ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ករណី​ប្រើប្រាស់ និងចែកចាយគ្រឿងញៀ.ន

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ ជនសង្ស័យ ចំនួន ​២នាក់​ប្តីប្រពន្ធ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ក្នុង​ករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន​។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននោះ…

ខេត្តរតនគិរី៖ ជនសង្ស័យ ចំនួន ​២នាក់​ប្តីប្រពន្ធ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ក្នុង​ករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន​។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននោះ បានធ្វើឡើង នៅវេលាម៉ោង  ១៤ និង​៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងចំការ នៅ​ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ការបង្ក្រាបនោះ មានលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកំលាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្តែង ចាប់បានជនសង្ស័យ ចំនួន ២នាក់ប្តីប្រពន្ធ ជាជនជាតិវៀតណាម ដែល​មិនទាន់ស្គាល់ឈ្មោះនោះ។​

សមត្ថកិច្ច បាន​ដកហូតវត្ថុតាង រួមមាន៖ ម្សៅសថ្លា ចំនួន ២កញ្ចប់ ធំល្មម និងមួយកញ្ចប់តូច ​ព្រមទាំង​ទូរស័ព្ទមួយ​គ្រឿងផងដែរ​។ សមត្ថកិច្ច ក៏កំពុងបន្តស្រាវជ្រាវ ដើម្បីឈានទៅវែកមុខរកចាប់ខ្សែ​បណ្តាញ​មុខសញ្ញាធំជួញដូរគ្រឿង​ញៀន​​បន្តទៀត​។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូន​ទៅ​កាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរ​យ៉ាដាវ ដើម្បីបន្តនីតិវិធី បញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី៕ ​ផង់វិន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ