ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​! កីឡាករ​ឈ្នះ​ពានរង្វាន់​សំខាន់​ៗ ប្រចាំ​ព្រឹត្តិការណ៍ Euro 2020

2 ឆ្នាំ មុន

អង់គ្លេស ៖ ព្រឹត្តិការណ៍ Euro 2020 បាន​បញ្ចប់​ជា​ស្ថាពរ​កាល​កាលពី​យប់មិញ ដោយ​ក្នុង​នោះ អ៊ី​តា​លី គឺជា​ម្ចាស់​ជើងឯក​ពានរ

អង់គ្លេស ៖ ព្រឹត្តិការណ៍ Euro 2020 បាន​បញ្ចប់​ជា​ស្ថាពរ​កាល​កាលពី​យប់មិញ ដោយ​ក្នុង​នោះ អ៊ី​តា​លី គឺជា​ម្ចាស់​ជើងឯក​ពានរង្វាន់​កំពូល​របស់​ទ្វី​អឺរ៉ុប​មួយ​នេះ​។ បន្ទាប់​ពី​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​អង់គ្លេស ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៣-២ នៅ​ឯ​កីឡដ្ឋាន Wembley​។

​ខាងក្រោម​នេះ គឺជា​កីឡាករ​ឈ្នះ​ពានរង្វាន់​សំខាន់​ៗ​ផ្ទាល់ខ្លួន​ពី​ព្រឹត្តិការណ៍ Euro 2020 ៖

•​ ​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍
អ្នកចាំទី​អ៊ី​តា​លី Gianluigi Donnarumma បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។ បន្ទាប់​ពី​អ្នកចាំទី​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់ និង​រួមចំណែក​នាំ​អ៊ី​តា​លី​ឈាន​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ថែម​ទាំង​សង្គ្រោះ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​ពី​កីឡាករ​អង់គ្លេស Jadon Sancho និង Bukayo Saka ដើម្បី​ជួយ​អ៊ី​តា​លី​ឈ្នះ​ជើងឯក Euro 2020​។

•​ ​កីឡាករ​វ័យក្មេង​លេចធ្លោ​ប្រចាំ​ព្រឹត្តិការណ៍
ខ្សែបម្រើ​កណ្តាល​អេ​ស្ប៉ា​ញ Pedri វ័យ​១៨​ឆ្នាំ បាន​ឈ្នះ​ពាន​កីឡាករ​វ័យក្មេង​លេចធ្លោ​ប្រចាំ​ព្រឹត្តិការណ៍​។ ដោយសារ​សមត្ថភាព​ដ៏​អស្ចារ្យ និង​បច្ចេកទេស​ដ៏​លេចធ្លោ​ក្នុង​ការ​ប្រកួត​កន្លង​មក និង​ជួយ​អេ​ស្ប៉ា​ញ​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​ត្រូវ​ចាញ់​អ៊ី​តា​លី​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៤-២​។

•​ ​ស្បែកជើង​មាស
បើ​ទោះបីជា​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​ជ្រុះ​ចេញពី​ព្រឹត្តិការណ៍ Euro 2020 តាំងពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​បែ​ល​ហ្ស៊ី​កដោយ​លទ្ធផល ១-០ ក៏​ពិតមែន​។ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស (Top Scorer) ដោយ​រកបាន​៥​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម (Assists) ១​គ្រាប់​ពី​ការ​លេង​៣៦០​នាទី​។

•​ ​ស្រោមដៃ​មាស
ទោះ​មិន​អាច​ជួយ​អង់គ្លេស​ឈ្នះ​ពានរង្វាន់ Euro 2020​។ ប៉ុន្តែ​អ្នកចាំទី Jordan Pickford បាន​ឈ្នះ​ពាន​ស្រោមដៃ​មាស ដោយ​មាន​កំណត់​ត្រា Clean Sheets ច្រើន​ជាងគេ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​នេះ ពោល​គឺ​ចំនួន​៥​ប្រកួត​៕ (​ដកស្រង់​ចេញពី UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ