ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បន្ត​ប្រុង​ប្រយ័ត្ន​ !​ ចាប់ពី​ថ្ងៃ​១៤ ​ដល់​២០​ ក​ក្ក​ដា ​នឹង​មាន​ភ្លៀង​ធ្លាក់លាយឡំ​នឹង​បាតុភូត​ធម្មជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​២០​កក្កដា ឆ្នាំ​២០២១​នេះ តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ជាមួយ​បាតុភូត​ធម្មជាតិ​ជាយថាហេតុ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៤-២០ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​២០​កក្កដា ឆ្នាំ​២០២១​នេះ តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ជាមួយ​បាតុភូត​ធម្មជាតិ​ជាយថាហេតុ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៤-២០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា​នេះ​ទៅ ប្រទេស​កម្ពុជា​បាន និង​កំពុង​ទទួល​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប ។ បន្ត​ពី​ថ្ងៃ​ទី​១៥-២០ ខែកក្កដា ប្រព័ន្ធ​សម្ពាធ​ទាប ITCZ នឹង​កើតឡើង​សារ​ជា​ថ្មី​ហើយ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ជា​លំដាប់​ដោយ​អូស​បន្លាយ​កាត់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​គួប​ផ្សំ​នឹង​ខ្យល់មូសុង​និរតី​ក៏​មាន​ល្បឿន​ជា​បង្ហូរ​ផង​ដែរ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​នឹង​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ។

ក្នុង​អំឡុង ពេល​ជាមួយ​គ្នា​ផង​ដែរ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​មួយ​ចំនួន ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្លាំង ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ ºC​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C -​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ទន្ទឹម​នឹង​នោះ​នៅ​លើ​ផ្ទៃ​សមុទ​ក៏​នឹង​អាច​មាន ភ្លៀង​ខ្យល់​ខ្លាំង និង​រលក់​សមុទ្រ​មាន​កម្ពស់​ខ្ពស់ ។

ដូច​ការ​លើក​ឡើង​នេះ ក្រសួង​បាន​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ដោយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ