខ្សាច់​កប់​នៅ​ក្រោម​ប្រាសាទ​អង្គរ ។

អ្នក​ស្រាវជ្រាវ​វត្ថុ​បុរាណ​មួយ​ក្រុម​ពី​សាកលវិទ្យាល័យ Sydney ដឹកនាំ​ដោយ​គម្រោង «​អង្គរ​ដ៏​អស្ចារ្យ​» (Greater Angkor Project) ក្នុង​ប្រទេស​កម្ពុជា​អះអាង​ថា មាន​សំណង់​បុរាណ​ខ្សាច់​កប់​នៅ​ក្រោម​ប្រាសាទ​អង្គរ ។ នេះ​គឺជា​ការ​ស្វែងរក​អាថ៌​កំបាំង​ថ្មី​មួយទៀត ខណៈ​ប្រាសាទ​អង្គរ​មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ពាសពេញ​សាកលលោក និង​ជា​និមិត្តរូប​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

គេហទំព័រ​អង់គ្លេស Daily Mail បាន​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កាលពី​មុនគេ​មាន​ជំនឿ​ថា ប្រាសាទអង្គរវត្ត​ហ៊ុម​ព័ទ្ធ​ដោយ​កន្លែង​គោរព​សក្ការៈ​ដ៏​ពិសិដ្ឋ ឬ​ក៏​មាន​ទីក្រុង​ប្រាសាទ តែ​ក្រោយ​ពេល​រក​ឃើញ​សំណង់​ប្រាសាទ​ខ្សាច់​ធំ​មួយ និង​សំណល់​ដែល​កប់​ក្នុង​ទី​បុរាណ​ផ្សេង​ទៀត ទើប​អ្នក​បុរាណ​វិទូ​និយាយ​ថា ប្រាសាទអង្គរវត្ត​ពិតជា​មាន​ភាព​ស្មុគស្មាញ និង​មាន​អាថ៌​កំបាំង​ច្រើន​ជាង​ការ​គិត​ពី​មុន​ទៀត​ទៀត ។

ក្រុម​ស្រាវ​ជ្រា​នោះ​បាន​ប្រើ​បច្ចេកវិទ្យា​តាមដាន​ឈ្មោះ​ថា «LiDAR» មាន​ឡាស៊ែ​របាញ់​ឆ្លុះ និង​ស្គែ​ន​រាល់​វត្ថុ​នានា​ក្នុង​ដី ។ តាម​រយៈ​ការ​ស្រាវជ្រាវ​ប្រទះ​ឃើញ​ប៉ម​សំណង់​ប្រាសាទ​ខ្សាច់​ចំនួន​៨ ដែល​កប់​ក្រោម​ប្រាសាទ​អង្គរ​ដែល​ពួក​គេ​បាន​ចង្អុលបង្ហាញ​ពណ៌​លឿង និង​សំណល់ ផ្សេង​ៗ​ទៀត​ដែល​នៅ​ក្បែរ​នោះ​។ សំណង់​ប្រាសាទ​នោះ​មាន​ប្រវែង​បណ្តោយ​ជាង​១៥០០​ម៉ែត្រ លាតសន្ធឹង​នៅ​ខាងត្បូង​ប្រាសាទ​អង្គរ ។

ក្រុម​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Roland Fletcher និង Damian Evans និយាយ​ថា ក្រុមការងារ​ពិបាក​ទាញ​យក​សំណង់​នោះ​ចេញពី​ក្នុង​ដី​ណាស់ ហើយ​វា​នៅ​តែ​ជា​អាថ៌​កំបាំង​នៅឡើយ ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ប្រទះ​ឃើញ​សំណង់​ឈើ​នៅ​លើ​ទីតាំង​ស្រាវជ្រាវ​នោះ ដែល​ឈាន​ដល់​ការ​សន្និដ្ឋាន​បរិវេណ​ជុំវិញ​អង្គរ​មានការ​ការពារ​យ៉ាង​ម៉ត់ចត់ ៕