ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះងាយៗសម្រាប់ឪពុកម្តាយ ដើម្បីជួយកូនរៀននៅឯផ្ទះ !

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការណែនាំខាងក្រោមនេះនឹងពន្យល់អំពីរឿងងាយៗដែលអ្នកអាចធ្វើបាន ដើម្បីជួយលើកទឹកចិត្តកូនអ្នកឱ្យអាន រៀន និងទទួលជោគជ័យនៅសាលា ។ ១. ឪពុកម្តាយត្រូវឱ្យកូនដឹងថា លោកអ្នកជឿលើពួកគេ…

រាជធានីភ្នំពេញ ៖ ការណែនាំខាងក្រោមនេះនឹងពន្យល់អំពីរឿងងាយៗដែលអ្នកអាចធ្វើបាន ដើម្បីជួយលើកទឹកចិត្តកូនអ្នកឱ្យអាន រៀន និងទទួលជោគជ័យនៅសាលា ។

១. ឪពុកម្តាយត្រូវឱ្យកូនដឹងថា លោកអ្នកជឿលើពួកគេ ៖ សូមប្រាប់កូនរបស់អ្នកឱ្យបានញឹកញាប់ថា អ្នកជឿលើពួកគេ ។ សូមឱ្យកូនរបស់អ្នកស្តាប់ឮពាក្យទាំងនេះ ចាប់តាំងពីពួកគេនៅក្មេងវ័យ ថាអ្នកជឿជាក់លើសមត្ថភាពរបស់គេថា អាចធ្វើបានយ៉ាងល្អ ។

២. និយាយ ច្រៀង និងអានសៀវភៅជាមួយកូនអ្នក ៖ សូមព្យាយាមបង្កើតពេលវេលាដើម្បីជជែក និយាយ ច្រៀងលេងកម្សាន្ត និងអានសៀវជាមួយគ្នាឱ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើបាន ។ ការធ្វើបែបនេះក៏អាចពង្រឹងទំនាក់ទំនងបានយ៉ាងល្អប្រសើរផងដែរ ។

៣. ចូលរួមជាមួយក្រុមគ្រួសាររបស់អ្នក ៖ អ្នកអាចស្នើសុំឱ្យសាច់ញាតិទាំងអស់ដែលយកចិត្តទុកដាក់ចំពោះកូនៗរបស់អ្នក ដូចជាមីង ពូ ឪពុកមា ជីដូនជីតា បងប្អូនជីដូនមួយ អ្នកជិតខាង និងមិត្តភក្តិរបស់អ្នកលើកទឹកចិត្តបន្ថែម ដើម្បីជួយឱ្យកូនអ្នកធ្វើបានល្អនៅសាលារៀន ។

៤. កំណត់ការមើលទូរទស្សន៍របស់កូនអ្នក ៖ ព្យាយាមគ្រប់គ្រងរយៈពេលទូរទស្សន៍ដែលកូនអ្នកមើល ។ នេះរួមបញ្ចូលទាំងពេលកូនរបស់អ្នកនៅជាមួយអ្នក ឬនៅផ្ទះតែម្នាក់ឯងផងដែរ ។ សូមចងចាំថា កុមារត្រូវការស្តាប់ និងនិយាយជាមួយមនុស្សធំ ដើម្បីកសាងជំនាញភាសារបស់ពួកគេ ដោយមិនមែនពឹងផ្អែកលើទូរទស្សន៍ ឬឧបករណ៍អេឡិចត្រូនិកនោះទេ ។

៥. មានអាកប្បកិរិយាវិជ្ជមាន ចំពោះសាលារៀន និងការរៀនសូត្រ ៖ សូមឪពុកម្តាយចាប់អារម្មណ៍លើរបៀបដែលកូនរបស់អ្នកកំពុងធ្វើនៅសាលា ដូច្នេះពួកគេនឹងជឿជាក់ថា ការរៀនសូត្រមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ។ សូមស្វែងរកវិធីនានាផ្សេងៗទៀតដើម្បីជួយកូនអ្នកឱ្យជោគជ័យនៅសាលា ។

៦. ត្រូវប្រាកដថា កូនអ្នកធ្វើកិច្ចការផ្ទះ ៖ សូមក្រឡេកមើលកិច្ចការផ្ទះរបស់កូនអ្នករាល់យប់ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ។ ស្នើរសុំឱ្យកូនរបស់អ្នកពន្យល់ពីអ្វីដែលពួកគេកំពុងរៀន ។ ត្រូវប្រាកដថា កិច្ចការងារផ្ទះត្រូវបានបញ្ចប់ ។ បើអាចធ្វើបាន សូមរកកន្លែងស្ងាត់មួយសម្រាប់កូនរបស់អ្នកដើម្បីសិក្សា ហើយកំណត់ពេលល្ងាចរៀងរាល់ថ្ងៃសម្រាប់ការងារផ្ទះរបស់ពួកគេ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានិសុស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។